ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
បែកធ្លាយវីដេអូឃ្លីប.! ពីសកម្មភាពទាហានប្រមាណជិត១០នាក់ បើករថយន្ត០២គ្រឿងចូលទៅវ៉ៃជនពិការម្នាក់ យ៉ាងសាហាវឃោឃៅបំផុត.!!!(មានវីដេអូ)
Mon,30 March 2020 (Time 10:14 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 653នាក់)


ខេត្តប៉ៃលិន៖ តាមវីដេអូឃ្លីបជាច្រើនអាចជាភស្តុតាងដល់មន្ត្រីយុត្តិធម៌កងរាជអាវុធហត្ថខេត្តប៉ៃលិន ធ្វើកំណត់ហេតុស្ដាប់ចម្លើយសំយោគបទល្មើសកសាងសំណុំរឿងបញ្ជូនខ្លួនក្រុមជនសង្ស័យដែលបានប្រព្រឹត្តបទល្មើសជាក់ស្ដែងទៅសាលាដំបូងខេត្តប៉ៃលិន ចាត់ការតាមនីតិវិធី។ ជនរងគ្រោះមានឈ្មោះ សុខ ទិត្យា អាយុ ៣៦ឆ្នាំ មានស្រុកកំណើតរស់នៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ បច្ចុប្បន្នរស់នៅភូមិឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ធ្វើការនៅក្រុមហ៊ុនអគ្គិសនីឯកជនមួយ មានយីហោ MSP បានប្រាប់សារពត៌មានអោយដឹងថា៖ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅវេលាម៉ោង០៤និង៥០នាទីល្ងាច កន្លងទៅថ្មីៗ ថា៖ មានក្រុមទាហានលេច៥០៤មួយក្រុមបាននាំគ្នាប្រម៉ាណជិត១០នាក់ បើករថយន្ត០២គ្រឿង ចូលមកវ៉ៃរូបលោកតែម្នាក់ឯង ដែលជាជនពិការជើងទាំងសងខាង កំពុងធ្វើការ ដល់បន្ទប់ធ្វើការ ដែលកន្លែងលោកធ្វើការស្ថិតនៅភូមិស្ទឹងត្រង់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ជនរងគ្រោះបន្តអោយដឹងទៀតថា៖ ក្រុមទាហានយោធាលេខ៥០៤ មួយក្រុមនេះបានលើកគ្នាមកបង្កបញ្ហាប្រើអំពើហិង្សារមកលើរូបលោកវ៉ៃទាត់ធាក់ជាច្រើនដងជាច្រើនសារ ដោយមូលហេតុខឹងគោ វ៉ៃរទេះខណៈក្រុមហ៊ុនអគ្គិសនីផ្ដាច់ភ្លើងដោយសារអង្គភាពយោធាលេខ៥០៤នោះ មិនបានបង់ប្រាក់អស់រយៈពេល៦ខែមកហើយ។ លោក សុខ ទិត្យា ដែលជាជនពិការភាព និងជាបុគ្គលិកអគ្គិសនីឯកជន MSP ខាងលើបានបញ្ជាក់ថា៖ ជនដៃដល់បានមកវ៉ៃ និងគំរាមលោក ទី១-មានឈ្មោះ ឈិន នប់ និង ទី២-ឈ្មោះ អិន ខ្លឹង រួមនិងបក្សពួកខ្លួនប្រមាណជិត១០នាក់ទៀត ក្នុងថ្ងៃកើតហេតុនោះ។ បន្ទាប់មកលោក សុខ ទិត្យា បានទៅដាក់ពាក្យបណ្ដឹងនៅមន្ត្រីយុត្តិធម៌កងរាជអាវុធហត្ថខេត្តប៉ៃលិន និងសំណូមពរដល់សម្តេចតេជោ និងសម្តេចសេនាពិជ័យ ទា បាញ់ ជួយរកយុត្តិធម៌ដល់រូបលោកដែលជាជនពិការភាព និងជាជនរងគ្រោះផងដែល។ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ លោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងលោក វង សូត ប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានអំពាវនាវទៅសមត្ថកិច្ច និងអាជ្ញាធរខេត្តប៉ៃលិន ចាត់វិធានការលើជនដៃដល់ប្រព្រឹត្តអំពើហិង្សា មកលើបុគ្គលិកមានពិការភាព បម្រើការនៅក្រុមហ៊ុនអគ្គីសនីខាងលើ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ ពាក់ព័ន្ធក្នុងអំពើហិង្សានេះគេទទួលស្គាល់ថា៖ភាគីបង្កបានមានឆន្ទៈដោះស្រាយហើយក៏សម្របសម្រួលក្នុងកម្រិតលាក់បាំង លុះដល់មិនចុះសម្រុងគ្នា ក៏បែកធ្លាយ វីដេអូ ចេញក្រៅ ទើបនៅព្រឹកថ្ងៃទី២៨ តំណាងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចស្នើឲ្យសមត្ថកិច្ចចាត់វិធានការលើជនដៃដល់ដែលប្រព្រឹត្តអំពើហិង្សាលើបុគ្គលពិការភាព ដែលជាបុគ្គលិកធ្វើការនៅក្រុមហ៊ុនអគ្គិសនីខេត្តប៉ៃលិន។ លុះរសៀលថ្ងៃទី២៨ខែឆ្នាំដ៏ដែលអង្គភាពយោធាភូមិភាគទី៥ បានប្រគល់ខ្លួនជនបង្កដែលជាយោធាទាំង២នាក់ ទៅអោយមន្ត្រីយុត្តិធម៌កងរាជអាវុធហត្ថខេត្តប៉ៃលិន ចាត់ការបន្តតាមនីតិវិធី ក្រោយពីយោធាទាំង២នាក់នេះ បានប្រើហិង្សាទៅលើជនមានពិការភាពម្នាក់ ជាបុគ្គលិកបម្រើការងារនៅអគ្គីសនីឯកជនខេត្តប៉ៃលិន។ បើរតាមរបាយការណ៍ពីមន្ត្រីយុត្តិធម៌កងរាជអាវុធហត្ថនៅល្ងាចថ្ងៃទី២៨ខែឆ្នាំដ៏ដែល បានជម្រាបជូនលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិនអោយដឹងថា៖ មានជនសង្ស័យ០៣នាក់ ត្រូវជាប់ពីបទល្មើសហិង្សាង៖ គឺទី១-ឈ្មោះ យ៉យ ស៊ីដូ ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិភ្នំស្តង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនមានតួនាទី យោធាវរសេនីយ៍ឯក មុខងារជាមេបញ្ជាការការពារព្រំដែនលេខ៥៤ អង្គភាពយុទ្ធភូមិភាគទី៥។ ទី២-ឈ្មោះ ឈិន នប់ ភេទប្រុស អាយុ៥៦ឆ្នាំរស់នៅភូមិភ្នំស្តង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាយោធាវរសេនីយ៍ត្រី មុខងារជាមេបញ្ជាការកងល្បាតទី៦ កងការពារព្រំដែនគោកលេខ៥០៤ អង្គភាពយោធាភូមិភាគទី៥។ ទី៣-ឈ្មោះ ឈ្មោះ អិន ខ្លឹង អាយុ៥៣ឆ្នាំរស់នៅភូមិបោសដូនា សង្កាត់ក្រុងខេត្តប៉ៃលិនឋានៈអនុសេនីយ៍ទោ មេបញ្ជាការរងកងរបស់ទី៣ កងការពារព្រំដែនគោកលេខ៥០៤ អង្គភាពទី៥។ សូមបញ្ជាក់ថា៖ ក្នុងរូបភាពការប្រព្រឹត្តក្រុមជនសង្ស័យបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា ជនប្រព្រឹត្តមានគ្នាច្រើនចូលទៅទីតាំងកន្លែងធ្វើការរបស់គេ ការប្រព្រឹត្ដវ៉ៃហើយវ៉ៃទៀតដែលជាអំពើហិង្សាធ្ងន់ធ្ងរបំផុត។ គ្រប់មជ្ឈដ្ឋានមួយចំនួនបានលើកឡើងថា៖ គុណសម្បត្តិការពារជាតិគឺមានហើយ ព្រោះជាមេបញ្ជាការប៉ុន្តែករណីនេះវារឹតធ្វើអោយប្រជាជនខ្លាចលោកមេបញ្ជាការ ថ្ងៃក្រោយយកពាក្យគុណសម្បត្តិការពារព្រំដែន រួចធ្វើអំពើស្រេចតែចិត្តនោះ រឹតតែប៉ះពាល់ដល់ស្ថាប័នយោធាថ្នាក់លើបែបណា សម័យអភិក្រមទី៥ នាក់ប្រព្រឹត្តបទល្មើសច្បាប់ត្រូវទទួលទោស ហែកអោយដាច់ពីតួនាទី និងការប្រព្រឹត្តផ្ទុយពីច្បាប់ ខណៈប្រទេសជាតិយើងគ្រប់គ្រងដោយច្បាប់៕ ដោយៈ លោក សុខ បូរី និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1898 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
6806 នាក់
ខែនេះ :
20027 នាក់
3 ខែនេះ :
71925 នាក់
សរុប :
1560094 នាក់