ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែង ក្នុងនោះឃាត់ខ្លួនបានបុរសម្នាក់ដែលគេថាជាម្ចាស់ផ្ទះ និងជាច្រើននាក់ទៀត ដែលជាអ្នកញៀនល្បែងអាប៉ោង រួមនិងវត្ថុតាង ខណៈដែលពួកគេកំពុងលេងល្បែងសុីសងដាក់ប្រាក់ (បាញ់អាប៉ោង) ។ កំលាំងអាវុធហត្ថខេត្ត បានអោយដឹងថា៖ កិច្ចប្រតិបត្តិការខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង០៣និង២២ នាទីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ នៅផ្ទះរបស់ឈ្មោះ ប៉ែន គា ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅ ភូមិជើងខ្នារ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ ហើយបើយោងតាមការបញ្ជាក់ពីសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានបន្តអោយដឹងថា៖ នៅមុនពេលកម្លាំងសមត្ថកិច្ចធ្វើការបង្ក្រាប កំលាំងអាវុធហត្ថខេត្ត បានទទួលព័ត៍៌មានជាក់លាកពីប្រជាពលរដ្ឋថា៖ នៅផ្ទះឈ្មោះខាងលើ មានការបើកលេងល្បែងសុីសងខុសច្បាប់(អាប៉ោង)យូយាណាស់មកហើយ និងមានការស្រែកហ៊ោកញ្ជ្រៀវ បង្កការរំខានដល់អ្នកជិតខាងផងដែរ។ ប្រភពខាងលើដ៏ដែលបានបន្តទៀតថា៖ក្រោយពីរទទួលព័ត៌មានភ្លាមៗ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានដឹកនាំដោយលោកវរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានចុះបង្រ្កាបទីតាំងលេងល្បែងស៊ីសងអាប៉ោង ដល់កន្លែងផ្ទះខាងលើ និងបានឃាត់ខ្លួនបមនុស្សចំនួន៤នាក់ និងវត្ថុតាង។ នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត បានធ្វើការឃាត់ខ្លួនក្រុមអ្នកញៀនល្បែង៤នាក់ មាន ទី១-ឈ្មោះ ប៉ែន គា ភេទប្រុស ជាម្ចាស់ផ្ទះបើកអោយលេងល្បែងសុីសង ទី២-ឈ្មោះ លៀង ភេទប្រុស ទី៣-ឈ្មោះ ណប់ ភេទប្រុស ទី៤-ឈ្មោះ វៀត ភេទប្រុស ហើយអ្នកទាំង៤ខាងលើរស់នៅភូមិជើងខ្នារ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ព្រមទាំងប្រមូលបាននូវវត្ថុតាងរួមមាន ចានអាប៉ោង កៅអី កំរាលលេង និងម៉ូតូចំនួន៥គ្រឿង និងរថយន្ត២គ្រឿងផងដែរ។ បច្ចុប្បន្នៈ ជនសង្ស័យទាំង៤នាក់ រួមនិងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថធហធហ ធ្វើការបញ្ជូនទៅសាកសួរនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងដើម្បីចាត់ការបន្តតាមនិតិវីធី៕ ដោយៈ លោក ព្រីង សំឡត អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា