ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
(មានវីដេអូ)-ហាងម៉ាស្សាបើកបានដោយរលូន.! នៅក្រុងប៉ោយប៉ែត រីកដុះដាលដូចផ្សិត ហ៊ានផ្គើនសារាចររាជរដ្ឋាភិបាល អោយបិទបនល្បែងគ្រប់ប្រភេទ ហាង ភោជនីយដ្ឋាន ខារ៉ាអូខេ កាស៊ីណូ ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺវីរុសកូវីដ១៩.!!!
Mon,11 May 2020 (Time 05:56 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 807នាក់)


ខេត្តបន្ទាយមានជ័យ៖ សព្វថ្ងៃមហាជនសង្កេតឃើញថា៖ មានការកើនឡើង បើកអាជីវកម្ម ហាងម៉ាស្សា នៅក្នុងក្រុងប៉ោយប៉ែត រីកដុះដាលដូចផ្សិត ដែលគេសង្ស័យថា មានបង្កប់ផ្លូវភេទ ដែលទីតាំងម៉ាស្សាទាំងនោះ ហ៊ានជួលបន្ទប់ក្នុងតំលៃថ្លៃកប់ពពក ក្នុង១មួយខែ គិតចាប់ពី៣៥០ដុល្លារ ទៅ៥០០ដុល្លារឡើងទៅ។ បញ្ហាជួលបន្ទប់បើកហាងម៉ាស្សាថ្លៃកប់ពពកទាំងនេះហើយ ធ្វើឱ្យប្រជាពលរដ្ឋមានការងឿយឆ្ងល់ថា៖ បើត្រឹមតែបើកហាងម៉ាស្សាកោសជប់នោះ វាមិនអាចរត់រួចនោះទេ ប្រហែលជាមានសេវាកម្មបង្កប់ផ្លូវភេទ ទើបអាចដំណើរការទៅបានដូចដែលឃើញសព្វថ្ងៃនេះ។ សូមបញ្ជាក់ផងដែរថា៖ ហាងម៉ាស្សាទាំងនោះ ស្ថិតនៅចំណុចផ្លូវស្តង់ជ្រូក ផ្លូវដើមពុទ្រា ផ្លូវនាគទិព្វ ក្នុងសង្កាត់ប៉ោយប៉ែត និងនៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលកំពុងដំណើរការបើកសេវាកម្មទទួលភ្ញៀវមកម៉ាស្សាទាំងថ្ងៃទាំងយប់បានដោយលូន។ ដែលម្ចាស់ហាងម៉ាស្សាទាំងនោះហ៊ានផ្គើនទៅនឹងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលចេញសារាចរណែនាំ ឱ្យបិទហាង ភោជនីយដ្ឋានក្លឹបកំសាន្ត ខារ៉ាអូខេ កាស៊ីណូ ទូទាំងប្រទេសកម្ពុជា ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលឆ្លងជំងឺវីរុសកូវីដ១៩ ខណៈប្រទេសទូទាំងពិភពលោក កើនអ្នកឆ្លង និងកើនអ្នកស្លាប់ ជារៀងរាល់ថ្ងៃ នៅក្នុងបណ្តាប្រទេសមួយចំនួនផងដែរ។ បើយោងប្រភពៈ ពីប្រជាពលរដ្ឋនៅក្បែរហាងម៉ាស្សាទាំងនោះបានអោយដឹងយ៉ាងច្បាស់ថា៖ ជារៀងរាល់ខែ គេសង្កេតឃើញមានមន្ត្រីស្លៀកពាក់ស៊ីវិល បើករថយន្តមកយកលុយពីម្ចាស់ហាងម៉ាស្សាទាំងនោះផងដែរ។ ជុំវិញការបើកអាជីវកម្មហាងម៉ាស្សារីកដុះដាលដូចផ្សិតខាងលើបានដោយរលូនទាំងយប់ទាំងថ្ងៃ នៅក្រុងប៉ោយប៉ែត ប្រជាពលរដ្ឋបានរិះគន់ទៅលើលោក គៀត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត និងសមត្ថកិច្ចជំនាញពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ហាក់បីដូចជាត្រូវមន្តសណ្តំរបស់ម្ចាស់ហាងម៉ាស្សាទាំងនោះហើយមើលទៅនោះ បានជាមិនបង្ការទប់ស្កាត់ ទៅលើហាងម៉ាស្សាកោសជប់ទាំងនោះសោះ។ ដោយឡែក ឃើញតែ ហាង ភោជនីយដ្ឋាន ក្លឹបកំសាន្ត ខារ៉ាអូខេ កាស៊ីណូ នៅក្រុងប៉ោយប៉ែត ត្រូវបានបិទជាបណ្ដោះអាសន្នជាយូរណាស់មកហើយ តាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបការពារខ្លាចឆ្លងជំងឺវីរុសកូវីដ១៩ ក្នុងសហគមន៍។ ពាក់ព័ន្ធម្ចាស់ហាងម៉ាស្សាទាំងនោះ ហ៊ានបើកអាជីវកម្ម និងសេវាកម្មទទួលភ្ញៀវទាំងថ្ងៃទាំងយកនៅក្រុងប៉ោយប៉ែត ប្រជាពលរដ្ឋរង់ចាំមើលថា តើ លោក គៀត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងសមត្ថកិច្ចជំនាញពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ អាចបង្ការទប់ស្កាត់ឲ្យបិទហាងម៉ាស្សាកោសជប់ទាំងនោះដែរឬទេ.?.?.?.?.?។ សារព័ត៌មាន (គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍) ចុះផ្សាយទៅនេះ ក្នុងនាមជាព្រាបនាំសារ ជាភ្នែកជាច្រមុះ របស់រាជរដ្ឋាភិបាលកម្ពុជា និង ជាកញ្ចក់ឆ្លុះបញ្ចាំង រឿងល្អ និង អាក្រក់ពីសង្គម ហើយសារព័ត៌មានចុះផ្សាយទៅក្នុងន័យស្ថាបនា មិនបានបង្អាប់បង្អោន ឬជាន់ពន្លិចបុគ្គលណាមួយឡើយ ហើយសារព័ត៌មានចុះផ្សាយទៅ បើសាមីខ្លួនគិតថា ខុសត្រង់កន្លែងណាមួយមិនសមរម្យនោះ សារព័ត៌មានយើងខ្ញុំរងចាំបកស្រាយបំភ្លឺឡើងវិញរៀងរាល់ម៉ោងធ្វើការ ការិយាល័យនិពន្ធ សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098 / 0886606773៕ ដោយៈ លោក ហ៊ីម ឯល និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1266 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
6174 នាក់
ខែនេះ :
19395 នាក់
3 ខែនេះ :
71293 នាក់
សរុប :
1559462 នាក់