ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
(មានវីដេអូ)-លោកវរសេនីយ៍ត្រី លាង ពៅ មន្រ្តីនគរបាលនាយកដ្ឋានចារកម្មក្រសួងមហាផ្ទៃបានធ្វើការបដិសេធជុំវិញព័ត៌មានផ្សាយចោទប្រកាន់ថា ជំរិតទារលុយពីអ្នករកស៊ីឈើ និងដេញកាក់រថយន្តប្រជាពលរដ្ឋ..!!!
Fri,29 May 2020 (Time 09:07 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 796នាក់)


ខេត្តឧត្ដរមានជ័យ៖ លោកវរសេនីយ៍ត្រី លាង ពៅ មន្ត្រីនគរបាលនាយកដ្ឋានចារកម្មក្រសួងមហាផ្ទៃ ប្រចាំខេត្តឧត្តរមានជ័យ បានធ្វើការបដិសេធច្រានចោលទាំងស្រុង ជំុវិញព័ត៌មាន ដែលធ្វើការចុះផ្សាយ ចោទប្រកាន់មកលើរូបលោកថា ហ៊ានប្រើអំណាចយកតួរនាទីទៅពាក់ព័ន្ធរកស៊ីបទល្មើសព្រៃឈើ ហើយដើរកាងបទល្មើស រួមនិងជំរិតទារប្រាក់ពីក្រុមអ្នករកស៊ីបទល្មើសឈើ។ បន្ទាប់ពីមាន សារព័ត៌មានក្នុងស្រុកមួយចំនួនបានធ្វើការចុះផ្សាយរឿងលោក ចុះបង្ក្រាបបទល្មើសឈើរួចមក លោក លាង ពៅ មានតួនាទីជាវរសេនីយ៍ត្រី មន្រ្តីនគរបាលនាយកដ្ឋានចារកម្ម នៃក្រសួងមហាផ្ទៃ ប្រចាំខេត្តឧត្តរមានជ័យ បានចេញមុខបំភ្លឺ នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ អោយសារព័ត៌មាន (គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍) រួមនិងសារព័ត៌មានក្នុងស្រុកជាច្រើនស្ថាប័ន អោយដឹងយ៉ាងច្បាស់ថា៖ ការចុះផ្សាយបំភ្លើសចោទប្រកាន់មកលើរូបលោកថា ជាឈ្មួញរកស៊ីបទល្មើសព្រៃឈើនោះ លោកថាលោកមិនបានទៅពាក់ព័ន្ធនឹងការជួញដូរបទល្មើសព្រៃឈើអ្វីនោះទេ។ មិនតែប៉ុណ្ណោះ លោក លាង ពៅ ក៏បានបញ្ជាក់អោយដឹងទៀតថា៖ កាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក កុល វិបុល ប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការខេត្តឧត្តរមានជ័យ បានចុះពិនិត្យឈើដែលទុកនៅក្នុងផ្ទះរបស់លោក ដែលជាឈើប្រមូលពីដីចំការលោកយកមករក្សាទុកជាយូរឆ្នាំមកហើយដែរ ដោយឈើនោះ ជាប្រភេទ(ឈើទ្រាស) ប៉ុណ្ណោះ ក្រោយមកកម្លាំងសមត្ថកិច្ចបានដកកម្លាំងទៅវិញអស់។ លោកបញ្ជាក់ថា៖ រឿងការចោទប្រកាន់លោក ជាអ្នកដើរកាងបទល្មើសផង ហើយថែមទាំងបានជំរិតទារប្រាក់ពីក្រុមឈ្មួញដែលរកស៊ីបទល្មើសព្រៃឈើទៀតនោះ គឺមិនមែនជាការពិតនោះទេ លោកសូមធ្វើការបដិសេធយ៉ាងដាច់អហង្ការ ចំពោះព័ត៌មានដែលធ្វើការចុះផ្សាយ ធ្វើអោយប៉ះពាល់កិត្តិយស និងអង្គភាពរបស់លោក គឺវាខុសនឹងការពិត។ ផ្ទុយទៅវិញ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង០៣និង៤០នាទីទៀបភ្លឺ ដោយមានការបញ្ជាផ្ទាល់ពីលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារង ខេត្តឧត្តរមានជ័យ បានបញ្ជារូបលោកអោយសហការជាមួយកម្លាំងអាវុធហត្ថស្រុកអន្លង់វែង ធ្វើការបង្ក្រាបរថយន្តយីឌុប០១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ក្បាលសរ ទ្រុងពណ៌ខៀវ ពាក់ស្លាក់លេខ ព្រៃវែង ៣B.០៧៧៥ ដែលដឹកឈើប្រភេទលេខ២ ចំនួន ១០,១១៧ ម៉ែត្រគូប ស្ថិតនៅចំណុចអូរគគីរកណ្តាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយតៃកុងរត់គេចខ្លួនបាត់។ លោកបាបន្ថែមទៀតថា៖ នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង០៥និង៣០នាទីព្រឹក ដោយមានការ ដឹកនាំបញ្ជាផ្ទាល់ពីព្រះរាជអាជ្ញារង លោកបានសហការជាមួយកម្លាំងអាវុធហត្ថស្រុកអន្លង់វែង ចុះបង្ក្រាបរថយន្តប្រភេទត្រេនតូ(ហៅវ៉េអង) បាន០១គ្រឿងទៀត ធុនធំ ពាក់ស្លាក់លេខ កំពង់ចាម ៣B.៧២៥០ ដែលដឹកឈើប្រភេទលេខ២ ស្ថិតនៅចំណុចភូមិថ្នល់កែង ឃុំ-ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ព្រមទាំងឃាត់មនុស្សចំនួន ៣នាក់ ទី១-ឈ្មោះ អ៊ួង ប៊ូណាំ ភេទប្រុស អាយុ២៣ឆ្នាំ ជាម្ចាស់រថយន្ត ត្រូវជាក្មួយរបស់លោក អ៉ឹង ជាវឆាយ ហើយកន្លងមកគេបានដឹងថា៖ លោក អ៉ឹង ជាវឆាយ ជាឈ្មួញរកសុីដឹកជញ្ជូនឈើដុះស្លែជាយូរឆ្នាំមកហើយ។ ទី២-ឈ្មោះ លឹម គឹមលី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរអ្នកបើកបររថយន្ត។ ទី៣-ឈ្មោះ ម៉េង ម៉ៅ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករ។ ក្រោយពីធ្វើការបង្ក្រាបរួចមក កម្លាំងចម្រុះបានរៀបចំឯកសារ រួមនិវត្ថុតាងឈើលេខ២និងរថយន្ត រួមនិងមនុស្សដែលពាក់ព័ន្ធ ប្រគល់ទៅអោយរដ្ឋបាលព្រៃឈើចាត់ការបន្តទៅតាមនីតិវិធីចប្បាប់ផងដែរ។ បន្ទាប់ពីលោកបំភ្លឺអោយសារព័ត៌មានយើង ដឹងគ្រប់ជ្រុងជ្រោយ លោកវរសេនីយ៍ត្រី លាង ពៅ ក៏បានធ្វើការសំណូមពរ ទៅដល់អង្គភាពសារព័ត៌មានក្នុងស្រុកមួយចំនួន ដែលបានធ្វើការចុះផ្សាយព័ត៌មានមិនពិត រាល់នៃការចោតប្រកាន់មកលើរូបលោក សូមមេត្តាធ្វើការស្រាវជ្រាវអោយបានច្បាស់លាស់សិន មុននឹងធ្វើការចុះផ្សាយព័ត៌មាន ជៀសវាងនាំអោយប៉ះពាល់ដល់កិត្តិយសលោក និងអង្គភាពរបស់លោក៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
906 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
5814 នាក់
ខែនេះ :
19035 នាក់
3 ខែនេះ :
70933 នាក់
សរុប :
1559102 នាក់