រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ កម្មករ-កម្មការិនីបម្រើការងារនៅរោងចក្រកាត់ដេរ (ឃែនធើរេន) ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវចោមចៅ "អតីតផ្លូវវេងស្រេង" បាននាំគ្នាធ្វើកូដកម្ម មិនព្រមធ្វើការ ដោយសារតែក្រុមហ៊ុនមានចេតនាពន្យារពេល និងបើកប្រាក់ខែមិនគ្រប់ជូនបងប្អូនកម្មករ។ ប្រភពពីកម្មការិនីដែលបម្រើការងារនៅរោងចក្រខាងលើ បានអោយដឹងថា៖ នារយៈពេល៤ខែចុងក្រោយនេះ ខាងក្រុមហ៊ុនតែងតែមានភាពយឺតយ៉ាវក្នុងការបើកប្រាក់ខែឈ្នួលជូនបងប្អូនកម្មករ-កម្មការិនី។ រហូតមកដល់ថ្ងៃទី២៤ ខែមីនានេះ ខាងក្រុមហ៊ុននៅតែមិនទាន់បើកប្រាក់ខែឈ្នួលលើកទី២ (៥០%) ជូនកម្មករនៅឡើយទេ ថែមទាំងជូនដំណឹងថា ការបើកជូនលើកទី២នេះ គឺបានតែពាក់កណ្ដាលប៉ុណ្ណោះ.! ដោយសន្យាថានៅសល់ពាក់កណ្ដាលទៀត នឹងបើកជូនបង្គ្រប់នៅដើមខែមេសា។ ដោយសារតែការបើកប្រាក់ឈ្នួលយឺតយ៉ាវដដែលៗ និងការបើកមិនគ្រប់បែបនេះហើយ ជាហេតុនាំអោយកម្មករផ្ទុះការតវ៉ាមិនព្រមធ្វើការ ដោយទាមទារអោយមានការបើកប្រាក់ឈ្នួលអោយបានគ្រប់ និងទៀងទាត់ដូចកាលពីពេលកន្លងមក។ ការធ្វើកូដកម្មកាលពីម្សិលមិញនេះ ក៏មានការអន្តរាគមន៍ពីខាងក្រសួងការងារចូលមកដោះស្រាយដែរ។ ប៉ុន្តែយ៉ាងណាក៏ដោយ ការចូលរួមដោះស្រាយពីខាងក្រសួងការងារនោះ ពុំទទួលបានលទ្ធផលនោះទេ ដោយភាគីក្រុមហ៊ុននៅតែរក្សាជំហរដដែល គឺបើកជូនបានតែពាក់កណ្ដាលនៃប្រាក់ឈ្នួលលើកទី២ ហើយចាំបង្គ្រប់នៅដើមខែមេសា។ សូមជម្រាបជូនថា៖ រោងចក្រកាត់ដេរសម្លៀកបំពាក់ (ឃែនធើរេន) មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវចោមចៅ"អតីតផ្លូវវេងស្រេង" ស្ថិតក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលមានកម្មករ-កម្មការិនីសរុបចំនួន ៩៩៥ នាក់៕ ដោយៈលោក ព្រីង សំឡត អ្នកយកព័ត៌មាន សារព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា