ក្រុងប៉ោយប៉ែត៖ នៅថ្ងៃសៅរ៍ ៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២០ នៅវេលាម៉ោង១០និង០០ នាទី ផ្អែកតាមការចង្អុលបង្ហាញពីជនសង្ស័យម្នាក់ឈ្មោះ វណ្ណ រ៉ាហ្វា ភេទប្រុស ដែលសមត្ថកិច្ចជំនាញគ្រឿងញៀន ចាប់ឃាត់ខ្លួនបានកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ម្សិលមិុញ លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការក្រុង និង លោក វិជ្ជា វឌ្ឍនា អធិការរងក្រុងប៉ោយប៉ែត ចុះប្រតិបត្តិការបន្ត ឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់បន្ថែមទៀត នៅចំណុចក្នុងកាសីុណូនាគទិព្វ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យជនសង្ស័យ០២នាក់ខាងលើមានឈ្មោះដូចខាងក្រោម៖ ទី១-ឈ្មោះ សុត សំណាង ភេទប្រុស អាយុ៣១ឆ្នាំ ចាប់យកវត្ថុតាងជញ្ជីងថ្លឹងថ្នាំ១ និងទូរស័ព្ទដៃ១គ្រឿង ។ ទី២-ឈ្មោះ ឃឿន ឃឿង ភេទប្រុស អាយុ២៧ឆ្នាំ ចាប់យកវត្ថុតាងមានម្សៅក្រាមសថ្លាចំនួន៣០ កូនថង់តូច ដែលជនសង្ស័យដាក់នៅក្នុងកូនកាបូបរាងមូល រួមនិងបំពង់ចូកថ្នាំ១។ បច្ចុប្បន្នៈ លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានអោយដឹងថា៖ ជនសង្ស័យចំនួន០៣នាក់ខាងលើ រួមវត្ថុតាងកំពុងធ្វើការសាកសួរដើម្បីស្វែងរកបក្សពួកបន្តទៀត៕ ដោយៈ លោក ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា