ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ក្តៅៗ.! កូនប្រុសបង្កើត ខឹងចុចទូរស័ព្ទមកឪពុកមិនលើក ដល់ផ្ទះទាញអង្រេរ វាយឪពុកខ្លួនស្លាប់.!!!
Fri,22 May 2020 (Time 06:30 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 811នាក់)


ខេត្តបន្ទាយមានជ័យ៖ ដោយមានការចង្អុលបង្ហាញពីលោក ឧត្ដមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ដបន្ទាយមានជ័យលោកឧត្ដមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌខេត្ត បានដឹកនាំកំលាំងដោយផ្ទាល់ ដោយមានវត្ថមានការចូលរួមពីលោកវរសេនីយ៍ឯក សៅ សារឿន អធិការស្រុកថ្មពួក លោកវរសេនីយ៍ឯក ជា ឆ្លូញ អធិការស្រុកស្វាយចេក លោកវរសេនីយ៍ឯក មាស ឬទ្ធី អធិការស្រុក ព្រះនេត្រព្រះ លោកវរសេនីយ៍ឯក យ៉ត សុផល អធិការស្រុកភ្នំស្រុក លោកវរសេនីយ៍ទោ ភឿង ម៉ាន់សឹង្ហ នាយការិយាល័យព្រហ្មទណ្ឌកំរឹតធ្ងន់ ចុះប្រតិបត្តិការស្រាវជ្រាវក្នុងរឿងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បណ្តាលអោយជនរងគ្រោះម្នាក់ស្លាប់បាត់បង់ជីវិត។ លោកឧត្ដមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យ បានអោយសារព័ត៌មាន (គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍) ដឹងថា៖ កាលពីនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ វេលា ម៉ោង២២និង៣០នាទី ស្ថិតភូមិគោកខ្ពស់ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានករណីប្រើហិង្សាមួយបានបង្ករឡើងដោយឈ្មោះ ថន ធួន ភេទប្រុស អាយុ៣៥ឆ្នាំ ត្រូវជាកូនបង្កើត បានឈ្លោះប្រកែកពាក្យសម្តី ជាមួយឪពុកបង្កើតខ្លួនឈ្មោះ នូវ ថន អាយុ៥៨ឆ្នាំ ដោយខឹងរឿងចុចទូរស័ព្ទមកឪពុកមិនលើក បន្ទាប់មកឈ្មោះ កន ប៊ូ អាយុ៥៦ឆ្នាំ ជាម្តាយបានហាមឃាត់កុំអោយឈ្លោះប្រកែកគ្នា ពេលនោះស្រាប់តែឈ្មោះ ថន ធួន ជាកូនបង្កើតបានខឹងទប់កំហឹងពុំបាន រហូតឈានដល់ប្រើអំពើហឹង្សា ដោយយកអង្រេរឈើប្រវែងប្រមាណ១-៣០ម៉ែត្រ វាយទៅលើឪពុកឈ្មោះ នូវ ថន បណ្តាលអោយដួលផ្កាប់មុខនឹងដី រួចហើយក៏បញ្ចូនទៅព្យាបាលនៅមន្ទីពេទ្យ ទើបដាច់ខ្យល់ស្លាប់តាមផ្លូវតែម្តង រីឯជនសង្ស័យក្រោយធ្វើសកម្មភាពរួចហើយបានរត់គេចខ្លួនបាត់ទាំងយប់.!។ លោកស្នងការរងបានបន្តអោយដឹងយ៉ាងច្បាស់ថា៖ លុះដល់វេលាម៉ោង១៣និង៤០នាទី ទើបកម្លាំងលោកនៃស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ថន ធួន បាន នៅចំណុចភូមិតាបៅ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្នៈ ជនសង្ស័យឈ្មោះ ថន ធួន ត្រូវបានកំលាំងស្នងការនគរបាលខេត្តបន្ទាយមានជ័យ រៀបចំសំណុំរឿងចាត់ការបន្តទៅតាមនីតិវិធី៕ ដោយៈ លោក វ័ន ប៊ុនរើន អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2192 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7504 នាក់
ខែនេះ :
23342 នាក់
3 ខែនេះ :
77961 នាក់
សរុប :
1661888 នាក់