លោកឧត្តមសេនីយ៍ ទោ អ៊ុចសុខុន ស្នងការនខេត្តបាត់ដំបង.! បានចុះសួរសុខទុក្ខសុខ កងកម្លាំហនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៧ និង ៨១៩ ដដែលឈរជើងការពារខ្សែបន្ទាត់ព្រំដែន.!!!
ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការនគរបាលខេត្តបាត់ដំបង អមដំណើរដោយលោកវរសេនីយ៍ត្រី សារ៉េត វីសេដ្ឋ អធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បានចុះសួរសុខទុក្ខអង្គភាពកងកម្លាំងនគរបាលវរសេនាតូចការពារពារព្រំដែនគោកលេខ៨១៧ និង ៨១៩ ដែលឈរជើងការពារខ្សែបន្ទាត់ព្រំដែន នៅក្នុងភូមិសាស្រ្ត ស្រុកកំរៀង ភ្នំព្រឹក និងស្រុកសំពៅលូន នៃទឹកដីខេត្តបាត់ដំបង។
លោកឧត្តមសេនីយ៍ ទោ អ៊ុចសុខុន ស្នងការខេត្តបាតដំបងបានអោយដឹងថា៖ នាបច្ចុប្បន្ននេះ ដោយសភាពការមេរោគជំងឺកូវីដ១៩ ដែលគេហៅថា៖(corona)នេះ កំពុងឆ្លងរាល់ដាលទូទាំងសកលលោកកើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។
ដោយមានការព្រួយបារម្ភៈ ពីសុខភាព កងកម្លាំង ឯកឧត្តម អ៊ុច សុខុន បានចុះសួរសុខទុក្ខ និងមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនកងនគរបាលទាំងអស់ ត្រូវចេះអនាម័យសុខភាពខ្លួនឯង ដោយយោងតាមក្រសួងសុខខាភិបាល ចេញសេចក្តីជូនដំណឹង និងបានណែនាំតាមរយៈព័ត៌មាន ដោយ ស្វាយប្រវត្ត លើកញ្ចក់ទូរទស្សន៍ និងលើបណ្ដាញសង្គមហ្វេសប៊ុកនាបច្ចុប្បន្នផងដែរ៕
ដោយៈ លោក សុខ បូរី និពន្ធនាយករង
គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍
www.poipetpostnews.com