ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
(មានវីដេអូ) ក្រុមហ៊ុន លឹម ស៊ីវមី សម្រុកដឹកសត្វជ្រូករស់ចេញពីប្រទេសថៃ ចូលមកប្រទេសកម្ពុជារាប់ពាន់ក្បាលក្នុងមួយថ្ងៃៗ និងក្ដោបក្រុមហ៊ុន៥ទៅ៦មិនផ្ដាច់មុខក៏ដូចជាផ្ដាច់មុខ.!!!
Sat,02 May 2020 (Time 09:31 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 945នាក់)


ខេត្តឧត្ដរមានជ័យ៖ ក្រុមហ៊ុនដឹកជញ្ជូនសត្វជ្រូករស់ទាំង០៦ក្រុមហ៊ុន ស្នើសុំដល់ឯកឧត្ដម វ៉េង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ មេត្តាជួយបន្តអាជ្ញាប័ណ្ណ ក៏ ដូចជាសាពលអនុញ្ញាតអោយក្រុមហ៊ុនបានដំណើរការក្នុងការដឹកជញ្ជូនសត្វជ្រូករស់មកផ្គត់ផ្គង់ទីផ្សារក្នុងស្រុកវិញផង។ បើតាមប្រភពមួយបានបព្ជាក់ថា៖ ក្រុមហ៊ុន លឹម ស៊ីវមី អាងខ្នង អាងខ្សែរ អ្នកមានអំណាចនិងយកលេសធ្វើអាជីវកម្មស្រប់ច្បាប់ ក្នុងការដឹកជញ្ជូនសត្វជ្រូករស់ ចេញពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា តាមច្រកទ្វាអត្តរជាតិអូរស្មាច់ ដឹកមកស្ដុបទុកនៅចំណុចភូមិ កូនក្រៀល សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ រួចបន្តការចែកចាយគ្រប់រាជធានីខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា មិនតែប៉ុណ្ណោះ ក្រុមហ៊ុន លឹម ស៉ីវមី ថែមទាំងក្ដោបអោយក្រុមហ៊ុនទាំង៦មកជ្រកក្រោមក្រុមហ៊ុនរបស់ខ្លួនទៀតផង។ ប្រភពដ៏ដែលបានបន្តថា៖ ក្រុមហ៊ុន លឹម ស៊ីវមី មួយរយៈនេះកំពុងមមាញឹកសម្រុកដឹកជញ្ជូនសត្វជ្រូករស់ទៅតាមបណ្ដារខេត្តនានាក្នុងព្រះរាជាណាច្រកកម្ពុជាកាន់តែច្រើនៗឡើង ជាពិសេសក្រុមហ៊ុន លឹម ស៊ីវមី គឺធ្វើការដឹកជញ្ជូនសត្វជ្រូករស់លើសពីគោលការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទបានកំណត់ទ្វេដង។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន លឹម ស៊ីវមី បានប្រើប្រាស់រថយន្តដឹកសត្វជ្រូករស់ ខុសបច្ចេកទេស កាត់តទ្រុងខុសស្តង់ដា រថយន្តខ្នាតយក្ស សូមលោក ពិវ ឆេង ប្រធានការិយាល័យសាធារណៈការនិងដឹកជញ្ជូនខេត្តឧត្ដរមានជ័យ គួរតែចុះត្រួតពិនិត្យផង។ដើម្បីគោរពតាមច្បាប់ស្ដីអំពីផែនចរាចរណ៍ផ្លូវគោក ដែលរាជរដ្ឋាភិបាលដាក់កំហិតអោយសម្ថតកិច្ចពាក់ពន្ធ័ទាំងអស់ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកគ្រប់រាជធានីខេត្តក្នុងព្រះជាណាចក្រកម្ពុជា។ ពាក់ព័ន្ធករណីខាងលើ ប្រជាពលរដ្ឋ៤ភូមិដែលជាកម្មករលីសែងលើកសត្វជ្រូកដាក់លើរថយន្តអោយក្រុមហ៊ុនផ្សេងៗ ក្នុងខេត្តឧត្ដរមានជ័យ កំពុងតែប្រឈមនិងអត់មានការងារធ្វើ គឺដោយសារតែក្រុមហ៊ុនលឹម ស៊ីវមី ក្ដោបសេដ្ឋកិច្ចទីផ្សារក្នុងស្រុកនិងបានប្រើប្រាស់បច្ចេកវិជ្ជាទំនើបៗក្នុងការលើកដាក់សត្វជ្រូកលើរថយន្តមិនប្រើកម្លាំងមនុស្សច្រើន។ ទីជាយ៉ាងនេះក្តី ពលរដ្ឋនូវតែទទូចសុំសូមណូមពរ ដល់ឯកឧត្ដម វ៉េង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ មេត្តាទានជ្រាប បើក្រុមហ៊ុន លឹម ស៊ីវមី ក្ដោបសេដ្ឋកិច្ចទីផ្សារក្នុងស្រុក និងក្ដោបក្រុមហ៊ុនដឹកជញ្ជូនសត្វជ្រូកក្នុងខេត្តឧត្ដរមានជ័យទាំងអស់ ពួកគាត់និងប្រឈមអត់ការងារធ្វើជាក់ជាមិនខាន៕ ដោយៈ លោក វ័ន ប៊ុនរើន អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1652 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6964 នាក់
ខែនេះ :
22802 នាក់
3 ខែនេះ :
77421 នាក់
សរុប :
1661348 នាក់