ខេត្តបន្ទាយមានជ័យ៖ កាលពីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន សំណាង ប្រធាននាយកដ្ឋានចារកម្ម នៃអគ្គស្នងការនគរបាលជាតិ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខគ្រួសារលោកវរសេនីយ៍ត្រី អេម ពៅ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះកាលពីកន្លងទៅថ្មីៗនោះ ។ ឆ្លៀតក្នុងឪកាសការចុះសួរសុខទុក្ខគ្រួសារលោកវរសេនីយ៍ត្រី អេម ពៅ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន សំណាង បានមានប្រសាសន៍ និងចូលរួមសោកស្តាយ រឿងអគ្គីភ័យដែលកើតឡើងដោយយថាហេតុ ឆេះផ្ទះ របស់លោកវរសេនីយ៍ត្រី អេម ពៅ ព្រមទាំងទ្រព្យសម្បត្តិអស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានលើកទឹកចិត្ត និងផ្តាំផ្ញើធ្វើយ៉ាងណាខិតខំប្រឹងប្រែងបន្តទៅមុខទៀត ។ ជាមួយគ្នានោះដែរៈ ឯកឧត្តម ឧត្តមសេនីយ៍ឯក បាននាំយកអំណោយនិងថវិកា ប្រគល់ជូនក្រុមគ្រួសាររបស់លោក អេម ពៅ គឺជាការចូលរួមរបស់ថ្នាក់ដឹកនាំ និងបងប្អូនរួមការងារនៃនាយកដ្ឋាននគរបាលជាតិ អំណោយទាំងអស់រួមមានដូចខាងក្រោម៖ ទី១-អង្ករ ១០០ គីឡូក្រាម។ទី២-ទឹកសុទ្ធ៤កេះ។ ទី៣-ទឹកត្រី១យួរ។ ទី៤- ទឹកស៊ីអ៊ីវ២យួរ ទី៥-ត្រីខ២យួរ ទី៦-មី២កេះ ទី៧-ថវិកា ៦,៣១០,០០០រៀល (ប្រាំមួយលានសាមសិបមួយម៉ឺនរៀល) ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន សំណាង បានប្រគល់ជូនលោកវរសេនីយ៍ត្រី អេម ពៅ ប្រធានស្នាក់ការខេត្តបាត់ដំបងផ្ទាល់។ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំលោកវរសេនីយ៍ត្រី អេម ពៅ ប្រធានស្នាក់ការខេត្តបាត់ដំបង បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន សំណាង និងលោក លោកស្រី អនុប្រធាននាយកដ្ឋាន ព្រមទាំងអស់លោកលោកស្រី រួមការងារទាំងអស់ ជាពិសេសឯកឧត្តមប្រធាន ដែលបានចំណាយពេលដ៍វែងឆ្ងាយពីរាជធានីភ្នំពេញមកចុះសួរសុខទុកដល់លំនៅដ្ឋានដែលរងគ្រោះដោយភ្លើងឆេះ។ ខ្ញុំបាទ វរសេនីយ៍ត្រី អេម ពៅ ព្រមទាំងក្រុមគ្រួសារ សូមគោរពជូនពរ ដល់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន សំណាង ព្រមទាំងអស់លោកលោកស្រី រួមការងារទាំងអស់ សូមបានប្រកប ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈសុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ ដោយៈ លោក ជួង វណ្ណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា