ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
អាជ្ញាធរខេត្តបន្ទាយមានជ័យ និង អាជ្ញាធរខេត្តស្រះកែវ បើកកិច្ចប្រជុំបន្ទាន់មួយរវាងទ្វេភាគីព្រំដែនកម្ពុជា-ថៃ នៅរសៀលដើមខែមេសានេះ.!!!
Wed,01 April 2020 (Time 09:16 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 849នាក់)


ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុំ រាត្រី អមដំណើរគណ:ប្រតិភូ ក្នុងខេត្តនិងក្រុង ជំនួបបប្រជុំទ្វេភាគិកម្ពុជា-ថៃ ដើម្បីពិភាក្សាដោះស្រាយការងារបន្ទាន់មួយចំនួន ជាមួយអភិបាលខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ឯកឧត្តម វរ៉ាផាន់ សុវាណុន Mr.WORAPHAN SUWANNUS នៅស្នាក់ការគយថៃ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ក្លងឡឹក។ ក្នុងកិច្ចប្រជុំពិភាក្សាបន្ទាន់នៅរសៀលថ្ងៃនេះផងដែល ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានស្នើសុំអភិបាលខេត្តស្រះកែវ មាន០២ចំនុចសំខាន់ៗ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ និងរួមសហការគ្នាទប់ស្កាត់ជំងឺកូវីដ-១៩ (COVID-19) ក្នុងភូមិសាស្ត្រខេត្ត និងបន្ទាត់ព្រំដែនកម្ពុជា~ថៃ រួមមាន៖ ទី១-ស្នើសុំជួយសម្រួលដល់បងប្អូនប្រជាពលករខ្មែរ ដែលត្រូវបានអាជ្ញាធរថៃ បញ្ជូនមកជារាល់ថ្ងៃ សូមមានកិច្ចសហការ និងកំណត់យកទីតាំងច្រកណាមួយសមរម្យជាផ្លូវ ដូចជាច្រកបឹងត្រកួនជាអាទ៍ ដើម្បីងាយស្រួលក្នុងការត្រួតពិនិត្យ ការពារជំងឺកូវីដ-១៩ (COVID-19)ដែលតកន្លងមកបញ្ជូនមកតែតាមច្រករបៀង ចំការគរ ។ ទី២-ស្នើអោយមានការជួយសម្រួលការចេញចូលដឹកតំឡូងមីរបស់ប្រជាកសិករ ដើម្បីជំរុញសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ដូចជា នៅច្រកបឹងត្រកួន ច្រកម៉ាឡៃ និងច្រកប៉ោយប៉ែត ជាដើម។ ក្រោយពីការប្រជុំពិភាក្សាយ៉ាងយកចិត្តទុកដាក់ រវាងទ្វេភាគីទាំងពីរ យោងតាមសំណើសុំរបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដើម្បីសហការ សម្របសម្រួលជួយដល់ប្រជាពលករខ្មែរ និងដើម្បីរួមសហការគ្នាទប់ស្កាត់ និងប្រយុទ្ធនឹងជំងឺកូវីដ-១៩នោះ ឯកឧត្តម វរ៉ាផាន់ សុវាណុន Mr.WORAPHAN SUWANNUS អភិបាលខេត្តស្រះកែវ និងកងកម្លាំងបូពា៍ថៃ បានឯកភាពជាគោលការណ៍រួមមាន៖ ទី១-កំណត់យកទីតាំងច្រកអូរបីជាន់ គោកធ្យូង ជាកន្លែងតែមួយគត់ដើម្បីសម្របសម្រួលដល់ពលករ ដែលអាជ្ញាធថៃរបញ្ជូនមកដើម្បីងាយស្រួលទាំងខាងថៃ-កម្ពុជា ដើម្បីរួមគ្នាពិនិត្យសុខភាព មុនអនុញ្ញាត្តអោយចេញ ជាមួយនោះបន្តសហការទប់ស្កាត់ការលួចចេញតាមច្រករបៀងផ្សេងទៀត។ ទី២-តាមសំណើរសុំបស់ ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ សម្រួលចេញដំឡូវមី ទំនិញ ចេញតាមច្រកតំបន់ផ្លូវការណាមួយនោះ រដ្ឋបាលខេត្តស្រះកែវនឹងធ្វើរបាយការណ៍សុំគោលទៅក្រសួងពាណិជ្ជកម្មថៃ ដើម្បីសម្រួលជូន និងផ្តល់ដំណឹងជម្រាបជូនតាមក្រោយផងដែរ៕ ដោយៈ លោក ហ៊ីម ឯក ទីព្រឹក្សា គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1863 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7175 នាក់
ខែនេះ :
23013 នាក់
3 ខែនេះ :
77632 នាក់
សរុប :
1661559 នាក់