ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ក្រុមអ្នកលេងដាវសាំម៉ូរ៉ៃ០៧នាក់.! បានកាប់ក្មេងប្រុសម្នាក់ ដាច់កដៃស្តាំត្មិល ត្រូវកំលាំង នគរបាលស្រុកមង្គលបូរីបង្ក្រាបបានហើយ.!!!
Tue,17 March 2020 (Time 05:17 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 924នាក់)


ខេត្តបន្ទាយមានជ័យ៖ ក្រុមអ្នកលេងដាវសាំម៉ូរ៉ៃ០៧នាក់.! ជិះម៉ូតូដិញកាប់ក្មេងប្រុសម្នាក់ ដាច់កដៃស្តាំត្មិល ហើយក៏ត្រូវបានកំលាំងនគរបាលស្រុកមង្គលបូរីចុះបង្ក្រាបឃាត់ខ្លួនបាន៥នាក់ចំណែក០២នាក់ទៀតរត់គេចបាត់ នៅចំណុចផ្សារហ៊ុយឡេង ស្ថិតក្នុងភូមិសឿ ឃុំសឿង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង០៨ និង ១០ នាទីយប់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។ លោកវរសេនីយ៍ឯក ស៊ីន ណារ៉ាក់ អធិការនគរបាល ស្រុកមង្គលបូរីបានអោយដឹងថា៖ នៅវេលាម៉ោង០៨ និង ១០ នាទីយប់នោះ នៅចំណុច ផ្សារហ៊ុយ ឡេង មានក្មេង១ក្រុមមាន គ្នា០៧នាក់បានជិះម៉ូតូធ្វើសកម្មភាពកាប់ទៅលើក្មេងជំទង់ម្នាក់ឈ្មោះ ដេត វណ្ណលីដាភេទប្រុស​អាយុ១៥ឆ្នាំ នៅភូមិបុស្បឡោក ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បណ្តាលអោយដាច់កដៃខាងស្តាំត្មិល។ ក្រោយពីកើតហេតុរួចត្រូវបានសមត្ថកិច្ចដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកមិត្តភាព(កម្ពុជា-ជប៉ុន) នៅស្រុកមង្គលបូរី ចំណែកជនបង្កវិញក្រោយពីធ្វើសកម្មភាពរួចទាំង៧នាក់ បានជិះម៉ូតូរត់គេចខ្លួនបានតែរយៈពេល០៧ម៉ោង ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានជាបន្តបន្ទាប់ចំនួន៥នាក់។ លោកបានបញ្ជាក់ដឹងទៀតថា៖ ដោយសាររឿងនេះជារឿងក្តៅកកុកទើបលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាអោយដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុកមង្គលបូរី និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសឿ ចុះធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនដៃដល់ទី១-ឈ្មោះ ផាន់ ធីវ៉ា ភេទប្រុសអាយុ២២ឆ្នាំ ដកហូតបានដាវសាម៉ូរ៉ៃ១ដើមហើយជនបង្កនេះកំពុងជក់គ្រឿងញៀនយ៉ាងសកម្មទៀតផង ដែលបានកាប់ទៅលើជនរងគ្រោះឈ្មោះ ដេត វណ្ណលីដា បណ្តាលអោយដាច់កដៃខាងស្តាំម្ខាង។ ជនបង្កទី២-ឈ្មោះ រឿង កាំម៉ាឡៃ ភេទប្រុសអាយុ១៧ឆ្នាំ ជាអ្នកសមគំនិត។ទី៣-ឈ្មោះដុង វណ្ណនីត ភេទប្រុសអាយុ១៨ឆ្នាំ ជាអ្នកសមគំនិត។ទី៤-ឈ្មោះ ធាង ចាន៉ណា ភេទប្រុសអាយុ ១៨ឆ្នាំ ជាអ្នកសមគំនិត។ ទី៥-ឈ្មោះ មាស យ៉ត ភេទប្រុសអាយុ១៨ឆ្នាំ ជាអ្នកផ្តើមគំនិតហៅ គ្នីគ្នាគេមកកាប់កាប់ជនរងគ្រោះ ។ លោកអធិការបានអោយដឹងបញ្ជាក់ថា៖ក្រោយពីធ្វើការចាប់ឃាត់ខ្លួន និងបានធ្វើការសាកសួរចម្លើយ ក្នុងនោះមានឈ្មោះ ផាន់ ធីវ៉ា ជាជនដៃដល់ បានសារភាពថា៖ ពួកគេពិតជាបានជិះម៉ូតូធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះពិតម៉ែន តែគ្មានបំណងកាប់ឈ្មោះ ដេត វណ្ណលីដា ទេ គឺបំណងកាប់បងប្រុសរបស់គេ ឈ្មោះ ដេត ឈិនឡុង ដោយឈ្មោះ មាស យ៉ត ជាគ្នារបស់គេបានតេទូរស័ព្ទប្រាប់ថា៖ ឈ្មោះ ដេត ឈិនឡុង បានវាយគេ គេពឹងអោយជួយសងសឹកអោយផង។ ក្រោយមកពេលជិះម៉ូតូដល់កន្លែងកើតហេតុឃើញឈ្មោះ ដេត វណ្ណលីដា ដែលជាប្អូនជិះម៉ូតូរបស់បងគេ ក៏កាប់១ដាវចំដៃ ដោយស្មានតែឈ្មោះ ឈិន ឡុង ដែលជាគូទំនាស់ជាមួយឈ្មោះ មាស យ៉ត ។ លោកបានបញ្ជាក់បន្ថែមថា៖ ករណីនេះ គឺផ្តើមចេញពីឈ្មោះ មាស យ៉ត ដែលស្រឡាញ់នារីម្នាក់ជាសង្សារបស់គេ ហើយចាស់ទុំខាងឈ្មោះ ដេត ឈិនឡុង ជាភាគីរងគ្រោះ មានបំណងចង់ដណ្តឹងនាងនោះមកអោយកូន ដេត ឈិនឡុង ដល់ឈ្មោះមាស យ៉ត មានចិត្តប្រច័ណ្ឌជាមួយឈ្មោះឈិន ឡុង ក៏តេទូរស័ព្ទកុហកគ្នីគ្នាគេ​ចោទប្រកាន់ទៅលើឈ្មោះ ឈិន ឡុង ថា បានវាយមកលើខ្លួន ។ បច្ចុប្បន្នៈ ក្រុមជនដៃដល់ទាំង៥នាក់ ត្រូវបានកម្លាំងនគរបាលជំនាញអធិការដ្ឋាននគរបាលស្រុកមង្គលបូរី កំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់។ ចំណែកបក្សពួកគេ០២នាក់ កំពុងគេចខ្លួន ហើយកម្លាំងនគរបាលស្រុក កំពុងស្រាវជ្រាវបន្ត និងតសមចាប់ខ្លួនមកផ្តន្ទាទោសតាមផ្លូវច្បាប់បន្តបន្ទាប់ទៀតផងដែរ៕ ដោយៈ លោក វ័ន ប៊ុនរើន អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2211 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7523 នាក់
ខែនេះ :
23361 នាក់
3 ខែនេះ :
77980 នាក់
សរុប :
1661907 នាក់