ខេត្តបន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដេញស្ទាក់ចាប់បានជនសង្ស័យ៣នាក់ ឆក់ការបូបគ្រួសារមន្ត្រីកងរាជអាវុធហត្ថក្រុង ខណៈថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២០ ត្រូវបានបញ្ជូនទៅកាន់ ទីបញ្ជាការដ្ឋានៃកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ អាវុធហត្ថក្រុងប៉ោយប៉ែតបានអោយដឹងថា៖ ជនសង្ស័យទី១-ឈ្មោះ នុត លីហួរ ភេទប្រុស អាយុ១៧ឆ្នាំ។ ទី២-ឈ្មោះលឹម រ៉ាលាង ភេទប្រុស អាយុ១៨ឆ្នាំ។ ទី៣-ឈ្មោះ ភ័ន្ទ សំប៊ុន ភេទប្រុស អាយុ១៨ឆ្នាំ។ ជនសង្ស័យទាំងបីនាក់ រស់នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ កម្លាំងអាវុធហត្ថក្រុងបានអោយដឹងថា៖ នេះជាករណីលួចមានស្ថានទម្ងនទោស(ឆក់កាបូប) ដែលជនសង្ស័យទាំង៣នាក់ បានជិះម៉ូតូ ម៉ាកហុងដាទ្រីមពណ៌ខ្មៅ ឆ្នាំផលិត២០១៣ ពាក់ស្លាកលេខ បាត់ដំបង1Q-4130 ចំនួន០១គ្រឿង ធ្វើសកម្មភាពឆក់ ទៅលើជនរងគ្រោះ ខណៈដែលជនរងគ្រោះជិះម៉ូតូនៅម៉ោង១៤ និង០០នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិព្រៃព្រិច សង្កាត់និងក្រុងប៉ោយប៉េត ខេត្តបន្ទាយមានជ័យ។ អាវុធហត្ថក្រុងបានបញ្ជាក់ថា៖ នៅក្នុងកាបូបជនរងគ្រោះ មានប្រាក់ ១០០០B (មួយពាន់បាត) ប្រាក់ខ្មែរចំនួន៦៥១០០៛(ប្រាំមួយម៉ឺនប្រាំពាន់មួយរយរៀល) នឹងប្រាក់ដុល្លារ(២ដុល្លារ) រួមនិងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរចំនួន០១,នាមប័ណ្ណពិនិត្យសុខភាពចំនួន០១ ត្រូវបានប្រគល់ជូនជនរងគ្រោះវិញ។ ក្រោយពីសាកសួរជនសង្ស័យទាំង៣នាក់ និងវត្ថុតាងត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿង បញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី៕ ដោយៈ លោក ស៊ុយ វុទ្ធី www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា