ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១២និង០៥នាទី នៅចំណុចក្រុមទី១៤ ភូមិបឹងចែង ឃុំស្ទឹង ស្រុកបាណន់ ខេត្តបាត់ដំបង កំលាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នឹង នៃអធិការដ្ឋាននគរបាលស្រុកបាណន់ បានចុះប្រតិបត្តិការបង្ក្រាប ករណីរក្សាទុកនូវសារធាតុញៀន ១ករណី ក្នុងបទល្មើសជាក់ស្តែង។ ក្នុងកិច្ចប្រតិបត្តិការ សមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ឈ្មោះ ម៉ែន ប៊ុនធឿន (ហៅ ឈឿប) ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅក្រុមទី១៤ ភូមិបឹងចែង ឃុំស្ទឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។ សមត្ថកិច្ចបចាប់យកវត្ថុតាងបានរួមមាន៖ ទី១-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកកចំនួន ៣៣ថង់ ទម្ងន់ ៥,៨៧ក្រាម (ទាំងសំបក) ទី២-ប្រាក់រៀលចំនួន (២៧៣០០០ រៀន ម្ភៃប្រាំពីរម៉ឺនបីពាន់រៀល) (ប្រាក់បាតចំនួន ២៥០បាត ពីររយហាសិបបាត) ទី៣-ទូរស័ព្ទដៃចំនួន ០១គ្រឿង (ចាស់) ថង់សម្រាប់រំលែកច្រកថ្នាំញៀនលក់មួយចំនួន។ បច្ចុប្បន្ន: ជនសង្ស័យ រួននិងវត្ថុតាង ត្រូវបានសមត្ថកិច្ច កំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តរតាមនិតិវិធី៕ ដោយៈ លោក សុខ បូរី និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា