ក្រុងប៉ោយប៉ែត៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ សមត្ថកិច្ចឃាត់ខ្លួនពលករខ្មែរប្រុសស្រី១៥នាក់ ពីរករណីផ្សេងគ្នា ដែលពួកពលករទាំងនោះបំរ៉ុងលួចឆ្លងដែនខុសច្បាប់ចេញទៅប្រទេសថៃ តែត្រូវបានកម្លាំងនគរបាលការពារព្រំដែនគោកលេខ ៨៩១ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួនបាននៅក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សូមបញ្ជាក់ថា៖ ករណីទី១- នគរបាលការពារព្រំដែនគោកលេខ ៨៩១ លោកអនុសេនីយ៍ឯក សែម សាមឿន នាយប៉ុស្តិ៍ក្បាលស្ពានបានប្រាប់ថា៖ នៅពេលកម្លាំងរបស់លោកចុះល្បាតក៏ប្រទះឃើញពលករប្រុសស្រី៦នាក់ ក្នុងនោះស្រី១នាក់ បំរ៉ុងឆ្លងដែនខុសច្បាប់ចេញទៅប្រទេសថៃ ទើបកំលាំងលោក ធ្វើការកឃាត់តែម្តង នៅវេលាម៉ោង០៦និង៥០នាទីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅចំណុចមាត់អូរក្នុងភូមិប៉ោយប៉ែត សង្កាត់និងក្រុងប៉ោយប៉ែត។ លោកអនុសេនីយ៍ឯកបានបន្តអោយដឹងថា៖ ក្រោយពីសួរនាំពលករ ពលករបានប្រាប់ថា ពួកគាត់មកតាមម៉ូតូឌុប ដោយក្នុងមួយនាក់យកតម្លៃ២៥០០បាត(ប្រាក់ថៃ) ហើយសន្យាថា និងជូនឆ្លងចូលទៅក្នុងផ្សារ៉ុងក្លឿ ព្រោះថៅកែនៅចាំទទួលយកទៅធ្វើការ ខាងកសាង។ លោកអនុសេនីយ៍ឯក បានបញ្ជាក់ថា៖ ពលករប្រុសស្រីទាំង៦នាក់ ក្រោយពីបានអប់រំណែនាំ ពីបញ្ហាប្រឈមនិងជំងឺវីរុសកូវីដ-១៩ បូករួមបញ្ហាប្រឈមនានាជុំវិញការលួចឆ្លងដែនដោយខុសច្បាប់ កុំអោយចាញ់បោកមេខ្យល់រួចមក និងបានធ្វើកិច្ចសន្យារួច ទើបលោកអោយត្រឡប់ទៅស្រុកកំណើតវិញ។ ដោយឡែកករណីទី២- នៅវេលាម៉ោង០៩និង៣០នាទីព្រឹក ថ្ងៃខែឆ្នាំដ៏ដែល កំលាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួនពលករខ្មែរ ប្រុសស្រីចំនួន៩នាក់ ក្នុងនោះស្រី៣នាក់ ប្រុស៦នាក់ នៅចំណុចផ្សារមង្គល ក្នុងភូមិប៉ោយប៉ែតសង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដ៏ដែល។ លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថា៖ ការឃាត់ខ្លួនពលករប្រុសស្រីខាងលើ កំលាំងនគរបាលយើងក៏បានឃាត់ខ្លួនបានមេខ្យល់ម្មួយនាក់ផងដែរ។ លោកអធិការបញ្ជាក់បន្ថែមថា៖ មេខ្យល់និងពលករខ្មែរទាំងនោះ ត្រូវបានបញ្ចូនទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីធ្វើការសួរនាំបន្ត៕
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា