ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
(មានវីដេអូ) ខ្លាំងម៉ែន.! លោក អុឹង ជាវឆាយ ដល់ថ្នាក់ មហាជន​ សូមអំពាវនាវដល់ នាយឧត្ដមសេនីយ៍ សៅ សុខា ជួយកោះហៅឆ្លើយបំភ្លឺ ដែលមន្ត្រីយោធារូបនេះរកស៊ីបទល្មើសឈើជាង១០ឆ្នាំហើយ នៅតែបន្ដសកម្មភាពដ៏ដែល.!!!
Fri,29 May 2020 (Time 01:33 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 870នាក់)


ខេត្ដឧត្ដរមានជ័យ​៖ មហាជន សូមអំពាវនាវដល់នាយឧត្ដមសេនីយ៍​ សៅ សុខ ប្រធានគណៈកម្មាធិការថ្នាក់ជាតិ​ បង្ក្រាបបទល្មើសព្រៃឈើ និងការពារធនធានធម្មជាតិ សូមជួយមានវិធានការទៅលើមេឧក្រិដ្ឋកម្មព្រៃឈើ ឈ្មោះ អុឹង ជាវឆាយ មានទីលំនៅភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ ដែលមានងារជាមន្រ្ដីយោធានៅអគ្គបញ្ជាការ​ ដ៏ល្បីឈ្មោះ ជាង​ ១០ឆ្នាំមកនេះ​ នៅតែបន្ដសកម្មភាពបទល្មើសឈើ ដ៏ដែល។ ភាពជាក់ស្ដែង កាលពីនៅថ្ងៃទី២២​ ខែឧសភា​ ឆ្នាំ២០២០​ កន្លងទៅថ្មីៗនេះ​ សមត្ថកិច្ចចម្រុះបានបង្ក្រាបបានរថយន្ដយីឌុបចំនួន ០២គ្រឿង បង្កប់ឈើលេខ២​ ប្រមាណ ១០,១១៧ ម៉ែត្រគូប នៅផ្លូវចូលផ្ទះឈ្មោះ​ អុឹង ជាវឆាយ ក្នុងភូមិថ្នលកែង ឃុំអន្លង់វែង ក្បែផ្ទះមេឈ្មួញឈ្មោះ អ៉ឹង ជាវឆាយ។ ជុំវិញការបង្ក្រាបបទល្មើសឈើនោះដែរ សមត្ថកិច្ចបានអោយដឹងថា៖ រឹបអូសបានរថយន្ដយីឌុបចំនួន ២គ្រឿង ដឹកឈើលេខ២ កាលពីថ្ងៃទី២២​ ខែឧសភា ឆ្នាំ២០២០ ពិតជារបស់ឈ្មោះ​ អុឹង ជាវឆាយ​ ពិតប្រាកដម៉ែន និងបានឃាត់ខ្លួនមនុស្សចំនួន​០៣នាក់​ ក្នុងនោះមានសាច់ញាតិ​ ឈ្មោះ​ អុឹង ជាវឆាយ​ ម្នាក់ផងដែរ។ ជុំវិញករណីខាង​ គ្រប់មជ្ឈដ្ឋានក៏ដូចជាមហាជននៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ សូមសំណូមពរដល់នាយឧត្ដមសេនីយ៍ សៅ​ សុខា សូមចាត់វិធានការ កោះហៅលោក អ៉ឹង ជាវឆាយ ជាមន្រ្ដីយោធា រូបនេះ ទៅបំភ្លឺ ចំពោះអាជីវកម្មបទល្មើសឈើជាង​១០ឆ្នាំ​ រហូតដល់បច្ចុប្បន្ន និងវិធានការតាមផ្លូវច្បាប់ផងទាន​? ដើម្បីលុបបំបាត់អោយបាននូវបទឧក្រិដ្ឋកម្មឈើពីសំណាក់មេឈ្មួញឈើខាងលើ​ ដើម្បីរក្សាបាននូវធនធានធម្មជាតិនៅខេត្តព្រះវិហារ​ និងខេត្តឧត្ដរមានជ័យ​ បានមួយចំណែកធំ ពីព្រោះមេឈ្មួញឈ្មោះ អ៉ឹង ជាវឆាយ រូបនេះ បានធ្វើសកម្មភាពប្រមូលទិញ​ និងដឹកជញ្ជូនចេញពីខេត្ដព្រះវិហារ​ និងខេត្តឧត្តរមានជ័យ និហើយយកទៅចែកចាយបន្តនៅខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ​ និងខេត្តបាត់ដំបង អស់រយៈពេលជាង​១០ឆ្នាំ​ មកហើយ​ រហូតមកដល់បច្ចុប្បន្ននេះ។ គ្រប់មជ្ឈដ្ឋានក៏ដូចជាមហាជននៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ កំពុងរងចាំមើលថាតើ មេឈ្មួញឧក្រិដ្ឋកម្មបទល្មើសព្រៃឈើ ឈ្មោះ អ៉ឹង ជាវឆាយ ជាមន្ត្រីយោធានៅអគ្គបញ្ជាការ ថាតើ អាចមានវាសនា មានទោស ដូច លោកឧកញ៉ា សឹង សំអុល និងលោកឧកញ៉ា គង់ គ្រឹង ដែលឬទេ.?សូមរងចាំមើលទាំងអស់។ ជុំវិញការចុះផ្សាយករណីខាងលើ សារព័ត៌មាន (គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍) ចុះផ្សាយទៅនេះ ក្នុងនាមជាព្រាបនាំសារ ជាភ្នែកជាច្រមុះ របស់រាជរដ្ឋាភិបាលកម្ពុជា និង ជាកញ្ចក់ឆ្លុះបញ្ចាំង រឿង ល្អ និង រឿងអាក្រក់ ពីសង្គម ហើយសារព័ត៌មានចុះផ្សាយទៅក្នុងន័យស្ថាបនាកែតម្រូវតែប៉ុណ្ណោះ មិនបានបង្អាប់បង្អោន ឬជាន់ពន្លិចបុគ្គលណាមួយឡើយ ហើយសារព័ត៌មានចុះផ្សាយទៅ បើសិនជាសាមីខ្លួនគិតថា ខុសត្រង់កន្លែងណាមួយដោយមិនសមរម្យនោះ សារព័ត៌មានយើងខ្ញុំរងចាំបកស្រាយបំភ្លឺឡើងវិញរៀងរាល់ម៉ោងធ្វើការ ការិយាល័យនិពន្ធ សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098 / 0886606773៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2225 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7537 នាក់
ខែនេះ :
23375 នាក់
3 ខែនេះ :
77994 នាក់
សរុប :
1661921 នាក់