ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ធ្ងន់ធ្ងរហើយអ៊ីតាលី.! អ្នកឆ្លងកូវីដ-19 កើនឡើងដល់ជិត ២៨០០០នាក់ គ្រាន់តែម្សិលមិញស្លាប់​ ៣៤៩ នាក់.!!!
Wed,18 March 2020 (Time 09:32 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 837នាក់)


អ៊ីតាលី៖ ផ្អែកលើការចុះផ្សាយរបស់ Chanel News Asia បានរាយការណ៍កាលពីថ្ងៃចន្ទថា៖ មានអ្នកស្លាប់ថ្មីចំនួន ៣៤៩ នាក់ដោយសារវីរុសកូវីដ១៩ ធ្វើឲ្យចំនួនអ្នកស្លាប់សរុបក្នុងប្រទេសនេះឡើងដល់ ២១៦៨នាក់ ដែលជាតួលេខខ្ពស់បំផុតបន្ទាប់ពីប្រទេសចិន។ ហើយតាមការចុះផ្សាយរបស់ Chanel News Asia បន្តអោយដឹងទៀតថា៖ តួលេខផ្លូវការនៃអ្នកស្លាប់ដោយសារ COVID-19 បានកើនឡើងទ្វេដងចាប់តាំងពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន ដែលមានចំនួនអ្នកស្លាប់នៅប្រទេសអ៊ីតាលីឡើងដល់ ១០០០ នាក់ជាលើកដំបូង។ ប្រទេសអ៊ីតាលី ឥឡូវនេះមានករណីឆ្លងចំនួន ២៧៩៨០ នាក់ ខណៈដែលកាលពី៤ថ្ងៃមុនមានត្រឹម ១៥១១៣ នាក់។ ត្រឹមរយៈពេលពីរថ្ងៃចុងក្រោយ មានមនុស្សជាង ៧០០ នាក់បានស្លាប់។ ក្នុងចំណោមតំបន់ដែលរងគ្រោះខ្លាំង អ្នកស្លាប់ភាគច្រើននៅតែត្រូវបានរកឃើញនៅតំបន់ភាគខាងជើងប្រទេស ដែលវីរុសនេះបានចាប់ផ្តើមរីករាលដាលនៅជុំវិញទីក្រុងជាច្រើនដូចជាទីក្រុង Milan តំបន់ Lombardy បានរាយការណ៍ថា មានមនុស្សស្លាប់ ១៤២០ នាក់ ពោលគឺ ៦៦ ភាគរយនៃចំនួនស្លាប់សរុបរបស់អ៊ីតាលី។ ទោះយ៉ាងណាតំបន់ Piedmont ដែលនៅជិតគ្នានិងជាកន្លែងឧស្សាហកម្មរថយន្តអ៊ីតាលី បានរកឃើញចំនួនអ្នកស្លាប់ និងឆ្លងជំងឺកើនឡើងស្ទើរទ្វេដងក្នុងរយៈពេលពីរថ្ងៃចុងក្រោយ។ តំបន់ Piedmont បានរាយការណ៍ថា មានអ្នកស្លាប់ចំនួន ១១១ នាក់ និងឆ្លងជំងឺចំនួន ១៥១៦ នាក់កាលពីថ្ងៃច័ន្ទ ខណៈកាលពីថ្ងៃសៅរ៍ តំបន់នេះមានអ្នកស្លាប់ចំនួន ៥៩ នាក់ និងឆ្លងចំនួន ៨៧៣ នាក់ ។ តំបន់ Lazio ដែលស្ថិតនៅជុំវិញទីក្រុងរ៉ូមមានអ្នកស្លាប់ ១៩ នាក់ និងឆ្លងជំងឺ ៥២៣ នាក់ ៕ ប្រែសម្រួលដោយ៖ លោក ភូ សោភ័ណ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1795 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7107 នាក់
ខែនេះ :
22945 នាក់
3 ខែនេះ :
77564 នាក់
សរុប :
1661491 នាក់