ខេត្តកំពង់ឆ្នាំង៖ សិក្ខាកាមយោធាថ្មីចំនួន១៥៥ នាក់ ដែលបានចូលមកធ្វើការហ្វឹកហ្វឺននៅក្នុងសាលាពលទាហានរបស់យោធភូមិភាគពិសេស បានចូលដល់មេរៀនលំហាត់បច្ចេកទេសបាញ់គ្រាប់ពិតនៅលើទីលានជាក់ស្តែងមានអាវុធអាកា៤៧ និងអាវុធគាំទ្រ ១២,៧មម និង ១២,៨ ដែលស្ថិតនៅភ្នំជើងលៀង ក្នុងភូមិកោះខ្ទុំ ឃុំជៀប ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ។ លោកឧត្តមសេនីយឯក អួន សារឿន មេបញ្ជាការរងកងទ័ពជើងគោក តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងទៅកាន់សិក្ខាកាមយោធាថ្មី នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ ថា៖ មេរៀនលំហាត់បាញគ្រាប់ពិតក្នុងថ្ងៃនេះ ពលទាហ៊ានដែលជាសិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់បញ្ចេញនូវសមត្ថភព និងបច្ចេកទេសដែលខ្លួនបានហ្វឹកហ្វឺនរៀនសូត្រនៅក្នុងសាលា ដើម្បីអនុវត្តន៍ក្នុងការបាញ់គ្រាប់ពិតជាក់ស្តែងអោយទទួលបាននូវបទពិសោធន៍ និងពិន្ទុល្អឆ្នើម ហើយយ៉ាងហោចណាស់ក៏បានពិន្ទុមធ្យមដែរ ព្រោះថា កងទ័ពក្នុងកងយោពលខេមរភូមិន្ទគ្រប់រូបត្រូវតែមានសមត្ថភាពខ្ពស់ច្បាស់លាស់ ក្នុងការប្រើប្រាស់អាវុធគ្រប់ប្រភេទការពារជាតិ ទឹកដី និងការពារប្រជាជន ។ មេបញ្ជាការរងកងទព័ជើងគោកឯកឧត្តម អួន សារឿន បានថ្លែងបែបនេះក្នុងវិធីហ្វឹកហ្វឺនបាញ់គ្រាប់ពិត របស់សិក្ខាកាមសាលាហ្វឹកហ្វឺនយោធភូមិភាគពិសេស ដែលបានធ្វើឡើងនៅជើងភ្នំជើងលៀង ក្នុងភូមិកោះខ្ទម្ព ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ ឯកឧត្តម អួន សារឿន បានបន្តថា៖ តាមការទទួលព័ត៌មានយើងបានដឹងថា៖ ដីនៅក្នុងទីតាំងដែលកុំពង់បាញ់គ្រាប់ពិតនេះត្រូវបានជនខិលខូចធ្វើការរំលោភយកធ្វើជាកម្មសិទ្ធឯកជន ដូច្នេះក្នុងនាមមេបញ្ជារកងទ័ពជើងគោក សូមសំណូមពរ ដល់អាជ្ញាធរខេត្ត មេត្តាជួយធ្វើការសម្របសម្រួលដោះស្រាយ កុំអោយយប្រជាជនរំលោភយកដីធ្លីរបស់កងទ័ព ព្រោះថាកងទ័ពគឺជាកូនចៅប្រជាជន ចំណែកប្រជាជនរស់នៅមានសេចក្តីសុខសន្តិភាពក៏ដោយសារកងទ័ពដែរ ចំណែកទីតាំងហ្វឹកហ្វឺនបាញ់គ្រាប់ពិតនេះគឺសំរាប់បំរើអោយលើវិស័យការពារជាតិ ។ ក្នុងឱកាស់នេះផងដែរ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោកជំទាវ កែចន្ទ័មុន្នី បានដឹកនាំសមាគមន៍នារីដើម្បីសន្តិភាព និងសមាគមន៍យុវជនស្រឡាញ់សន្តិភាពនៅក្នុងខេត្ត និងសប្បុរសជនមកចូលរួមក្នុងកម្មវិធីនេះបានថ្លែងថា៖ ក្នុងនាមជាអ្នកតំណាងរាស្ត្រ សូមពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជូនដល់កងទ័ពដែលបានលះបង់ក្រុមគ្រួសារសេចក្តីសុខគ្រប់យ៉ាងមកធ្វើជាកងទ័ពដើម្បីការពាបូរណភាពទឹកដីនិងប្រជាជនរបស់យើង ។ អ្នកតំណាងរាស្ត្រមណ្ឌល់ខេត្តកំពង់ឆ្នាំបានបន្តទៀតថា ក្នុងនាមជាម្តាយ ជាបង ជាប្អូន របស់កងទ័ព លោកជំទាវនិងក្រុមការងារទាំងអស់ដែលបានមកដល់ទីនេះពិតជាមានមោទនៈភាពណាស់ដែរបានមកឃើញដោយផ្ទាល់ នូវការបញ្ចេញសមត្ថភាពបាញ់គ្រាប់ពិតរបស់ពលទាហ៊ានថ្មីរបស់យើងដើម្បីពង្រឹងសមត្ថភាពក្នុងភារកិច្ចការពារជាតិ ដូច្នេះដើម្បីតបស្នងនូវវិរភាពនិងចូលរួមលើកទឹកចិត្តដល់បងប្អូនកងទ័ព ក្រុមការងារបាននាំយកមកនូវថវិការចំនួន១លាន១០ម៉ឺនរៀល និងគ្រឿងភេសជ្ជៈមួយចំនួន និងក្រម៉ាជាង២០០ ផងដែរ ដើម្បីចែកជូនដល់កងទ័ពយើងទុកជាកាដូអនុស្សាវរីយ និងសូមជូនពរអោយពលទាហ៊ានដែលជាសិក្ខាកាមទាំងអស់ទទួលបានជោគជ័យក្នុងការបាញ់គ្រាប់ពិតក្នុងថ្ងៃនេះផងដែរ។ នាយកសាលាហ្វឹកហ្វឺនភូមិភាគពសេ សលោកឧត្តមសេនីយ៍ត្រី កង ប៊ុនធឿន បានរាយការណ៍ជូនមេបញ្ជាការនិងគណៈប្រតិភូអោយបានដឹងថា៖ សកម្មភាពក្នុងការហ្វឹកហ្វឺនបាញ់គ្រាប់ពិតក្នុងថ្ងៃនេះគឺមាន២ទីតាំងគឺ ទីតាំងទី១ មានសិក្ខាកាមជាយោធាថ្មីបំពេញក្របខណ្ឌចូលរួមចំនួន១៥៥នាក់ ដោយត្រូវបាញ់គ្រាប់ពិតប្រើប្រាស់អាវុធអាកា៤៧ មានកាយវិការ ក្រាបបាញ់ លត់ជង្គង់បាញ់ និងឈរបាញ់ ដោយប្រើប្រាស់អាវុធអាកា៤៧ ចំនួន៤២ដើម និងគ្រាប់ចំនួន ១៨២៣ គ្រាប់ ។ ទីតាំងទី២ បាញ់អាវុធគាំទ្រថ្មើរជើងធុន ១២,៧មម និង ១២,៨ ចំនួន៧ដើម ដោយនាយទាហ៊ាន ចំណុះយោធភូមិភាគពិសេស ចំនួន១០ពួក ស្មើនិង៣០នាក់ ។ នៅក្នុងពិធីនេះផងដែរក៏មានវត្តមានមេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគពិសេស លោកឧត្តមសេនីយ៍ឯក ពូសា ប៊ុតឌី និងមេបញ្ជាការរងនាយសេនាធិការមន្ត្រីយោធាជាប្រតិភូអមដំណើរ និងមន្ត្រីរាជការជុំវិញខេត្តចូលរួមផងដែរ ៕ ដកស្រង់អត្ថបទចេញពី ទូរទស្សន៍ អប្សរា ណែត
ព័ត៌មានគួរចាប់អារម្មណ៍
តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)
មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)
ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា