ខេត្តតាកែវ៖ ប្រភពព័ត៌មានបានអោយដឹងថា៖ពិតជាខ្លាំងម៉ែន តាអ៊ួក មិនខ្លាចជំងឺកូវីដ(covid19) ហ៊ានបើកសង្វៀនបញ្ជល់មាន់និង អាប៉ោង ប្រមូលផ្ដុំគ្នាលេងភ្នាល់ដាក់ប្រាក់ស្រែកហ៊ោកញ្ជ្រៀវយ៉ាងសប្បាយ ប្រភពបន្តថា៖ទីតាំងសង្វៀនបញ្ជល់មាន់ និង អាប៉ោង បោះ តាអ៊ួក ស្ថិតនៅភូមិត្រពាំងខ្នា ឃុំ ជំរះពេន ស្រុកសំរោង ខេត្តតាកែវ បានបើកលេងយ៉ាងគគ្រឹកគគ្រេងដោយមិនរំខានដល់សមត្ថកិច្ចក្នុងមូលដ្ឋាបន្តិចសោះ។ សូមជម្រាបថា៖ ស្របពេលប្រមុខរាជរដ្ឋាលភិបាលកម្ពុជា បានប្រកាស អោយបិទ កាស៊ីណូ និងហាមពលរដ្ឋអោយនៅឆ្ងាយពីគ្នា ដេីម្បីការពារ កការឆ្លងជំងឺ កកូវីដ (covid19) តែបែរជាឈ្មោះ អ៊ួក (ហៅតាអ៊ួក) ហ៊ានបេីកលេងល្បែងប្រជល់មាន់ និង អាប៉ោង នាំគ្នាភ្នាល់ដាក់ប្រាក់ក្នុមួយគូរៗរាប់លានរៀន និងបានស្រែកហ៊ោកញ្ជ្រៀវយ៉ាងសប្បាយ ដោយមិនរំខានដល់សមត្តកិច្ចមូលដ្ឋាននោះទេ។ គួរបញ្ជាក់ផងដែរថា៖ ការលេងល្បែងស៊ីសងបែបនេះកំពុងតែប្រព្រឹត្តផ្ទុយពីគោលនយោបាយភូមិឃុំសុវត្ថិភាពទាំង ៩ ចំនុច ដែលបានដាក់ចេញដោយរដ្ឋាភិបាល មិនតែប៉ុណ្ណោះ ឈ្មោះ អ៊ួក ម្ចាស់សង្វៀនជល់មាន់នេះ កំពុងតែថ្លើមធំពាសមេឃហ៊ានប្រព្រឹត្តផ្ទុយនិងផ្គើនទៅនិងបទបញ្ជារបស់ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិទៀតផង ។ ដោយកាលពីពេលថ្មីៗកន្លងទៅនេះឯកឧត្តម បានចេញសេចក្តីប្រកាសកាលពីដើមខែមករាឆ្នាំ ២០២០ ថា៖ ហាមដាច់ខាតមិនអោយមានល្បែងស៊ីសងគ្រប់ប្រភេទកើតមានរាជធានីខេត្តនោះទេ ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅជិតមូលដ្ឋានក្បែរទីតាំងសង្វៀនជល់មាន់ និងអាប៉ោង ខាងលើ បានអោយដឹងថា៖ ម្ចាស់ទីតាំថឈ្មោះ អ៊ួក (ហៅតាអ៊ួក) កំពុងតែបានបើកដំណើរការលេងជារៀងរាល់ថ្ងៃ គឺមិនខ្លាចរអាសមត្ថកិច្ច ឬច្បាប់នោះឡើយ ហើយជាពិសេសក្រុមអ្នកញៀនលេងល្បែងទាំងនោះ គឺលេងថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ តែម្តង។ ប្រភពពីពលរដ្ឋបានបន្តថា៖ ជារៀងរាល់ថ្ងៃពួកគាត់ឃើញមានមនុស្សមកលេងយ៉ាងច្រើនហើយជល់មាន់ភ្នាល់ដាក់លុយខ្ទង់លានក្នុងមួយគូរៗ ដោយពួកគាត់មានការព្រួយបារម្ភជាខ្លាំងថា៖ បើកាលណាមានល្បែងស៊ីសងហើយ វាអាចនិងកើតមានបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងប្រើហិង្សាក្នុងគ្រួសារផងដែរ ។ពួកគាត់បានបន្តទៀតថា៖ ប្រហែលសមត្ថកិច្ចបានទទួលលាភសក្ការៈហើយមើលបានជាមិនដែលឃើញសមត្ថកិច្ចថ្នាក់ណាមួយចុះមកទប់ស្កាត់ ឬបង្ក្រាបនោះទេ ដោយមើលលេងបានយ៉ាងរលូន។ ប្រជាពលរដ្ឋសូមសំណូមពរដល់លោកអភិបាលខេត្ត ក៏ដូចជាលោកស្នងការខេត្តមេត្តាចាត់វិធានការទប់ស្កាត់ ឬបង្ក្រាបវង់ល្បែងស៊ីសងខុសច្បាប់ខាងលើនេះផង ចៀសវាងកើតបទល្មើសផ្សេងនៅក្នុងមូលដ្ឋានរបស់ពួកគាត់ ។ ជាពិសេសពេលថ្មីនេះ កាការរីករាលដាលនៃជំងឺកូវីដ(covid19) ផងនោះ ពលរដ្ឋស្នេីរដល់ ឯឩត្ដម ស្នងការនគរបាលខេត្តតាកែវ មេត្តាមានវិធានបង្រ្កាបអោយបានឆាប់ព្រោះអ្នកមកលេងមានមកពីគ្រប់ទីកន្លែង ចឹងហេីយទេីបពួកគាត់មានការបារម្ភខ្លាចនូវការឆ្លងជំងឺថ្មីនេះ៕ ដោយៈ លោក សេង រត្ន័ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា