ក្រុងសៀមរាប៖ ខណៈប្រទេសកម្ពុជា និងទូទាំងពិភពលោកកំពុងរងសម្ពាធនៃការរីករាលដាលដោយសារតែជំងឺឆ្លងកូវីដ-១៩ (COVID-19)មិនមានករណីចុះថយនោះ លោក ណុប សារ៉ាក អធិការនគបាលក្រុងសៀមរាប និងសប្បុរសជនជាច្រើននាក់ទៀត កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ ម្សិលមិញ បាននាំយកអំណោយទៅជូនគ្រួសាររបស់មន្ត្រីនគរបាលដែលទទួលមរណភាព និងកំពុងជួបបញ្ហាជីវភាព។ លោក ណុប សារ៉ាក អធិកអធិការនគបាលក្រុងសៀមរាប បានអោយដឹងថា៖ អំណោយទាំងនោះ ត្រូវបានសប្បុរសជន បូករួមទាំងក្រុមគ្រួសារលោក បាននាំយកទៅប្រគល់ជូនលោកស្រី ហេង ចន្ថា រស់នៅភូមិត្រពាំងសេះ សង្កាត់គោចក ក្រុងសៀមរាប ដែលជាភរិយារបស់លោកអនុសេនីយ៍ឯក ខៀវ រិទ្ធ ជានគរបាលខេត្តសៀមរាប ដែលទើបទទួលមរណភាព។ លោកអធិកអធិការនគបាលបញ្ជាក់ថា៖ អំណោយទាំងអស់នោះ គឺសម្រាប់ជួយលោកស្រី ហេង ចន្ថា យកទៅធ្វើនិងជួសជុលផ្ទះ និងសម្រាប់ផ្គត់ផ្គង់គ្រួសារ៕ ដោយៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា