ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
សមត្ថកិច្ចឃាត់ខ្លួនអ្នកកាសែតម្នាក់នារសៀលថ្ងៃនេះ.! ពីបទរារាំងមន្ត្រីរាជការសាធារណៈ ខណៈដែលកំពុងតែបំពេញភារកិច្ច..!!!(មានវីដេអូ)
Tue,31 March 2020 (Time 10:30 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 826នាក់)


ខេត្តកំពង់ឆ្នាំង៖ នៅរសៀលល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះផងដែរ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអ្នកកាសែតម្នាក់ឈ្មោះ ឥន សាន់សាមីឌី អ្នកយកព័ត៌មាន អោយអង្គភាព(www.angkorcheyhotnew.com) ដោយយោងទៅលើបណ្ដឹងរបស់ខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំង ដែលបានប្តឹងចោទប្រកាន់ពីបទរារាំងមន្ត្រីរាជការសាធារណៈដែលកំពុងតែបំពេញភារកិច្ច ។ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មបានបញ្ជាក់អោយសារព័ត៌មានក្នុងស្រុកដឹងថា៖ ពិតជាមានករណីឃាត់ខ្លួនអ្នកកាសែតម្នាក់ឈ្មោះ ឥន សាន់សាមីឌី អ្នកយកព័ត៌មាន អោយអង្គភាព (www.angkorcheyhotnew.com) ម៉ែន ដែលបានចូលមកក្នុងបរិវេណខណ្ឌរដ្ឋបាលព្រៃឈើ ធ្វើការឡាយវីដេអូ រារាំងការអនុវត្តច្បាប់របស់មន្ត្រីរដ្ឋបាលព្រៃឈើ ដែលតម្រូវអោយម្ចាស់ឡានដឹកអុស ធ្វើការផាកពិន័យអន្តរការណ៍ទៅតាមច្បាប់ ។ សូមរំលឹកថា៖ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២០ កន្លងទៅសើមៗ កម្លាំងកងរាជអាវុធហត្ថខេត្ត និងផ្នែករដ្ឋបាលព្រៃឈើខេត្ត ស្ទាក់ចាប់រថយន្តយីឌុបមួយគ្រឿង សង្ស័យថា៖ ដឹកឈើប្រណិត ពេលនាំមកដល់មន្ទីរកសិកម្ម ម្ចាស់ប្រាប់ថាមិនមែនឈើទេគឺជាអុស គាត់ប្រាប់ថាមានចំនួន៣០ ម៉ែត្រគីប ដឹកយកទៅធ្វើបុណ្យ។ ចំណែកខាង ជំនាញព្រៃឈើប្រាប់ថា គឺជាអុសដែលដឹកជញ្ជូនអត់ច្បាប់។ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មបានបញ្ជាក់អោយដឹងថា៖ រថយន្តនេះគឺដឹកអុស ដែលមិនមានច្បាប់ទម្លាប់ ហើយត្រូវជំនាញនិងកងកម្លាំងអាវុធហត្ថ ស្ទាក់ចាប់បាន លោកបញ្ជាក់ថែមទៀតថា តាមច្បាប់គឺបង់ពិន័យអន្តរកាល។ ក្រោយការឃាត់ខ្លួនអ្នកការសែត ត្រូវបានសមត្ថកិច្ចបញ្ជូនទៅការិយល័ព្រហ្មទន្តកំរិតស្រាល នៃស្នងការនគបាលខេត្តកុំពង់ឆ្នាំងផងដែរ តែគេមិនដឹងថាជោគវាសានា របស់អ្នកនោះទៅជាយ៉ាងណាទេ ។ ដោយឡែក៖ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ទទួលបន្ទុកយុត្តិធម៍ លោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ឍី បានអោយដឹងថា៖ នៅវេលាម៉ោង០៧និង១៧នាទីយប់ ថ្ងៃទី២៩ មីនា ឆ្នាំ២០២០ ពាក់ពន្ធ័ករណីខាងលើនេះលោកបានអោយដឹងថា ខាងរដ្ឋបានលព្រៃឈើ គេមិនព្រមលើកលែងលើអ្នកការសែតម្នាក់នោះឡើយ ៕ ដោយៈ លោក ព្រីង សំឡត អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ប្រទះឃើញស្លាប់ក្នុងផ្ទះជួល សមត្ថកិច្ចសន្និដ្ឋានថា ដេកគាំងបេះដូងស្លាប់ នៅក្រុងប៉ោយប៉ែត (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
760 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
5668 នាក់
ខែនេះ :
18889 នាក់
3 ខែនេះ :
70787 នាក់
សរុប :
1558956 នាក់