ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ផ្ទុះអាវុធ០២គ្រាប់រវាងបងថ្លៃប្អុនថ្លៃ បណ្តាលអោយជនរងគ្រោះរបួសជើងឆ្វេង.!!!
Mon,30 March 2020 (Time 09:53 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 804នាក់)


ខេត្តបាត់ដំបង៖ ប្រភពសេចក្តីរាយការណ៍មួយបានអោយដឹងថា៖ កាលពីវេលាម៉ោងប្រហែល២០និង០០នាទី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ មានការផ្ទុះអាវុធមួយករណីនៅក្នុងបរិវេណទីតាំងស្នូកឃ័រមួយកន្លែង ស្ថិតនៅត្រង់ចំណុចភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ប្រភពពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានអោយដឹងថា៖ ករណីហិង្សាដោយចេតនា ផ្ទុះអាវុធខាងលើនេះ បង្កឡើងដោយជនសង្ស័យឈ្មោះ ទៀន វិសាល ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាមន្ត្រីយោធា រស់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានប្រើប្រាស់អាវុធ (មិនស្គាល់ម៉ាក និងចំនួនគ្រាប់)បាញ់ទៅលើជនរងគ្រោះដែលជាប្អូនថ្លៃឈ្មោះ គារ គឹម សេង ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា រងរបួសជើង ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះព្យាបាលនៅឯមន្ទីរពេទ្យ ចំណែកជនសង្ស័យបានរត់គេចខ្លួនបាត់។ ប្រភពចេញពីកន្លែងកើតហេតុបានប្រាប់អោយថា៖ នៅមុនពេលកើតហេតុ ជនរងគ្រោះបានដេកលេងនៅលើអង្រឹងនៅកន្លែងកើតហេតុ លុះក្រោយមកក៏ស្រាប់តែឈ្មោះ ទៀន វិសាល ដែលត្រូវជាបងថ្លៃ មានសភាពស្រវឹងស្រាផងនោះ បានមកដល់ និង មានការឈ្លោះប្រកែកគ្នាបន្តិចបន្តួច លុះក្រោយមកក៏ស្រាប់តែមានការផ្ទុះអាវុធចំនួន០២គ្រាប់ បង្ករការភ្ញាក់ផ្អើលទាំងយប់តែម្តង។ ក្រោយពេលបង្កហេតុ ជនសង្ស័យដែលគេស្គាល់ថាជាមន្ត្រីយោធាថ្នាក់វរសេនីយ៍ឯក បានរត់គេចខ្លួនបាត់ស្រមោល ចំណែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យសុវណ្ណ ស្ថិតក្នុងក្រុងបាត់ដំបងភ្លាមៗផងដែរ។ បច្ចុប្បន្ន៖ ក្រោយកើតហេតុសមត្ថកិច្ចកំពុងធ្វើកំណត់ហេតុដើម្បីស្វែងរកមុខសញ្ញាជនបង្កយកមកចាត់ការទៅតាមនីតិវិធី។ ដោយៈ លោក សុខ បូរី និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1870 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7182 នាក់
ខែនេះ :
23020 នាក់
3 ខែនេះ :
77639 នាក់
សរុប :
1661566 នាក់