ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ដោយមានការស្នើសុំពីអាជ្ញាធរកម្ពុជា.! អាជ្ញាធរថៃ បានសម្រេចបើកច្រកទ្វារអន្តរជាតិប៉ោយប៉ែត អោយពលករខ្មែរចេញមួយថ្ងៃទៀត.!!! (មានវីដេអូ)
Tue,24 March 2020 (Time 08:55 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 829នាក់)


ក្រុងប៉ោយប៉ែត៖ នៅរសៀលថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដោយពលករធ្វើដំណើរត្រឡប់មកប្រទេសកម្ពុជាវិញមិនទាន់អស់ អាជ្ញាធរខេត្តលោក អ៊ុំ រាត្រីអភិបាលនៃគណៈអភិបាលខេត្ត មើលឃើញពីទុក្ខលំបាកបងប្អូនប្រជាពលរដ្ឋដែលជពលករចំណាកស្រុកធ្វើការនៅប្រទេសថៃ និងដោយយោងតាមប្រសាសន៍ណែនាំ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដាក់ចេញនូវទិសស្លោក "ជួយគិត ជួយធ្វើ រួមគ្នាទទួលខុសត្រូវ" ឯកឧត្តម អ៊ុំ រាត្រី បានស្នើសុំអោយអាជ្ញាធរថៃ បើកច្រកទ្វារអន្តរជាតិប៉ោយប៉ែតរយៈពេលមួយទៀត រហូតដល់១០យប់ ដើម្បីអោយពលករខ្មែរមានចំនួន៥០០នាក់ ចេញមកខាងទឹកខ្មែរវិញ ដើម្បីបញ្ជាសការរីករាលដាលឆ្លងជំងឺកូវីដ១៩ ដែលកំពុងផ្ទុះទូទាំងសកលលោក។ ដោយមានការស្នើសុំនិងអន្តរាគមន៍ពីអាជ្ញាធរកម្ពុជាប្រចាំនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខាងគូរភាគីអាជ្ញាធរថៃ បានសម្រេចបើកអោយពលករខ្មែរចេញមួយថ្ងៃទៀត។ គេសង្កេតឃើញថា៖ ក្រោយពីបើកច្រកទ្វារប៉ោយប៉ែត ដែនមានពលករខ្មែរចំនួន៥០០នាក់ បាននាំគ្នាសម្រុកចេញមកកម្ពុជា។ ដោយឡែកពលករខ្មែរទាំងនោះត្រូវបានអាជ្ញាធរមូលដ្ឋានក្រុងខេត្ត យករថយន្តដឹកពលករខ្មែរយកទៅដាក់កន្លែងសុំចតចនួនពីរកន្លែង(មួយនៅចំណតរថភ្លើងក្រុងប៉ោយប៉ែត និងមួយទៀតនៅមណ្ឌលសំុចតដីថ្មី) គ្រប់គ្រងដោយមន្ទីរយសុខាភិបាល ដើម្បីពិនិត្យវាស់កំដៅ និងពិនិត្យរកមេរោគជំងឺកូវីដ១៩ រយៈពេល១៤ថ្ងៃសិន។ហើយបើមាននរណាម្នាក់ មានការពិនិត្យពីក្រុមគ្រូពេទ្យជាលតផល វិជ្ជៈមាន និងបង្ឃាំងក្នុងបន្ទប់មួយផ្សេងដាច់ដោយឡែក ដើម្បីព្យាបាល ហើយបើសិនការពិនិត្យអវិជ្ជៈមាននោះ ពួកគេអាចវិលត្រឡប់ទៅស្រុកកំណើតវិញក្នុងរយៈពេល១៤ថ្ងៃ ដើម្បីការពារការរីករាលដាលឆ្លងជំងឺកូវីដ១៩ ទៅលើប្រពលរដ្ឋខ្មែរ នេះបើយោងតាមអ្នកពាក្យ ប៉ូលិសអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ នៅរសៀលថ្ងៃដ៏ដែល លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានចាត់តាំងកម្លាំងអាវុធហត្ថចំនួន៣០នាក់ និងរថយន្តចំនួន០៤គ្រឿង ដើម្បីជួយដឹកជញ្ជូនពលរដ្ដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងចូលរួមការពារ រក្សាសន្តិសុខសណ្តាប់ធ្នាប់ផងដែរ៕ ដោយៈលោក ឡាយសុជាតិ អ្នកយកព័ត៌មាន សារព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2072 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7384 នាក់
ខែនេះ :
23222 នាក់
3 ខែនេះ :
77841 នាក់
សរុប :
1661768 នាក់