ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
លោក ណុប សារ៉ាក អធិការក្រុងសៀមរាប និងភរិយា តំណាងអោយក្រុមការងារសប្បុរសជន នាំយកអំណោយជាស្បៀងចែកជូនដល់អ្នកក្រីក្រ៤០គ្រួសារ នៅក្នុងសង្កាត់នគរធំ...
Tue,07 April 2020 (Time 11:30 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 855នាក់)


ខេត្តសៀមរាប៖ ថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ លោក ណុប សារ៉ាក អធិការក្រុងសៀមរាប នឹង ភរិយា តំណាងអោយក្រុមការងារសប្បុរសជន ដែលបានសហការនាំគ្នាបរិច្ចាគ ថវិកា សម្ភារៈ ជាស្បៀងសម្រាប់ជួយដល់អ្នកក្រីក្រ ខ្វះស្បៀងប្រចាំថ្ងៃក្នុងពេលដែលជំងឺកូវីដ-១៩(COVID-29) កំពុងយាយីទូទាំងសាកលលោក។ ពិធីមនុស្សធម៌ បានមូលមតិ ជាឯកច្ឆន្ទធ្វើឡើងនៅក្នុងសង្កាត់នគរធំ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់៖ លោក សុខ សេន ចៅសង្កាត់រងទី២.លោក យ៉ម យ៉ាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល.លោក ឌី សំណាង នាយករងសាលាបឋមសិក្សា ក្រវ៉ាន់។ លោក ណុប សារ៉ាក អធិការក្រុងសៀមរាបបានបញ្ជាក់អោយដឹងថា៖ ការចុះចែក អំណោយជា ស្បៀង បរិភោគ មួយចំនួន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃនោះសរុបចំនួន៤០គ្រួសារ មកមានចំនួន៤ភូមិ នៅក្នុងសង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ក្នុងមួយគ្រួសារទទួលបានសម្ភារមានដូចជា៖ • អង្ករ១០គីឡូក្រាម។ • ទឹកសុីអុីវ១ដប។ • ទឹកត្រី១ដប។ • មី៥កញ្ចប់។ • អំបិល១គក។ • ស្កសរ១គក។ • សាបូបោកខោអាវ១កញ្ចប់។ • សាប៊ូលាងសម្អាតដៃចំនួន១០ដុំ។ ក្នុងឱកាសនោះផងដែរ លោក ណុប សារ៉ាក អធិការក្រុងសៀមរាប បានធ្វើការផ្តាំផ្ញើ អោយបងប្អូនទាំងអស់ចេះថែរក្សាសុខភាពអោយបានល្អ ទៅតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ហើយស្បៀង បរិភោគនេះ ជូនពុក ម៉ែ បងប្អូនក្នុងថ្ងៃនេះ គឺអាចដោះស្រាយបានមួយគ្រាដែល ដែលកំពុងប្រឈមតែប៉ុណ្ណោះ មិនអាចអោយពុកម៉ែបងប្អូនហូបបានច្រើនថ្ងៃនិងយូរអង្វែងនោះទេ។ ក្រោយពីអំណោយសប្បុរសជន មនុស្សធម៌ ចែកជូនដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋចំនួន៤០គ្រួសារមាន៤ភូមិនៅក្នុងសង្កាត់នគរធំ ក្រុងសៀមរាប សារព័ត៌មានសង្កេតឃើញថា ប្រជាពលរដ្ឋបានថ្លែងអំណរសារទរ ដល់លោក ណុប សារ៉ាក អធិការក្រុងសៀមរាប នឹងភរិយា ព្រមទាំង អស់លោកសប្បុរសជន ដែលមានទឹកចិត្តមនុស្សធម៌ យកជាអំណោយ ជាស្បៀង បរិភោគ មកចែកជូនដល់ពួកគាត់ ដែលបានយល់អំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ពួកយើងខ្ញុំ សូមគោរពជូនពរ និងប្រសិទ្ធិពរជ័យ វិបុលសុខ សូមបានប្រកប ពុទ្ធិពរប្រាំប្រការគឺ អាយុៈ វណ្ណៈ សុខៈពលៈកុំបី ឃ្លៀងឃ្លាតឡើយ🙏៕ ដោយៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
957 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6269 នាក់
ខែនេះ :
22107 នាក់
3 ខែនេះ :
76726 នាក់
សរុប :
1660653 នាក់