ក្រុងប៉ោយប៉ែត៖ នៅព្រឹក ថ្ងៃចន្ទ ១ រោច ខែផល្គុន ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ នេះ ឯកឧត្ដម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ ជួសមុខអោយឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ដបន្ទាយមានជ័យ បានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និង ឆ្លងសមិទ្ធផលនានា ក្នុង វត្តសុវណ្ណរុក្ខាសុរិយារាម (ហៅវត្តព្រៃគប់) ស្ថិតក្នុង ភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្នុងពិធីិបុណ្យបញ្ចុះខណ្ឌសីមាៈ វត្តសុវណ្ណរុក្ខាសុរិយារាម (ហៅវត្តព្រៃគប់) នៅថ្ងៃនេះផងដែរក៏ឃើញវត្តមានលោក គាត ហ៊ុល អភិបាល ក្រុងប៉ោយប៉ែត និង មន្ត្រីរាជការជាច្រើនស្ថាប័ន លោក លោកស្រី ថ្នាក់ដឹកនាំខេត្ត/ក្រុង ប្រធានការិយាល័យ អង្គភាពជុំវិញក្រុង រួមនិងប្រជាពលរដ្ឋ ព្រះសង្ឃ គណកម្មការអាចារ្យវត្ត ពុទ្ធបរិស័ទ សប្បុរសជន ជិតឆ្ងាយ បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ។ ក្នុងឱកាសពិធីបុណ្យបញ្ចុះខណ្ឌសីមា ឯកឧត្ដម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានឡើងថ្លៃង និង មានប្រសាសន៍សំណេះសំណាល នៅក្នុងអង្គពិធីនៅព្រឹកនេះថា៖ ក្នុងកិច្ចសហការការងារអភិវឌ្ឍន៍ លើគ្រប់វិស័យ ទាំងពុទ្ធចក្រ និង អណាចក្រ នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោមការយកចិត្តទុកដាក់និង ចូលរួមឧបត្ថម្ភគាំទ្រពីសំណាក់ ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ រួមនិងប្រជាពលរដ្ឋ ព្រះសង្ឃ គណកម្មការអាចារ្យវត្ត ពុទ្ធបរិស័ទ សប្បុរសជន ជិតឆ្ងាយ ដែលមានវត្តមាននៅថ្ងៃនេះ ឯកឧត្តមបានអោយដឹងថា៖ ជាក់ស្ដែងព្រះវិហារ ដែលបានប្រារព្ធ ពិធី បញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និង ឆ្លងសមិទ្ធផលនានា ក្នុង វត្តសុវណ្ណរុក្ខាសុរិយារាម (ហៅវត្តព្រៃគប់) នេះ បានលិចរូបរាងឡើង គឺដោយសារមានកិច្ចសហការបានយ៉ាងល្អ រវាង វិស័យ ពុទ្ធចក្រ និង អណាចក្រ។ ឯកឧត្ដម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត បានមានប្រសាសន៍បន្តទៀតថា៖ ឯកឧត្តម បានកោតសរសើរចំពោះ ព្រះសង្ឃ អាចារ្យគណៈកម្មការវត្ត ពុទ្ធបរិស័ទ សប្បុរសជនក្នុងស្រុក និង នៅក្រៅស្រុក រួមនិង អាជ្ញាធរមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានសហការសាមគ្គីគ្នា ក្នុងការរួមចំណែកកសាង នូវសមិទ្ធផលនានា និង ព្រះវិហារ ក្នុងទីអារាមវត្តនេះឡើង ដែលសមិទ្ធផលទាំងនេះបានរួមចំណែកបម្រើអោយវិស័យព្រះពុទ្ធសាសនានៃកម្ពុជាយើងទាំងមូល។ ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្ដម ង៉ោ ម៉េងជ្រួន ក៏បានលើកឡើងអំពីបរិបទអំណោយផលនៃប្រទេសជាតិនាពេលបច្ចុប្បន្នដែលកំពុងមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើគ្រប់វិស័យ។ ឯកឧត្តមបានបញ្ជាក់ថា៖ ដោយមើលឃើញពីសច្ចភាពនេះហើយ ទើបប្រជាពលរដ្ឋកម្ពុជា ភាគច្រើនបំផុត នៅតែស្រឡាញ់ ជឿជាក់ និងផ្ដល់ទំនុកចិត្តលើការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីដ៏ឆ្លាតវៃ នៃព្រះរាជាណាចក្រកម្ពុជា លោកបានរិះរកគ្រប់មធ្យោបាយ ដើម្បីដោះស្រាយយរាល់គ្រប់ស្ថានការ និង អាណត្តិការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អោយបានប្រសើរឡើងថែមទៀតផង។ ក្នុងពិធីថ្ងៃនេះដែរៈ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានឡើងថ្លែងរបាយការណ៍ និង ពាំនាំការផ្ដាំផ្ញើរសួរសុខទុក្ខ ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវ ឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ដែលបងប្អូន មន្ត្រីរាជការគ្រប់ស្ថាប័ន លោក លោកស្រី ថ្នាក់ដឹកនាំខេត្ត/ក្រុង ប្រធានការិយាល័យ អង្គភាពជុំវិញក្រុង រួមនិងប្រជាពលរដ្ឋ ព្រះសង្ឃ គណកម្មការអាចារ្យវត្ត ពុទ្ធបរិស័ទ សប្បុរសជន ជិតឆ្ងាយ ដែលបានចំណាយ ពេលវេលាអញ្ជើញចូលរួមយ៉ាងច្រើនកុះករនៅក្នុងពិធីបុណ្យបញ្ចុះសីមា ក្នុង វត្តសុវណ្ណរុក្ខាសុរិយារាម (ហៅវត្តព្រៃគប់)។ ហើយក៏មានការផ្តល់ជូនប័ណ្ឌសរសើរ រួមនិងចែកថាវិកា ជូនដល់ លោកតា លោកយាយ អ៊ុំ ពូ មីង លោកអាចារ្យ គណៈកម្មការចំណុះជើងវត្តនៅក្នុងកិច្ចបញ្ចប់នៃពិធីបុណ្យផងដែរ៕ ថាកវិកា ដោយៈ លោក ឡាយ សុជាតិ អ្នកយកព័ត៌មាន សារព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)
មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)
ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា