លោកស្រី ជា សុខហ្គិច ចោទថា! លោកផ្កាយ២ ជា សំណាង មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរំលោភយកដីរបស់គាត់ឆៅៗ ដីដែលមានទំហំ ៣,៨៤៩៣ ម៉ែត្រក្រឡា..!!!(មានវីដេអូ)
ភូមិសូរិយា៖ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ នេះ លោកស្រី ជា សុខហ្គិច ជាពលរដ្ឋរស់នៅខេត្តបន្ទាយមានជ័យ បានអះអាង និងបានចោតប្រកាន់ទៅលើ លោកឧត្តមសេនីយ៍ទោ ជា សំណាង ដែលជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ថា៖ បានរំលោភយកដីរបស់គាត់ឆៅៗ ដីដែលមានទំហំ ៣,៨៤៩៣ ម៉ែត្រក្រឡា ត្រង់ចំណុចស្វាល្អិល ស្ថិតភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលលោកស្រីបានទិញ និងបានធ្វើកិរិយាកាន់កាប់តាំងពីរឆ្នាំ២០០១ ដោយមានអាជ្ញាធរភូមិឃុំស្រុកទទួលស្គាល់។
លោកស្រី ជា សុខហ្គិច បានអោយសារព័ត៌មានយើងដឹងថា៖ ស្រាប់តែដើមឆ្នាំ២០១៩ មានលោកផ្កាយ២ម្នាក់ ឈ្មោះ ជា សំណាង ដែលជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានមកលួច (ចុច GPS ឯកតោភាគីស្ងាត់ៗ) និងបានកាយប្រលាយបោះបង់គោលរបងព័ទ្ធយកដីអ្នកស្រី ជា ហ្គិច មិនតែប៉ុណ្ណោះឆ្នាំ២០២០ថ្មីៗនេះ លោកហ៊ានសង់ផ្ទះ និងជួលអោយពលរដ្ឋចំនួន០៣ គ្រួសារមករស់នៅលើដីនោះទៀតផង ដោយដីខាងលើកំពុងដោះស្រាយរវៀងភាគីមិនចប់។
នៅរសៀលថ្ងៃខែឆ្នាំ២០២០ដដែលនេះ លោកអ៊ុំស្រីម្នាក់ ឈ្មោះ មុត សាមិត្ត អាយុ៦៣ឆ្នាំ គ្មានទីលំនៅច្បាស់លាស់ បានប្រាប់អ្នកស្រី ជា សុខហ្គិច ដែលអះអាងថាជាម្ចាស់ដីដែលមានទំហំ ៣,៨៤៩៣ ម៉ែត្រក្រឡា និងមានកិរិយាកាន់កាប់តាំងពីរឆ្នាំ២០០១ អោយដឹងយ៉ាងច្បាស់ថា៖ កាលពីមុនលោកអ៊ុំស្រីរស់នៅប៉ោយប៉ែត ជួលផ្ទះគេនៅទេ តែដោយហេតុតែកូនលោកអ៊ុំថា៖ ម៉ែ មានលោកធំម្នាក់ផ្កាយ២ សង់ផ្ទះអោយនៅដើម្បីចាំដីអោយគាត់ និង មានការផ្គត់ផ្គង់ស្បៀងអាហារ រួមនិងថវិកា ជូនជារៀងរាល់ខែអោយម៉ែទៀតផង។ បន្ទាប់មកលោកអ៊ុំស្រីក៏សម្រេចចិត្តមករស់នៅលើដីនេះដោយពុំដឹងថា ដីនេះកំពុងមានរឿងផ្តឹងផ្តល់គ្នានៅមិនទាន់ចប់ចឹងសោះ។ ហើយលោកអ៊ុំស្រីបានបញ្ចប់ថា៖ ទើបតែមកនៅបានរយៈពេល៥ថ្ងៃ។ លោកអ៊ុំស្រី មុត សាមិត្ត អាយុ៦៣ឆ្នាំ បន្តទៀតថា៖ បើដីមានទំនាស់ ទុកអោយគេដោះស្រាយគ្នាចុះ បើថាយ៉ាងណា គេអោយគាត់ចេញ គាត់និងព្រមចេញទៅ។
ចំណែកក្រុមគ្រួសារលោកស្រី ជា សុខហ្គិច ដែលអះអាងថាជាម្ចាស់ដីខាងលើបានបញ្ជាក់អោយសារព័ត៌មានជាច្រើនស្ថាប័នដឹងនៅរសៀលដដែលនេះយ៉ាងច្បាស់ថា៖ ដោយសារលោកស្រីបានដាក់ពាក្យបណ្ដឹងជូនតាំងពីរមន្ត្រីមូលដ្ឋានសង្កាត់ក្រុង និងដល់ខេត្តបន្ទាយមានជ័យ រួចជាស្រេច យូណាស់មកហើយដែល ក៏ប៉ុន្តែ.!មិនឃើញមានមន្ត្រីជំនាញខេត្តរកដំណោះស្រាយជូនដល់គ្រួសារលោកស្រីដែលរងគ្រោះនោះទេ។
លោកស្រីបញ្ជាក់ថា៖ ដោយសារគ្មានដំណោះស្រាយជូនគ្រួសារលោកស្រី ទើបថ្ងៃនេះគ្រួសារលោកស្រី ក៏សម្រេចចិត្ត ពឹងអ្នកសារព័ត៌មាន អោយជួយធ្វើការចុះផ្សាយដើម្បីជូនសារដំណឹងនេះដល់សម្តេចតេជោ ហ៊ុន សែន និង គតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ជា ម៉ែ ជា ឪ របស់ប្រជាពលរដ្ឋ គ្រែងលោកបានដឹងបានជ្រាបជាព័ត៌មានក្នុងរឿងនេះ ហើយនិងសូមទទូចហើយទទូចទៀត នាងខ្ញុំសូមសំណូមពរដល់សម្តេចតេជោមេត្តាជួយដល់កូនចៅដែលជាគ្រួសាររងគ្រោះ ដោយសារតែលោកផ្កាយ២ឈ្មោះ ជា សំណាង ដែលជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានមករំលោភយកដីនាងខ្ញុំឆៅៗ ដីដែលមានទំហំ ៣,៨៤៩៣ ម៉ែត្រក្រឡា ហើយដីដែលនាងខ្ញុំយកលុយកាក់ទៅទិញនិងបានកាច់ដីដីបានស្អាតអស់ហើយ ដែលជាកំលាំងញ៊ើសឈាមរបស់គ្រួសារនាងខ្ញុំសុទ្ធសាទ និងបានធ្វើកិរិយាកាន់កាប់តាំងពីរឆ្នាំ២០០១ មកម្ល៉េះ។
ហេតុដូច្នេះហើយ នាងខ្ញុំសូមកើតទុក្ខមិនសុខចិត្ត សូមសម្តេចតេជោមេត្តាជួយរកយុត្តិធម៌អោយកូនចៅឡើងវិញផងទាន បើសម្តេចលោកមិនជួយកូនចៅទេ ដីកូនចៅខាងលើប្រាកដជា លោកផ្កាយ២ដ៏មានអំណាចម្នាក់នេះ រំលោភយកដីកូនចៅអស់ជាក់ជាពំខានទេ តើថ្ងៃក្រោយអោយកូនចៅទៅរស់នៅកន្លែងណាវិញ បើដីកម្មសិទ្ធិរបស់ខ្លួនគេរំលោភយកអស់ទៅហើយនោះ.!.!..!..!។
សារព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ចុះផ្សាយទៅនេះ ដោយយោងតាមការបកស្រាយរបស់គ្រួសារលោកស្រី ជា សុខហ្គិច ដែលបានធ្វើការចោទប្រកាន់ទៅលើលោកឧត្តមសេនីយ៍ទោ ជា សំណាង ដែលជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសតែប៉ុណ្ណោះ
មិនបានបង្អាប់បង្អោន ឬក៏ញួសញុងបុក្គល
អោយរើកអើងនោះទេ បើសាមីជនគិតថាសារព័ត៌មានយើងខ្ញុំចុះផ្សាយទៅនេះមានមិនពិតកន ធ្វើអោយប៉ះពាល់ដល់កិត្តិយស
ឯកឧត្តម ឬក៏មិនសមរម្យកន្លែងណាមួយ សារព័ត៌មានយើងខ្ញុំរងចាំធ្វើការបកស្រាយជូនឡើងវិញរៀងរាល់ម៉ោងធ្វើការផ្សាយការិយាល័យនិពន្ធ សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទពីរខ្សែTel.092190098 / 0886606773៕
(សូមប្រិយមិត្តទស្សនាគ្លីបវីដេអូ និងស្តាប់ការតវ៉ា របស់គ្រួសារលោកស្រី ជា សុខហ្គិច ដែលដូចដែលបានរៀបរាប់ខាងដើម)