ខេត្តត្បូងឃ្មុំ៖ បើយោងតាមសារព័ត៌មានក្នុងស្រុកជាច្រើនអង្គភាព នៅតែបន្តចុះផ្សាយរឿងលោក ថុន ដែលជាម្ចាស់ទីតាំងហ៊ានបើកសង្វៀនបញ្ជល់មាន់ និងអាប៉ោងដ៏ធំ មួយកន្លែង ស្ថិតក្នុងភូមិឈើទាលជ្រុំ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បើកអោយពួកអ្នកញៀនលេងល្បែងទាំងនេះ ចូលលេងភ្នាល់ដាក់ប្រាក់ក្នុង១គូរាប់ម៊ឺនលានរៀន បានដោយរក តែពុំទាន់ឃើញអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋានចុះទៅបង្ក្រាបទេ ដូច្នេះហើយ ប្រជាពលរដ្ឋក្នុងភូមិឃុំដាក់ការសង្ស័យថា៖ ប្រហែលជាមន្ត្រីអាជ្ញាធរមូលដ្ឋានបានទទួលលាភសក្ការៈពីលោក ថុន អស់ហើយ ទើបបំឡែងជាកន្ទេលធំបន្លំដេក មើលមិនឃើញ ដូច្នេះនោះ ស្រមពេលប្រមុខរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីប្រកាស អោយបិទ ខារ៉ាអូខេ ក្លឹបកម្សាន្ត កាស៊ីណូ ហាមជួបជុំប្រមូលផ្តុំគ្នាត្រូវនៅអោយឆ្ងាយពីគ្នា ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងទៅនឹងជំងឺវីរុសកូវីដ១៩ ដែលជំងឺដ៏កាចសាហាវមួយនេះកំពុងរាតត្បាតទូទាំងពិភពលោក បង្កអោយមានអ្នកឆ្លងរាប់លានអ្នក និងអ្នកមានអ្នកស្លាប់ជាង១លានអ្នកផងដែរ។ ហើយបើយោងប្រភពច្បាស់ការពីរពលរដ្ឋបានប្រាប់អោយបដឹងថា៖ កន្លែងទីតាំងល្បែងសុីសងជល់មាន់ និង អាប៉ោងដ៍ធំ ត្រូវមហាជន និងអ្នកញៀនលេងល្បែង ស្គាល់ឈ្មោះ លោក ថុន ដែលជាម្ចាស់បនល្បែងនោះ។ ប្រភពបន្តថា៖ កាលពីរមុនលោក ថុន ដែលជាម្ចាស់ សង្វៀនបញ្ជល់មាន់នោះ ធ្លាប់បើកលេងនៅភូមិស្រឡប់ ម្តងរួចហើយ ក៏ប៉ុន្តែនៅទីនោះក៏ធ្លាប់មានជម្លោះ ប្រកែកគ្នាជាមួយអ្នកសារព័ត៌មាន ទើបបានជាផ្អាកលេងមួយរយៈពេលខ្លី តែថ្មីៗនេះ គេបានឃើញលោកថុន បាននាំបក្សពួកទៅបើកទីតាំងសង្វៀនបញ្ជល់មាន់ អាប៉ោងដ៏ធំ នៅភូមិឈើទាលជ្រុំម្តងវិញ ហើយទីតាំងបើកលេងភ្នាល់ដាក់ប្រាក់ខាងលើ មកដល់ពេលនេះ នៅតែដំណើរការបានយ៉ាងរលូនទៀតផង។ ប្រជាពលរដ្ឋរស់នៅភូមិនោះ មានការព្រួយបារម្ភជាខ្លាំង ខណៈប្រទេសទូទាំងពិភពលោកកំពុងខ្លាចជំងឺវីរុសកូវីដ១៩ និងបារម្ភពីសុវត្ថិភាព សុខភាព បូករួមទាំងក្តីបារម្ភខ្លាំង គឺការកើតមានអំពើ ចារកម្ម លួចឆក់ប្លន់ និងអំពើហឹង្សាក្នុងគ្រួសារជាដើម។ល។ ជុំវិញករណីខាងលើ បងប្អូនប្រជាពលរដ្ឋសូមសំណូមពរ ទៅដល់ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាល ខេត្តត្បូងឃ្មុំ សូមឯកឧត្តម បញ្ចេញកណ្តាប់ដៃដែក កម្ទេចទីតាំងសង្វៀនបញ្ជល់មាន់ អាប៉ោងដ៏ធំ របស់លោក ថុន អោយខានតែបាន ព្រោះសមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន នៅទីនោះ ប្រហែលជាត្រូវមន្តអាគមន៍សន្តំរបស់លោក ថុន ម្ចាស់ទីតាំងខាងលើអស់ហើយទាន ទើបមិនបង្ក្រាប។ សារព័ត៌មាន (គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍) ចុះផ្សាយទៅនេះ ក្នុងនាមជាព្រាបនាំសារ ជាភ្នែកជាច្រមុះ របស់រាជរដ្ឋាភិបាលកម្ពុជា និង ជាកញ្ចក់ឆ្លុះបញ្ចាំង រឿងល្អ និង អាក្រក់ពីសង្គម ហើយសារព័ត៌មានចុះផ្សាយទៅក្នុងន័យស្ថាបនា មិនបានបង្អាប់បង្អោន ឬជាន់ពន្លិចបុគ្គលណាមួយឡើយ ហើយសារព័ត៌មានចុះផ្សាយទៅ បើសាមីខ្លួនគិតថា ខុសត្រង់កន្លែងណាមួយមិនសមរម្យនោះ សារព័ត៌មានយើងខ្ញុំរងចាំបកស្រាយបំភ្លឺឡើងវិញរៀងរាល់ម៉ោងធ្វើការ ការិយាល័យនិពន្ធ សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098 / 0886606773៕ ដោយៈ លោក សេង រ័ត្ន និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ឯកអគ្គរាជទូតអូស្រ្តាលី ជឿជាក់ថាក្រោមការដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រសួងមហាផ្ទៃ នឹងបន្តសម្រេចបានសមិទ្ធផលធំធេងបន្ថែមទៀត! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ជាង៥០០០គ្រួសារ ក្នុងករណីរឿងរ៉ាវវិវាទដីធ្លីត្រូវបានឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន រកដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ្ក្ក្កតាមបែបឈ្នះឈ្នះ ហើយបច្ចុប្បន្នសិល្បៈនៃការដោះស្រាយបែបនេះនៅតែជាតម្រូវការចាំបាច់សម្រាប់ប្រជាពលរដ្ឋ.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
កិច្ចប្រជុំការងារក្រុងប៉ោយប៉ែត នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ប្រតិបត្តិការប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណេតរបស់កម្ពុជា មានតម្លៃជាសាកល (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
លោកវរៈសេនីយ៍ ឈឿន ប៊ុនថា អធិការរងនគរបាលផ្នែកចរាចរណ៍ក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះអន្តរាគមន៍ និងសម្រួលចរាចរណ៍ បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍បុកបន្តកន្ទុយគ្នានៅម្តុំដើមពោធិ៍លោកយាយម៉ៅ លើផ្លូវជាតិលេខ៥.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា