ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មនុស្ស២៣នាក់ បូករួមទាំងអ្នកប៉ះពាល់ជាមួយស្ដ្រីអាយុ៣៦ឆ្នាំ នៅក្លឹប Star TV មានផ្ទុក Covid-19 ត្រូវបានយកទៅទុកដាច់ដោយឡែក រង់ចាំរយៈពេល១៤ថ្ងៃ...
Sun,29 March 2020 (Time 09:11 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 804នាក់)


ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ដបន្ទាយមានជ័យ បានបញ្ជាក់អោយបណ្ដាញសារព័ត៌មានក្នុងស្រុក នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះថា៖ គឹតត្រឹមថ្ងៃនេះ គឺមនុស្ស២៣នាក់ នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានយកទៅទុកដាច់ដោយឡែក ដើម្បីតាមដានសុខភាពរបស់ពួកគេ ក្នុងរយៈពេល១៤ថ្ងៃ ពាក់ព័ន្ធនឹងជំងឺឆ្លងកូវីដ-១៩ (Covid-19)។ ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា៖ ក្នុងចំណោម២៣នាក់ នៅខេត្តបន្ទាយមានជ័យ ក៏មានមនុស្សមួយចំនួន ដែលពាក់ព័ន្ធ និងប៉ះពាល់ជាមួយស្ដ្រីវ័យអាយុ៣៦ឆ្នាំ ដែលរកឃើញវិជ្ជមាន Covid-19 ដែលក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន នៅព្រឹកមិញនេះ។ ពាក់ព័ន្ធទៅនឹងស្ដ្រីវ័យ៣៦ឆ្នាំរូបនេះ ត្រូវបានឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា៖ ធ្លាប់មានទំនាក់ទំនងជាមួយជនជាតិថៃ ដែលធ្លាប់ចូលមក កំសាន្ត នៅក្លឹប Star TV ហើយត្រឡប់ទៅប្រទេសថៃវិញ ត្រូវបានរកឃើញវិជ្ជមាន Covid-19។ ប៉ុន្ដែទោះជាយ៉ាងណានោះ ស្ដ្រីរូបនេះ បានស្ម័គ្រចិត្ដមកធ្វើតេស្ដលើកទី១ម្តងហើយ កាលពីពេលកន្លងទៅថ្មីៗ ក៏ប៉ុន្ដែ អវិជ្ជមាន Covid-19។ រហូតដល់ថ្ងៃនាងដឹងថាខ្លួនមិនស្រួល ក៏មកសុំធ្វើតេស្ដម្ដងទៀត ក៏រកឃើញវិជ្ជមាន Covid-19 តែម្ដង។ ជាមួយគ្នានេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក៏បានបញ្ជាក់បន្ថែមផងដែរថា៖ ក្នុងចំណោមពលករមកពីប្រទេសថៃ ក្នុងខេត្ដបន្ទាយមានជ័យ គឺក្រុមគ្រូពេទ្យ និងអាជ្ញាធរ បានជួបផ្ទាល់ និងពិនិត្យសុខភាព បានជាង៧០ភាគរយហើយ។ បច្ចុប្បន្ន៖ ឯកឧត្តម កំពុងតែបង្កើនប្រតិបត្ដិការយុទ្ធនាការនេះ អោយអាជ្ញាធរ និងក្រុមគ្រូពេទ្យ ចុះទៅជួបផ្ទាល់ជាមួយពលករ ដែលនៅសេសសល់ ដើម្បីតាមដាន សុខភាពរបស់ពួកគាត់ ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ (Covin-19)។ សូមបញ្ជាក់ថា៖ គិតត្រឹមព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ មានអ្នកជំងឺកូវីដ១៩ ចំនួន៨២នាក់ កំពុងព្យាបាលនៅក្នុងប្រទេសកម្ពុជា ក្នុងនោះមានស្រ្តី២៦នាក់ និងបុរស៥៦នាក់ នៅតាមបណ្តាមន្ទីរពេទ្យរដ្ឋរាជធានីខេត្ត ក្នុងចំណោមអ្នកឆ្លងសរុបចំនួន១០៣នាក់ ហើយអ្នកជាសះស្បើយ បានកើនឡើងរហូតដល់២១នាក់។ ហើយសម្រាប់អ្នកដែលរកឃើញឆ្លងជំងឺកូវីដ១៩ថ្មី ជាស្ត្រីអាយុ៣៦ឆ្នាំ បម្រើការនៅស្តាធីវី (Star TV) រស់នៅភូមិប៉ាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ស្ត្រីរូបនេះ ត្រូវបានដាក់អោយសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ៕ ដោយៈ លោក ហ៊ីម ឯក ទីព្រឹក្សា គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2161 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7473 នាក់
ខែនេះ :
23311 នាក់
3 ខែនេះ :
77930 នាក់
សរុប :
1661857 នាក់