ក្រុងប៉ោយប៉ែត ៖ នៅព្រឹកថ្ងៃអង្គារ ៨ កើត ខែចេត្រ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ នេះ ក្រោមការសម្របសម្រួលរៀបចំពី ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ឯកឧត្ដម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ លោកស្រី ប៉ុក ណាឌី រួមសហកានិង កងកម្លាំងប្រដាប់អាវុធ សមត្ថកិច្ចជំនាញពាក់ព័ន្ធ តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ បាននាំយកពលករខ្មែរ ប្រមាណជាង១១៧នាក់ ដែលទើបវិលត្រឡប់មកពីបម្រើរការងារនៅប្រទេសថៃ ចេញតាមចក្ររបៀង ចំការគរ ស្រុកស្វាយចេ ខេត្តបន្ទាយមានជ័យ។ ដោយយោងតាមប្រសាសន៍អាជ្ញាធរខេត្តក្រុងបានអោយដឹងថា៖ ប្រជាពលរដ្ឋប្រមាណជាង១១៧នាក់ ក្នុងគោលបំណង វិលត្រឡប់ទៅផ្ទះតាមនៅបណ្ដាលខេត្ត មួយចំនួនវិញ។ ប៉ុន្តែៈ ត្រូវបានអាជ្ញាធរ ក្រុងនិងខេត្តបន្ទាយមានជ័យ សហការជាមួយមន្ត្រីជំនាញសុខាភិបាល ពេទ្យបង្អែក ក្រុងប៉ោយប៉ែត បាននាំយកពលករទាំងអស់នោះមក មណ្ឌលសំចត ក្រុងប៉ោយប៉ែត ដើម្បីស្ទង់កំដៅការពារ សិន និងធ្វើការណែនាំផ្សព្វផ្សាយ វិធានការទប់ស្កាត់មេរោគជំងឺកូវីត-១៩ បើមានការសង្ស័យ ក្រុមការងារនិងបន្តពិនិត្យ ដោយយកចិត្តខ្ពស់ និងមិនអនុញ្ញាតអោយ បន្តដំណើរទៅតាមតម្រូវការពួកគាត់នោះទេក្នុងរយៈពេល១៤សិន។ សូមបញ្ជាក់ថា៖ ក្នុងឱកាសកំពង់ពិនិត្យ ការពារជំងឺកូវីដ-១៩ ក្រុមការងារអាជ្ញាធរ ក៏បានចែកជូនអារហារថ្ងៃត្រង់និង ទឹកសុទ្ធ ដល់ពលករខ្មែរ ដែលបានសរុបចំនួន៥ខេត្ត ដែលទើបតែវិលត្រឡប់មកពីប្រទេសថៃ គ្រោងទៅស្រុកកំណើត ផ្ទះសម្បែងវិញផងដែរ ក្នុងនោះមានចំនួន៥ខេត្តដូចខាងក្រោម៖ ទី១-ខេត្តបន្ទាយមានជ័យ។ ទី២-ខេត្តសៀមរាប។ ទី៣-ខេត្តឧត្តរមានជ័យ។ ទី៤-ខេត្តកំពង់ធំ។ ទី៥-ខេត្តស្វាយរៀង៕ ដោយៈ លោក ភូ សោភ័ណ អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា