ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ធុមក្លិនស្អុយភាយៗ.!លោកផ្កាយ២ ជា ភួងភារម្យ មេបញ្ជាការកងពលតូចស្មើរជើងលេខ ៥៣ យកដីចង្កេះភ្នំ លក់អោយឈ្មួញម្នាក់ ឈ្មោះ តា បាក់ ចំនួន២រ៉ៃ ក្នុងតំលៃមួយម៉ឺនប្រាំបីពាន់ដុល្លារ.!!! (មានវីដេអូ)
Sun,08 March 2020 (Time 08:44 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 840នាក់)


ស្រុកភ្នំព្រឹក៖ បែកធ្លាយ លោកឧត្តមសេនីយ៍ទោ ជា ភួងភារម្យ មេបញ្ជាការកងពលតូចស្មើរជើង លេខ ៥៣ យកដីចង្កេះភ្នំ លក់អោយឈ្មួញម្នាក់ ឈ្មោះ តា បាក់ ក្នុងតំលៃ មួយរ៉ៃ ៩០០០$ (ប្រាំបួនពាន់ដូល្លារអាមេរិក) លក់អស់ពីររ៉ៃ ស្មើនិង ១,៨០០០$ (មួយម៉ឺនប្រាំបីពាន់ដុល្លារ) ស្ថិតនៅផ្លូវចូលទៅច្រកអូរំដួល ក្នុងភូមិភ្នំតូច ឃុំពេជ្រចន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ យោងតាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា៖ ភ្នំទាំងមូល និង ដីចង្កេះភ្នំទាំងខាងមុខនិងខាងក្រោយគឺសុទ្ធសឹងជាដីរបស់លោក ជាភួងភារម្យ ។ ប្រភពបន្តអោយដឹងទៀតថា៖ ឃើញតែលក់ខាងមុខផងខាងក្រោយផង គ្មានលិខិតស្នាមដែលទទួលស្គាល់ពី ភូមិ ឃុំ និងមន្រ្តីក្នុងស្រុកអីនោះទេ គឺចង្អុលលក់ស្រាច់តែចិត្ត អោយតែអ្នកណាមកទិញស្ងាត់ៗដឹងតែលោក ជា ភួងភារម្យ លក់អោយជាហូរហែ។ កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ ឈ្មួញ កាយដីថ្មចង្កេះភ្នំឈ្មោះ តា បាក់ បានបញ្ជាក់ប្រាប់សារព័ត៌មាន៤ស្ថាប័ន អោយដឹងយ៉ាងច្បាស់ថា៖ ដីដែលឃើញគ្រឿងចក្រកាយនេះ គឺគាត់បានស្នើសុំដាក់ឯកសារចូលទៅសាលាស្រុកភ្នំព្រឹក រួចហើយដែល លោកបន្ថថា មិនបានរត់ច្បាប់ទៅមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង នៅឡើយទេ ហើយម្យ៉ាងវិញទៀត (តា បាក់) ថា៖ បើខ្ញុំមិនទិញដីហ្នឹង ពីផ្កាយ២ទេ ធ្វើម្តេចនិងមានដីកាយ សម្រាប់ស្តប់ទឹកស្អាត ចែកជូនប្រជាពលរដ្ឋប្រើប្រាស់ខួបប្រាំងខួបវស្សាបាន។ មិនតែប៉ុណ្ណោះ មេឈ្មួញកាយដីភ្នំយកទៅលក់ថា៖ សូមកុំផ្សាយអីខ្ញុំជូន២០ម៊ឺនរៀល តែបើផ្សាយខ្ញុំមិនអោយទេ បន្ទាប់មកសារព័ត៌មាន៤អង្គឆ្លើយតបទៅវិញថា ខ្ញុំមកយកតែព័ត៌មានទេ តាមដែលប្រភពពីប្រជាពលរដ្ឋរាយការណ៍ថាមាន កាយដីចង្កេះភ្នំលក់ដោយអត់ច្បាប់តែប៉ុណ្ណោះនោះទេ។ ប្រភពបន្តព័ត៌មានពីប្រជាពលរដ្ឋបានរិះគន់ថា៖ តើលោក ជា ភួងភារម្យ មានសិទ្ធិអំណាចអ្វីបានជាហ៊ានយកដីភ្នំដែលជាសម្បត្តិធម្មជាតិរបស់រដ្ឋ យកទៅលក់ស្រាច់តែអំពើចិត្តបែបនេះ តើថ្នាក់ដឹកនាំខេត្តបាត់ដំបង និងថ្នាក់ដឹកនាំថ្នាក់ជាតិ បានដឹងដែរឫទេ បើយកដីភ្នំលក់ជិតហិនហោចអស់ទៅហើយ។ បើយោងតាមការបកស្រាយពីលោក សុង សុភ័ក្ត្រ អភិបាលស្រុកភ្នំព្រឹក នៅព្រឹកនេះ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ តាមទូរស័ព្ទ បានអោយសារព័ត៌មាន (គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍) ដឹងយ៉ាងច្បាស់ថា៖ រឿងករណីលក់ដីភ្នំ និង កាយរុន្ធដៅដីចង្កេះភ្នំនោះ លោកមិនបានដឹងច្បាស់នៅឡើយទេ ហើយក៏មិនបានចេញច្បាប់អនុញ្ញាតអោយឈ្មោះ តា បាក់ កាយដីចង្កេះភ្នំមួយកន្លែងនេះដែរ ហើយក៏ តា បាក់ មិនទាន់រត់ច្បាប់សុំអនុញ្ញាតពីថ្នាក់ ឬមន្ទីរក្រសួងរ៉ែនិងថាមពលខេត្តបាត់ដំនៅឡើយទ។ លោកបន្តថា៖ លោកនិងដាក់កម្លាំងចុះសិក្សាបន្តនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ ន្ថែមទៀត ព្រោះករណីខាងលើនេះ វាមិនអាចលក់ដីភ្នំជីកកាយចឹងកើតទេ។ ជុំវិញករណី ការចោតប្រកាន់ពីប្រជាពលរដ្ឋខាងលើ ទៅលើលោកឧតតមសេនីយ៍ទោ ជា ភួងភារម្យ មេបញ្ជាការកងពលតូចស្មើរជើង ៥៣ បានបកស្រាយតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី០៦ ខែមីនា ថា៖ ដីចង្កេះភ្នំជាដីរបស់គាត់ លោកបានបញ្ជាក់ថា៖ មានឯកសារអាជ្ញាធរ ភូមិ ឃុំ ស្រុក ទទួលដឹងឮ ដីលោក លោកលក់ចឹងហើយ តើមានអីខុស ។ប៉ុន្តែ អ្នកទិញយកទៅធ្វើអីឬជីកកាយធ្វើអាងទឹកស្អាត ទុក្ខសម្រាប់ចែកជូនប្រជាពលរដ្ឋប្រើប្រាស់ទាំងខួបប្រាំងនិងវស្សា ខុសត្រង់ណានោះ វាគឺជារឿងអ្នកទិញ សូមសួរទៅអាជ្ញាធរឃុំ,ស្រុកទៅ ព្រោះខ្ញុំលក់ដីអោយគេហើយ។ សូមបញ្ជាក់ផងដែលថា៖ អ្វីដែលខកចិត្ត ការសុំបំភ្លឺពីលោកឧត្តមសេនីយ៍ទោ ជា ភួងភារម្យ សារព័ត៌មាន (គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍) និយាយមិនទាន់បានប៉ុន្មានម៉ាត់ផង បែជាលោកថា៖ សារព័ត៌មាន ប្រើពាក្យគំរាមទៅលើលោក មិនតែប៉ុណ្ណោះ លោកបន្តថា៖ សារព័ត៌មានគ្មានវិជ្ជាជីវៈ គ្មានដឹងច្បាប់ទំលាប់អីបន្តិចសោះ មិនត្រឹមតែនិយាយចឹងទេ លោកបន្តថា បើនិយាយឯកឧត្តមអើយ បងប្រុសអើយ អ៊ុំ អើយ ខ្ញុំអត់មានសាំងទេ អានិងខ្ញុំដោះអោយ តែបើនិយាយដូចប្អូនឯងចឹងខ្ញុំមិនដោះអោយទេ។ តមតាមនិងការឆ្លើយបំភ្លឺ គឺមានការបកស្រាយខុសៗគ្នា នេះសរញ្ជាក់អោយឃើញថា៖ ដីដែលឈ្មោះ តា បាក់ កំពុងទិញ និង បានកំពុងប្រើអោយកូនចៅខ្លួនកាយដីថ្មចំនុចចង្កេះភ្នំ ក្នុងភូមិភ្នំតូច ឃុំពេជចិន្តា ស្រុកភ្នំព្រឹក យកទៅលក់ជារៀងរាល់ថ្ងៃ ពិតជាគ្មានឯកសារគ្មានច្បាប់នោះទេ ពលរដ្ឋសូមសំណូមពរដល់លោកប្រធានមន្ទីររ៉ែនិងថាមពលខេត្ត និង អភិបាលស្រុក និង ឯកឧត្តម អភិបាលខេត្តបាត់ដំបង ចាត់វិធានការទប់ស្កាត់អោយបានស៊ីជម្រៅផងបាទ៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ សារព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ប្រទះឃើញស្លាប់ក្នុងផ្ទះជួល សមត្ថកិច្ចសន្និដ្ឋានថា ដេកគាំងបេះដូងស្លាប់ នៅក្រុងប៉ោយប៉ែត (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
672 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
5580 នាក់
ខែនេះ :
18801 នាក់
3 ខែនេះ :
70699 នាក់
សរុប :
1558868 នាក់