លោក ឈុន សុធាវណ្ណារី គយចល័តទឹកថ្លា! ខេត្តបន្ទាយមានជ័យ បានដឹងនាំកំលាំងចម្រុះ ចុះចាប់ទីតាំងលក់ម៉ូតូថៃដាវ សេរីទំនើបគ្មានពន្ធនាំចូលនៅក្រុងប៉ោយប៉ែតមួយកន្លែង..!!! (មានវីដេអូ)
ក្រុងប៉ោយប៉ែត៖ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង០២និង៥៧នាទី លោក ឈុន សុធាវណ្ណារី អនុប្រធានគយចល័តក្រសួង ស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ដែលមានស្នាក់ការគយខាងលិចស្ពានទឹកថ្លា ខេត្តបន្ទាយមានជ័យ បានដឹកនាំកំលាំង សហការជាមួយសមត្ថកិច្ចនគរបាល និងកំលាំងអាវុធហត្ថខេត្ត ចុះចាប់ទីតាំងលក់ម៉ូតូថៃដាវមួយកន្លែង នៅក្រុងប៉ោយប៉ែត បានជាច្រើនគ្រឿង សុទ្ធតែសេរីថ្មីទំនើបៗ ផលិតឆ្នាំ២០១៩/២០២០ គ្មានពន្ធ និងពន្ធនាំចូល។
សូមបញ្ជាក់ផងដែរថា៖ ទីតាំងលក់ម៉ូតូថៃដាវ
ដែលមានយីហោឈ្មោះ (ជុំ សារិទ្ធ លក់ទិញម៉ូតូគ្រប់ប្រភេទ) ស្ថិតភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នោះ បានរកស៊ីទិញលក់ម៉ូតូជាយូរឆ្នាំហើយដែរ។
លោក ឈុន សុធាវណ្ណារី អនុប្រធានគយចល័តក្រសួង ទឹកថ្លា ដែលមានលោក ឈួន សោភា ជាប្រធានការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ បានប្រាប់សារព័ត៌មានជាច្រើនស្ថាប័នអោយដឹងថា៖ ការដែលលោកសហការដឹកនាំកំលាំងចម្រុះចុះចាប់កន្លែងលក់ម៉ូតូខាងលើនេះ គឺលក់ម៉ូតូអត់ពន្ធ និងគ្មានពន្ធនាំចូល ដែលម្ចាស់លក់ម៉ូតូ នាំយកចេញតាមច្រករបៀងមកដាក់តាំងលក់ដោយគ្មានច្បាប់ ដែលហ៊ានរំលោភលើកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន (ហុងដា.HONDA)ដែលនាំចូលផ្តាច់មុខនៅក្នុងប្រទេសកម្ពុជា។
លោកបានបន្តអោយដឹងទៀតថា៖ ម៉ូតូសេរីទំនើបផលិតឆ្នាំ២០១៩/២០២០ មានចំនួន១០គ្រឿងជាង ត្រូវបានកំលាំងលោករឹបអូសបាន គឺខាងលោកយករថយន្តដឹកទៅគយរដ្ឋករក្រសួង ដើម្បីអោយម្ចាស់សាមី ចូលទៅបង់ពន្ធជូនចូលរដ្ឋអោយបានត្រឹមត្រូវតែប៉ុណ្ណោះ។
ពាក់ព័ន្ធករណី លោក ឈុន សុធាវណ្ណារី ដែលមានតួនាទីជាអនុប្រធានការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ដែលមានស្នាក់ការគយខាងលិចស្ពានទឹកថ្លា ខេត្តបន្ទាយមានជ័យ បានដឹកនាំកំលាំងចម្រុះចុះចាប់ទីតាំងលក់ម៉ូតូថៃដាវ សេរីថ្មីទំនើបៗ គ្មានពន្ធខាងលើនោះ ត្រូវបានប្រជាពលរដ្ឋនិងមហាជនរស់នៅក្រុងប៉ោយប៉ែត បាននាំគ្នាបញ្ចេញមតិរិះគន់ទៅលើលោក ឈុន សុធាវណ្ណារី និងសមត្ថកិច្ចនគរបាល អាវុធហត្ថខេត្តបន្ទាយមានជ័យ ថា ឃើញតែក្រុមកំលាំងលោកចុះចាប់រឹបអូសម៉ូតូទីតាំងតែមួយកន្លែង ដែលមានយីហោឈ្មោះ(ជុំ សារិទ្ធ លក់ទិញម៉ូតូគ្រប់ប្រភេទ) នោះទេ ចំណែកទីតាំងដែលដាក់តាំងលក់ម៉ូតូថៃដាវ សេរីទំនើបជាច្រើនកន្លែងផ្សេងទៀតនៅក្រុងប៉ោយប៉ែត មិនឃើញលោកដឹកនាំកំលាំងទៅចាប់សោះ ឬមួយកន្លែងលក់ម៉ូតូខាងលើនេះ បង់លុយមិនគ្រប់ ឬក៏មិនបានបង់លុយជូនលោកមេគយចល័តក្រសួង ប្រចាំការនៅចំនុចស្ពានទឹកថ្លា ខេត្តបន្ទាយមានជ័យ ហើយមើលទៅនោះ បានជាចាប់ដូច្នេះ។
ប្រភពពីសំណាក់ប្រជាពលរដ្ឋបានបន្តទៀតថា៖ ដូចជាអយុត្តិធម៌ពេកហើយ សម្រាប់អ្នករកស៊ីទិញលក់ម៉ូតូគ្រប់ប្រភេទដូចគ្នានោះ បើជ្រុលជាចុះចាប់ហើយ ចាប់អោយអស់ទៅ ព្រោះទីតាំងលក់ម៉ូតូថៃដាវ គ្មានពន្ធនាំចូលនៅក្រុងប៉ោយប៉ែត មានច្រើនទីតាំងណាស់ សូមលោកចុះបង្ក្រាប ឬចាប់ផងទៅទើបបានមានភាពយុត្តិធម៌ស្មើគ្នា។
ចំណែកម្ចាស់ទិញលក់ម៉ូតូខាងលើ បានរអ៊ូររទាំថា៖ ធ្វើមេចបើយើងមានទុនរកស៊ីបន្តិចបន្តួច ស្ទះលុយ ដោយសារតែជំងឺវីរុសកូវីដ១៩ កំពុងរាតត្បាត ទើបលក់មិនសូវដាច់ដូចកាលមុន ទើបស្ទះលុយទៅធ្វើនិងបង់ពន្ធ ទើបបានជាគយចលត័ទឹកថ្លាចុះចាប់ចឹង ដែលពីមុនមកធ្លាប់ទិញម៉ូតូយកមកកលក់ បានចូលធ្វើនិងបង់ពន្ធអស់ជាច្រើនគ្រឿងច្រើនឆ្នាំផងដែរ។
ប្រភពរិះគន់ពីមហាជននៅក្រុងប៉ោយប៉ែតបានលើកឡើងទៀតថា៖ ស្របពេលប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីប្រកាស អោយបិទច្រករបៀងទូទាំងប្រទេស
ទុកតែច្រកទ្វារព្រំដែនអន្តរជាតិ សម្រាប់តែដឹកផ្ទេទំនិញចេញចូល និងហាមដាច់ខាតភ្ញៀវបរទេសចេញចូល ដើម្បីរួមគ្នាទប់ស្កាត់ប្រយុទ្ធប្រឆាំងទៅនឹងជំងឺវីរុសកូវីដ១៩ ដែលកំពុងរាតត្បាតទូទាំងពិភពលោក ផ្ទុយមកវិញគេនៅសង្គេតឃើញថា នៅតែមានម៉ូតូថៃដាវ គ្មានពន្ធនាំចូល នៅតែមានដាក់តាំងលក់ស្ទើគ្រប់កន្លែងនៅក្នុងក្រុងប៉ោយប៉ែត មានជាហូរហែដ៏ដែលហ្នឹង ឬមួយដូចពាក្យចាស់បានពោលថា៖ ត្រីងៀតឆ្លៀតពង កន្ទេលធំបន្លំដេក។ ប្រភពបន្តថា៖ បើគយចល័តប្រចាំតាមច្រករបៀងមិនបើកដៃ ធ្វើម្តេចមានម៉ូតូថៃដាវ និងទំនិញគេចពន្ធផ្សេងៗទៀតចេញមកខាងទឹកដីកម្ពុជាបានបែបនេះនោះ៕
ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ
គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍
www.poipetpostnews.com