ក្រុងប៉ោយប៉ែត៖ នៅរសៀលថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២០នេះ នគរបាលការពារព្រំដែនគោកលេខ៩១១ ដឹកនាំកម្លាំដោយលោក អនុសេនីយ៍ត្រី ស៊ា សៅឌី មេប៉ុស្តិ៍នគរបាលព្រៃគប់ បានចុះប្រតិបត្តិការបង្រ្កាបក្រុមអ្នកញៀនល្បែងបានជាច្រើនទីតាំងក្នុងភូមិចំនួន២ (គឺបង្រ្កាបក្នុងភូមិព្រៃគប់ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល និង ភូមិទំនប់ ក៥ ស្ថិតក្នុងសង្កាត់ប៉ោយប៉ែត) ខេត្តបន្ទាយមានជ័យ។ ដោយមានការយកចិត្តទុកដាក់ និងចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក សូរ ចាន់ណារី មេបញ្ជារការវរសេនាតូចនគរបាលការពារព្រំដែនគោក៩១១ អំពីសន្តិសុខ សណ្តាប់ធ្នាប់សារធារណៈ ក្នុងដែនគ្រប់គ្រងលោកមេបញ្ជារការបានចាត់តាំងកម្លាំងដែលដឹកនាំដោយលោកអនុសេនីយ៍ត្រី ស៊ា សៅឌី មេប៉ុស្តិ៍នគរបាលព្រៃគប់ បានធ្វើការចុះបង្រ្កាបក្រុមល្បែងដែលបានប្រមូលផ្តុំគ្នាលេង បៀ ខ្លាឃ្លោក នៅតាមចំនុចមួយចំនួននៃភូមិព្រៃគប់ និង ភូមិទំនប់ ក៥ ដើម្បីកាត់បន្ថយការលួច ការឆក់ ប្លន់ និងអំពើហឹង្សាក្នុងគ្រួសារ ដែលវាកើតចេញពីប្រភពល្បែងសុីសង។ លោកអនុសេនីយ៍ត្រី ស៊ា សៅឌី មេប៉ុស្តិ៍នគរបាលភូមិព្រៃគប់ នៃវរសេនាតូចកាពារព្រំដែនគោកលេខ៩១១ បានប្រាប់សារព័ត៌មានយើងអោយដឹងថា៖ កិច្ចប្រតិបត្តិការចុះបង្រ្កាបក្រុមអ្នកញៀនល្បែងទាំងនេះគឺ ដើម្បីកាត់បន្ថយ ការលួច ការឆក់ ការប្លន់ និងអំពើហឹង្សាក្នុងគ្រួសារ ដែលវាកើតចេញពីប្រភពល្បែងសុីសង ហើយម្យ៉ាងវិញទៀតដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា បំបែកការប្រមូលផ្តុំគ្នាពីសំណាក់ក្រុមអ្នកញៀនល្បែង កុំអោយមានការរីករាលដាលចម្លងជំងឺកូវិដ-១៩។ សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋមានការគាំទ្រយ៉ាងខ្លាំង ចំពោះចំណាត់ការរបស់លោកអនុសេនីយ៍ត្រី ស៊ា សៅឌី ដែលជាមេប៉ុស្តិ៍នគរបាលថ្មី ដែលបានយកចិត្តទុកដាក់ តាមបទបញ្ជាររបស់ថ្នាក់ដឹកនាំកំពូលៗ ចូលរួមបង្ការ ទប់ស្កាត់ និងបង្រ្កាប ករណីល្បែងសុីសងក្នុងមូលដ្ឋាន ដើម្បីរក្សាបានមកនូវសន្តិសុខ និង សណ្តាប់ធ្នាប់សាធារណៈ៕ ដោយៈ លោក ឡាយ សុជាតិ អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា