វែល៖ ព្រះអង្គម្ចាស់ ឆាល (Charles) នៃប្រទេសវែលស្ថិតក្នុងចក្រភពអង់គ្លេស ដែលមានជន្មាយុ ៧១ ព្រះវស្សា ត្រូវបានធ្វើតេស្ត «វិជ្ជមាន» ចំពោះវីរុសកូរ៉ូណាថ្មី (COVID-19)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Guardian កាលពីល្ងាចថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០។ ព្រះអង្គម្ចាស់ Charles ដែលជាអតីតព្រះស្វាមីនៃម្ចាស់ក្សត្រី ដាយ អាណា បច្ចុប្បន្នមានព្រះរាជសុខភាពល្អជាធម្មតា ខណៈក្រុមគ្រូពេទ្យក៏បានធ្វើតេស្តរក COVID-19 លើមហេសី បច្ចុប្បន្នរបស់ទ្រង់រួចហើយដែរ ដោយចេញលទ្ធផល «អវិជ្ជមាន»។ អ្នកនាំពាក្យនៃព្រះរាជវាំងវែលបានអោយដឹងថា៖ «ព្រះអង្គម្ចាស់ Charles បានបង្ហាញរោគសញ្ញាក្នុងកម្រិលស្រាលប៉ុណ្ណោះ ហើយនិយាយជារួមគឺទ្រង់មានព្រះរាជសុខភាពល្អធម្មតា និងបានបំពេញរាជកិច្ចពីក្នុងរាជតំណាក់ប៉ុន្មានថ្ងៃមកហើយ»។ អ្នកនាំពាក្យបានបន្តទៀតថា៖ ព្រះអង្គម្ចាស់ Charles ប្រហែលជាបានឆ្លងរោគ COVID-19 នៅកំឡុងពេលទ្រង់ចុះបំពេញរាជកិច្ច ជាសាធារណៈជាច្រើនលើក នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ បើតាមការចេញផ្សាយដោយសារព័ត៌មាន The Guardian បានបញ្ជាក់ថា៖ ព្រះអង្គម្ចាស់ Charles គឺជារាជទាយាទនៃចក្រភពអង់គ្លេស (បុត្រាចម្បងនៃម្ចាស់ក្សត្រី អេលីហ្សាប៊ែតទី២) ដែលត្រូវបានតែងតាំងអោយធ្វើជា ព្រះអង្គម្ចាស់ប្រចាំនៅប្រទេស វែល ដែលជាចំណុះនៃចក្រភពអង់គ្លេស។ ចក្រភពអង់គ្លេស មានប្រទេសចំណុះសរុបចំនួន០៤ គឺអង់គ្លេស,ស្កុតឡេន,អៀរឡង់,និងវែល៕ កែសម្រួលដោយៈលោក ស៊ុយ វុទ្ធី សារព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តី www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា