ក្រុងប៉ោយប៉ែត៖ មានករណីផ្ទុះអាវុធ៤គ្រាប់ បណ្តាលអោយបុរសម្នាក់ស្លាប់ បង្កការភ្ញាក់ផ្អើលទាំងយប់ នៅចំណុចផ្លូវបេតុងម្ដុំស្ទង់តាងួន ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង០១និង២០នាទីរំលងអាធ្រាត្រ ត្រូវនិងថ្ងៃអាទិត្យ ១២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០។ តាមប្រភពពីសមត្ថកិច្ចក្រុងប៉ោយប៉ែត បានអោយសារព័ត៌មាន (គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍)ដឹងថា៖ ករណីឃាតកម្ម ផ្ទុះអាវុធជាច្រើនគ្រាប់នេះ បង្ករឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ មានចំនួន ០២ក្រុម មានគ្នីគ្នាប្រហែល១០នាក់ ជិះម៉ូតូចំនួន០៤គ្រឿង បានជិះម៉ូតូធ្វើសកម្មភាពដេញកាប់គ្នាតាមដងផ្លូវ និងបានប្រើកាំភ្លើង បាញ់ទៅលើជនរងគ្រោះឈ្មោះ ហៀង សុគន្ធធារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅមណ្ឌល៤ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត បណ្ដាលអោយស្លាប់ ដោយមានស្នាមរបួសដោយគ្រាប់កាំភ្លើង បាញ់ចំពោះ ០៤គ្រាប់ (បាញ់ធ្លាយពោះពីខាងឆ្វេងទៅខាងស្ដាំ០១គ្រាប់,បាញ់ចំដៃខាងស្ដាំ ០១គ្រាប់, បាញ់ចំកាំភួនជើងខាងឆ្វេង ០១គ្រាប់,និងបាញ់ចំកាំភួនជើងខាងស្ដាំ ០១គ្រាប់។ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា៖ ក្រោយពីក្រុមជនដៃដល់ទាំងនោះ ធ្វើសកម្មភាពរួច ជនសង្ស័យទាំង ០២ក្រុមបានរត់គេចខ្លួនទៅ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកប៉ោយប៉ែត(ដីថ្មី) ហើយស្លាប់នៅមន្ទីរពេទ្យ។ ប្រភពពីសមត្ថកិច្ចបានបន្ថែមថា៖ សពបុរសជនរងគ្រោះ ពេលនេះ ត្រូវបានប្រគល់ទៅអោយ ឱពុក ម្តាយ យកទៅធ្ធើបុណ្យតាមប្រពៃណី។ ពាក់ព័ន្ធករណីឃាតកម្ម បាញ់បោះសម្លាប់ខាងលើ សមត្ថកិច្ចនគរបាល និងអាវុធហត្ថ ក្រុងខេត្តបន្ទាយមានជ័យ កំពុងដុតដៃជើង ពង្រាយកម្លាំងធ្វើការស្រាវជ្រាវបន្ត ដើម្បីចាប់ខ្លួនជនសង្ស័យទាំង០២ក្រុម មកផ្តន្ទាទោសតាមផ្លូវច្បាប់អោយខានតែបាន(សូមប្រិយមិត្តទស្សនិកជនរងចាំតាមដានវគ្គបន្ត)៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា