ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួនរយៈពេល៦ខែ ជូនដល់គណៈកម្មការប្រយុទ្ធប្រឆាំងកូវីដ-១៩ (COVID-19)..!!!
Sat,04 April 2020 (Time 04:04 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 844នាក់)


ខេត្តបន្ទាយមានជ័យ៖ បើយោងនៅក្នុងលិខិតជាផ្លូវការ របស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានសរសេរថា៖ ខ្ញុំបាទឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ សូមគោរពជូន ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាទីគោរពដ៏ខ្ពង់ខ្ពស់.! ។ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងមេរោគកូវីដ-១៩ (COVID-19) ដែលបាននិងកំពុងរីករាលដាលនៅព្រះរាជាណាចក្រកម្ពុជា ខ្ញុំបាទសូមបរិច្ចាគនូវប្រាក់បៀវត្ស ស្នងការនគរបាលខេត្តរបស់ខ្ញុំបាទចំនួន៦ ខែ គិតចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩(COVID-19) អាស្រ័យហេតុនេះ សូមឯកឧត្តម សាស្ត្រាចារ្យវេជ្ជបណ្ឌិត រដ្ឋមន្ត្រីក្រសួងសុខាភិបាល មេត្តាជ្រាប និងជួយចាត់ចែងប្រាក់បៀវត្សនេះ ចូលក្នុងគណនីរបស់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងជម្ងឺកូរវីដ-១៩ ដោយក្តីអនុគ្រោះ។ សូមៈ ឯកឧត្តម សាស្ត្រាចារ្យវេជ្ជបណ្ឌិត មេត្តាទទួលនូវការសេចក្តីគោរពរាប់អានពីខ្ញុបាទ។ ថ្ងៃសុក្រ ១១ កើត ខែចេត្រ ឆ្នាំកុរឯកស័ក ព.ស២៥៦៣ បន្ទាយមានជ័យថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ ហត្ថលេខាៈ ឧត្តមសេនីយ៍ទោ អាត់ ខែម។ ខ្ញុំបាទ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ និង និពន្ធនាយក និពន្ធនាយករង ព្រមទាំង សហការីនៃអង្គភាព ប៉ោយប៉ែតប៉ុស្តិ៍ រាជធានីខេត្ត សូមគោរពនិងកោតសរសើរដោយស្មោះអស់ពីដួងចិត្ត ជូន ចំពោះលោកឧត្តមសេនីយ៍ទោ អាត់ ខែមស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលបានលះបង់ថវិកាផ្ទាល់ខ្លួន ជួយដល់គណៈកម្មការជាតិ ប្រយុទ្ទប្រឆាំងទៅនិងជំងឺកូវីដ-១៩ (COVID-19) ដែលជាការចូលរួមជួយបងប្អូនប្រជាពលរដ្ឋ ដែលឆ្លងមេរោគកូវីដ-១៩ កាយវិការ មនុស្សធម៌ របស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលនៃខេត្តបន្ទាយមានជ័យ ខ្ញុំបាទ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ និង និពន្ធនាយក និពន្ធនាយករង ព្រមទាំង សហការីនៃអង្គភាព ប៉ោយប៉ែតប៉ុស្តិ៍ រាជធានីខេត្ត 🙏សូមបួងសួងដល់វត្តុសក្ក័សិទ្ធ នៅក្នុងលោក សូមតាមជួយថែរក្សា ដល់លោកឧត្តមសេនីយ៍ទោ អាត់ ខែម និងភរិយា ព្រមទាំងបុត្រាបុត្រី ចៅប្រុសស្រី សូមជួបតែ សុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ជន្មាយុយឺនយូរ សូមបានប្រកប ពុទ្ធពរ ទាំងប្រាំប្រការគឺ អាយុៈ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ🌹♥️♥️♥️♥️♥️🙏 ៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
852 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6164 នាក់
ខែនេះ :
22002 នាក់
3 ខែនេះ :
76621 នាក់
សរុប :
1660548 នាក់