ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
សម្ដេចក្រឡាហោម ស ខេង ថា៖ ការបិទការចេញចូលមនុស្សរវាងកម្ពុជា-ថៃ កម្ពុជា-វៀតណាម ដែលភាគីទាំងសងខាងនៅតែបន្តការអនុញ្ញាតអោយចេញចូលតែទំនិញក្នុងលក្ខណ្ឌរឹតបន្តឹងសុវត្ថិភាពនៅពេលដឹកឆ្លងកាត់ព្រំដែន...
Thu,26 March 2020 (Time 01:59 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 763នាក់)


ក្រុងប៉ោយប៉ែត៖ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាព ជួបសំណេះសំណាលដោយផ្ទាល់ ជាមួយមន្ត្រីនៃអង្គភាពប្រដាប់អាវុធបីស្ថាប័ន ដែលកំពុងបំពេញភារកិច្ចតាមបណ្ដាច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលពិធីជួបសំណេះសំណាលនេះ បានប្រារព្ធឡើងនៅប៉ុស្តិ៍នគរបាលអន្តោរប្រវេសន៍ច្រកទ្វារប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្នុងពិធីជួបសំណេះសំណាលនៅព្រឹកនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ក្រុមការងារចុះមូលដ្ឋានខេត្តបន្ទាមានជ័យ ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការ និងកងកម្លាំងចំណុះរដ្ឋបាលបន្ទាយមានជ័យ ជាពិសេស មន្ត្រីរាជការកងកំលាំងបីស្ថាប័ន ដែលបំពេញភារកិច្ចនៅតាមបណ្ដាអង្គភាពច្រកទ្វារព្រំដែនកម្ពុជា-ថៃ។ ក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍គូសបញ្ជាក់ថា៖ វត្តមានរបស់សម្ដេច និងថា្នក់ដឹកនាំផ្សេងទៀតក្នុងពិធីជួបសំណេះសំណាលនៅថ្ងៃនេះ គឺជាការចូលរួមចំណែកផ្ដល់ការលើកទឹកចិត្តដល់មន្ត្រីទាំងអស់ដែលកំពុងបំពេញភារកិច្ចតាមបណ្ដាអង្គភាពនៅច្រកទ្វារព្រំដែនកម្ពុជ-ថៃ ទាំងនៅខេត្តបន្ទាយមានជ័យ ក្នុងបរិបទដែលពិភពលោក កំពុងប្រឈមខ្លាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ ដែលពេលនេះបានក្លាយជាវិបត្តិធ្ងន់ធ្ងររបស់ពិភពកលោក។ សម្ដេចបានបន្តថា៖ ក្រៅតែបាននិងកំពុងរីករាលដាលនៅបណ្ដាប្រទេសស្ទើទាំងអស់លើពិភពលោក ជាពិសេសនៅតំបន់អឺរ៉ុប អាមេរិក និងមជ្ឈឹមបូព៌ា បន្ទាប់ពីប្រទេស ចិន មានសភាពធូរស្រាលនោះ នៅពេលនេះតំបន់អាស៊ានទាំង១០ប្រទេស សុទ្ធតែមានអ្នកឆ្លងជំងឺកូវីដ-១៩ ទាំងអស់។ សម្ដេចបានបញ្ជាក់អំពីការសម្រេចចិត្តដាក់ប្រទេសក្នុងគ្រាមានអាសន្នរបស់រដ្ឋាភិបាលថៃ ដើម្បីអនុវត្តវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បន្ទាប់ពីបានបិទការដ្ឋានការងារមួយចំនួន ធ្វើអោយពលរដ្ឋថៃ នៅទំនេរ ហើយពលរដ្ឋខ្មែរខ្លះនៅទីនោះក៏ទំនេរពីការងារផងដែរ។ ព្រោះតែដូច្នេះហើយ សម្ដេចបានផ្ដល់ការពន្យល់ថា៖ ពលរដ្ឋខ្មែរទំនេរពីការងារ និងមានការភ័យខ្លាចផងនោះ បានចាប់ផ្ដើមសំរុកនាំគ្នាវិលត្រឡប់មកប្រទេសកម្ពុជាវិញ នាប៉ុន្មានថ្ងៃមុន ដែលធ្វើអោយអាជ្ញាធរច្រកទ្វារព្រំដែនជួបការលំបាកក្នុងការពិនិត្យសុខភាពពួកគាត់ពេលឆ្លងព្រំដែន។ ដោយសារពួកគាត់បានធ្វើដំណើរដល់ស្រុកកំណើតហើយនោះ សម្ដេចបានសុំគោលការណ៍ពីសម្ដេចតេជោ ដើម្បីណែនាំអាជ្ញាធរខេត្ត,ក្រុង,ស្រុក,ខណ្ឌ និងភូមិ,ឃុំ ត្រូវគ្រប់គ្រងវត្តមានពួកគាត់ និងអត្តសញ្ញាណពលរដ្ឋអោយបាន និងស្នើអោយពួកគាត់នៅដាច់ដោយឡែក១៤ថ្ងៃសិន។ ពាក់ព័ន្ធនឹងការដាក់ប្រទេសក្នុងគ្រាមានអាសន្នរបស់រដ្ឋាភិបាលថៃ សម្ដេចបានមានប្រសាសន៍ថា៖ ប្រសិនបើមានពលរដ្ឋខ្មែរយើងបន្តធ្វើដំណើរចូលមកប្រទេសវិញនោះ គឺរាជរដ្ឋាភិបាលយើងមិនអាចទប់ស្កាត់ពលរដ្ឋយើងមិនអោយវិលមកវិញបានទេ។ សម្ដេចបានណែនាំ និងអោយត្រៀមទទួលស្វាគមន៍ពួកគាត់ដោយប្រកាន់អកប្បកិរិយាថ្លៃថ្នូរសុភាពរាបសារ និងទន់ភ្លន់ ប៉ុន្តែត្រូវមានវិធានការម៉ឺងម៉ាត់តាមក្បួនសុខាភិបាល ដើម្បីធានាសុខសុវត្ថិភាពពួកគាត់ និងក្រុមគ្រួសារនៅឯស្រុកកំណើត។ ជាមួយគ្នានេះដែរ ក៏ត្រូវមានកិច្ចសហការល្អជាមួយអាជ្ញាធរខេត្តខាងភាគីថៃផងដែរ។ សម្ដេចបានណែនាំអោយអាជ្ញាធរប្រចាំច្រកទ្វារព្រំដែន ត្រូវខិតខំពិភាក្សាជាមួយភាគីថៃ ដើម្បីចៀសវាងការអនុញ្ញាតអោយឆ្លងកាត់តាមច្រករបៀង ដែលនាំអោយជួបការលំបាកក្នុងការពិនិត្យសុខភាព និងកំណត់អត្តសញ្ញាណពួកគាត់ ពោលគឺ ត្រូវកំណត់ច្រកទ្វារច្បាស់លាស់សម្រាប់ការវិលចូលប្រទេសរបស់ពលរដ្ឋខ្មែរយើង។ ជាមួយគ្នានោះដែរសម្ដេច ស ខេង ក៏បានណែនាំដល់មន្ត្រីអង្គភាពនានាត្រៀមផ្ដល់ម៉ាស់ជូនពលរដ្ឋទាំងឡាយណា ដែលឆ្លងមកពីប្រទេសថៃ ដោយមិនមានម៉ាស់ប្រើប្រាស់ ហើយត្រូវស្នើសុំពួកគាត់សហការពិនិត្យកំដៅ និងអញ្ជើញពួកគាត់ទៅកន្លែងដែលត្រូវកត់ត្រាអត្តសញ្ញាណសិន។ សម្ដេចមានជំនឿងថា៖ ភាគីទាំងពីរកម្ពុជា-ថៃ និងមានការពិចារណាដល់ទំនាក់ទំនងទ្វេភាគី ដើម្បីការពារផលប្រយោជន៍ទៅវិញទៅមករវាងប្រទេស និងប្រជាជននៃប្រទេសទាំងពីរ។ នៅក្នុងឱកាសនោះ សម្ដេចបានថ្លែងការកោតសរសើរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងចំណុះរដ្ឋបាលខេត្ត និងជាពិសេសមន្ត្រី និងកងកម្លាំងនៃអង្គភាពស្ថាប័ននានាដែលកំពុងបំពេញភារកិច្ចនៅតាមបណ្ដាច្រកទ្វារព្រំដែន។ សម្ដេចបានចាត់ទុកការខិតខំប្រឹងប្រែងបំពេញភារកិច្ចនេះហើយ ដែលធ្វើអោយកម្ពុជា រក្សាបានសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈ ធានាការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ហើយទន្ទឹមនឹងនេះយើងក៏បាននឹងកំពុងរួមសាមគ្គីគ្នាប្រយុទ្ធនិងសង្គ្រាមជំងឺកូវីដ-១៩ ដើម្បីធានាការពារសេចក្ដីសុខជូនប្រជាពលរដ្ឋ ដែលនេះហើយគឺជាឧត្តមគតិស្រលាញ់ជាតិ និងប្រជាជន។ ពាក់ព័ន្ធនឹងការងារផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ អំពីវិធានការការពារខ្លួន និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងការកោតសរសើរចំពោះអាជ្ញាធរមូលដ្ឋានទាំងអស់ ដែលបានរៀបចំការចុះចាក់ផ្សាយសារអប់រំចល័ត គ្រប់ ភូមិ,ឃុំ ដល់ប្រជាពលរដ្ឋ។ ក្រោយជួបពីសំណេះសំណាល និងផ្តែផ្តាំដល់មន្ត្រីអាជ្ញាធរ និងបានជួយឧបត្ថម្ភអង្ករជូនដល់កងកម្លាំងប្រដាប់អាវុធទាំងបីរួមមក សម្តេចក្រឡាហោម ស ខេង ក៏បានអញ្ជើញទៅពិនិត្យមើលនៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងសំណេះជាមួយ បងប្អូនប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធទាំងបីស្ថាប័នផងដែរ៕ ដោយៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1989 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
6897 នាក់
ខែនេះ :
20118 នាក់
3 ខែនេះ :
72016 នាក់
សរុប :
1560185 នាក់