ខេត្តបន្ទាយមានជ័យ៖ យុវជន៥នាក់ធ្លាប់ជាប់គុក២/៣ឆ្នាំ នៅតែបន្តអាជីព លក់ជក់គ្រឿងញៀនយ៉ាងសកម្ម ត្រូវកំលាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនឃាត់ខ្លួនបាន នៅវេលាម៉ោង០៤ល្ងាចថ្ងៃទី២០ ខែមេសាឆ្នាំ២០២០ នៅចំណុចផ្លូវលំផ្សារ ហ៊ុយឡេង ស្ថិតក្នុងភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ សមត្ថកិច្ចដកហូតបានវត្ថុតាងថ្នាំញៀនម្សៅក្រាមពណ៌សថ្លាចំនួន២កញ្ចប់ ថ្លឹងទាំងសំបកទម្ងន់៣៣.១៤ក្រាម រួមនិងថង់ប្លាស្ទិកសម្រាប់ច្រកថ្នាំមួយចំនួន ទូរស័ព្ទដៃចំនួន២គ្រឿង។ លោកវរសេនីយ៍ទោ ង៉េង សុជា ស្នងការរង ទទួលការងារប្រឆាំងគ្រឿងញៀន បានអោយដឹងថា៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលជំនាញបានចុះស្រាវជ្រាវចាប់ អ្នកលក់ថ្នាំញៀនបានម្នាក់ ឈ្មោះ ឡាយ សៀវលិញ (ហៅលិញ) ភេទប្រុសអាយុ២៣ឆ្នាំ រស់នៅភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្រោយពីចាប់ឃាត់ខ្លួនឈ្មោះ ឡាយ សៀវលិញ និងធ្វើការសាកសួរចម្លើយ កម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាលអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ចុះប្រតិបត្តិការបន្ត ឈានដល់ការចាប់ក្រុមយុវជនដែលជក់គ្រឿងញៀនបានបានចំនួន០៤នាក់បន្ថែមទៀត នៅចំណុចលេងបាញ់ត្រី ក្នុងផ្សារ ហ៊ុយឡេង ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។ លោកស្នងការរងបានបញ្ជាក់អោយដឹងថា៖ ជនសង្ស័យទាំង៤នាក់មានឈ្មោះ ទី១-ឈ្មោះ គ្រិល វិសូត្រ ភេទប្រុសអាយុ៣១ឆ្នាំ នៅភូមិ៣ ធ្លាប់ជាប់ពន្ធនាគារ២ឆ្នាំ ពីបទជួញដូរគ្រឿងញៀន។ ទី២-ឈ្មោះ គ្រិល វិលេន ភេទប្រុសអាយុ២៩ឆ្នាំ នៅភូមិ៣ ជននេះធ្លាប់ជាប់ពន្ធនាគារ៣ឆ្នាំ ពីបទហឹង្សា។ ទី៣-ឈ្មោះ ចាប ចំរើន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិ១ ជនធ្លាប់ជាប់ក្នុងមណ្ឌលបន្សាបគ្រឿងញៀនជីវិតថ្មីភ្នំបាក់ចំនួន៣ដង។ ទី៤-ឈ្មោះ ឈុំ ចំរើន (ហៅង៉ា) ភេទប្រុសអាយុ២៧ ឆ្នាំ នៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជននេះ ធ្លាប់ជាប់គុក៣ឆ្នាំ ពីបទជួញដូរគ្រឿងញៀន ។ លោកស្នងការរងបានបញ្ជាក់អោយដឹងទៀតថា៖ ជនសង្ស័យទាំង០៥នាក់ រួមនិងវត្ថុតាងថ្នាំញៀន កម្លាំងនគរបាលជំនាញរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២១ ខែមេសាឆ្នាំ២០២០នេះ ចាត់ការតាមនីតិវិធី៕ ដោយៈ លោក វ័ន ប៊ុនរើន ជំនួយការ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា