ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
(មានវីដេអូ) រថយន្ត០២គ្រឿង.! សាកកម្លាំងគ្នាទាំងព្រឹក បង្កអោយស្លាប់១ម្នាក់ និងរបួសធ្ងន់ស្រាល់៤នាក់.!!!
Wed,20 May 2020 (Time 10:48 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 762នាក់)


ខេត្តសៀមរាប៖ មានករណីដ៏រន្ធត់គ្រោះថ្នាក់ចរាចរណ៏រមួយបានកើតឡើងរវាងរថយន្តនិងរថយន្ត បង្កអោយមនុស្សស្លាប់១នាក់និងរងរបួសធ្ងន់ស្រាល់៤នាក់ ដែលហេតុការណ៍នេះបានកើតឡើងនៅចំណុចផ្លូវជាតិលេខ៦ ត្រង់ចំណុចគីឡូម៉ែត្រលេខ ៣៥១-៣៥២ ក្នុងទឹកដីភូមិកិត្តិយស ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប វេលាម៉ោង១១ជាង ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។ បើយោងប្រភពពីកន្លែងកើតហេតុបានអោយដឹងថា៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្ត បង្កដោយរថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 3A.8376 ដឹកត្រី បើកបរដោយឈ្មោះ សុខ យាងភារុត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិថ្មដាកើត ឃុំទួលសុភី ស្រុកអូររាំងឪ ខេត្តកំពង់ចាម។ ដឹកមនុស្ស១នាក់ឈ្មោះ ជុន រដ្ឋធី ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិថ្មដាលិច ឃុំទួលសុភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បើកបរទិសដៅពីកើតទៅលិច ត្រូវបានបែកកង់មុខ ហើយជ្រុលទៅបុកជាមួយរថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៍ក្រហម ពាក់ស្លាកលេខ កំពង់ស្ពឺ 3A.0115 បើកបរដោយឈ្មោះ រ៉េត សារឹទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប បើកបរទិសដៅពីកើតទៅលិច ពេលបុកហើយ រថយន្តជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងបន្ថែមទៀត។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងទៀតថា៖ទី១-ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ហង់ រឿង ភេទប្រុស អាយុ៦០ឆ្នាំ នៅភូមិ-ឃុំកើតហេតុខាងលើ ផ្ទះឈើទំហំ5.20 X 8 m ប្រក់ស័ង្គសី ជញ្ជាំងក្ដា កម្ពស់2.50m បានដួលរលំទាំងស្រុង។ ចំណែក២-ម្ចាស់ផ្ទះរងគ្រោះឈ្មោះជួន លេន ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិ-ឃុំកើតហេតុខាងលើ ផ្ទះសង់អំពីដែក ទំហំ4 X 5 m ប្រក់ស័ង្គសី ជញ្ជាំងស័ង្កសី ខូចខាតស្រាល។ សូមបញ្ជាក់ផងដែរថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្តាលមាន ស្លាប់មនុស្សចំនួន០១នាក់ ឈ្មោះ រ៉េត សារឹទ្ធភេទប្រុស និងរងរបួសមនុស្សចំនួន៤នាក់ក្នុងនោះស្រី១នាក់(របួសធ្ងន់១នាក់ ស្រាល៣នាក់)មានឈ្មោះដូចខាងក្រោម៖ ទី១-ឈ្មោះ ជុន រដ្ឋធី របួលធ្ងន់ ទី២-ឈ្មោះ សុខ យាងភារុត ទី៣-ឈ្មើហង់ បុត្រវីរះ ភេទប្រុស អាយុ២៩ឆ្នាំ ទី៤-ឈ្មោះ ណាត ចាន់ណា ភេទស្រីអាយុ២៧ឆ្នាំ របួសស្រាល។ ចំណែករថយន្តខូចខាតយ៉ាងដំណំទាំងសងខាង។ ក្រោយពេលកើតហេតុ បច្ចុប្បន្ន កម្លាំងផ្នែកសណ្ដាប់ធ្នាប់សាធារណៈនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបានចុះដល់កន្លែងកើតហេតុដើម្បីជួយអន្តរាគមន៍និងសង្គ្រោះ និងបានធ្វើការស្ទូចរថយន្តទាំងពីរគ្រឿងយកទៅប៉ុស្តិ៍ ដើម្បីធ្វើកំណត់ហេតុ រងចាំដោះស្រាយគ្នានៅពេលក្រោយ៕ ដោយៈ លោក ព្រីង សំឡត អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2159 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7471 នាក់
ខែនេះ :
23309 នាក់
3 ខែនេះ :
77928 នាក់
សរុប :
1661855 នាក់