លោកឧត្ដមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការការពារព្រំដែនលេខ ៥០៣ បរិច្ចាគប្រាក់បៀវត្សខ្លួនរយៈពេល ៦ខែដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩(COVID-19).!!!
ខេត្តបន្ទាយមានជ័យ៖ បើយោងតាមក្នុងលិខិត លោកឧត្តមសេនីយ៍ត្រី ឃួន ជឿន បានសរសេថា ខ្ញុំបាទឧត្តមសេនីយ៍ត្រី ឃួន ជឿនមេបញ្ជាការកងការពារព្រំដែនគោកលេខ ៥០៣ យោធភូមិភាគទី៥ សូមគោរពជូន ឯកឧត្តម វេជ្ជបណ្ឌិតសាស្តរាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាទីគោរពដ៏ខ្ពង់ខ្ពស់.!។
ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល
ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ (COVID-19) ក្នុងព្រះរាជាណាចក្រកម្ពុជាដែលកំពុងស្ថិតក្នុងស្ថានភាពបន្តរីករាលដាល ខ្ញុំបាទ ជាមេបញ្ជាការកងការពារព្រំដែនលេខ ៥០៣ យោធភូមិភាគទី៥ សូមផ្ដល់ប្រាក់បៀវត្សរ៍របស់ខ្ញុំបាទចំនួន ២០០,០០០ រៀល (ពីរសែនរៀល) ក្នុង១ខែ មានរយៈពេល ៦ខែ គឹតចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០ ជូនទៅគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ (COVID-19)។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមឯកឧត្តម មេត្តាជ្រៀបដោយក្តីអនុគ្រោះ។ សូម ឯកឧត្តម វេជ្ជបណ្ឌិតសាស្រ្តាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល មេត្តាទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទ។ ថ្ងៃអង្គារ ១៥ កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ហត្ថលេខាៈ ឧត្តមសេនីយ៍ត្រី ឃួន ជឿន។
ខ្ញុំបាទ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ និង និពន្ធនាយក និពន្ធនាយករង ព្រមទាំង សហការីនៃអង្គភាព ប៉ោយប៉ែតប៉ុស្តិ៍ រាជធានីខេត្ត សូមគោរពនិងកោតសរសើរដោយស្មោះអស់ពីដួងចិត្ត ជូន ចំពោះលោកឧត្តមសេនីយ៍ត្រី ឃួន ជឿន
ដែលបានលះបង់ថវិកាផ្ទាល់ខ្លួន ជួនដល់គណៈកម្មការជាតិ ប្រយុទ្ទប្រឆាំងទៅនិងជំងឺកូវីដ-១៩ (COVID-19) ដែលជាការចូលរួមចំណែកមួយជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលឆ្លងមេរោគកូវីដ-១៩។ កាយវិការ មនុស្សធម៌ បែបនេះហើយ សមជាមេថ្នាក់ដឹកនាំ មេបញ្ជាការកងការពារព្រំដែនលេខ៥០៣ នៃយោធភូមិភាគទី៥។
🙏ខ្ញុំសូមបួងសួងដល់វត្តុសក្ក័សិទ្ធ នៅក្នុងលោក សូមតាមជួយថែរក្សាដល់លោក ឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការការពារព្រំដែនលេខ៥០៣ និងភរិយា ព្រមទាំងបុត្រាបុត្រី ចៅប្រុសស្រី សូមជួបតែ សុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ជន្មាយុយឺនយូរ សូមបានប្រកប ពុទ្ធពរ ទាំងប្រាំប្រការគឺ អាយុៈ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ🌹♥️♥️♥️♥️♥️🙏 ៕
ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ
គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍
www.poipetpostnews.com