ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
(ព័ត៌មានលម្អិត) ដឹងការពិតហើយ.! បុរសម្នាក់ស្លាប់ដោយសារផ្ទុះអាវុធ៤គ្រាប់នៅចំណុចផ្លូវបេតុងម្ដុំស្ទង់តាងួន គឺជនបង្ករ ទើបប៉ូលីសសម្រេចចិត្តដកកាំភ្លើងបាញ់ ដើម្បីការពារខ្លួន ព្រោះជនសង្ស័យព្រួតគ្នាប៉ងកាប់សម្លាប់..!!!
Mon,04 May 2020 (Time 09:27 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1402នាក់)


ក្រុងប៉ោយប៉ែត៖ តាមការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ពិនិត្យធ្វើកោសល្យវិច័យ លើករណីផ្ទុះអាវុធ៤គ្រាប់ ស្លាប់មនុស្សម្នាក់ ថាជាអំពើឃាតកម្ម ដែលមានវត្តមានលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរងខេត្ត លោក តេង សាម៉ៃ ព្រះរាជអាជ្ញារងខេត្ដបន្ទាយមានជ័យ និងលោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែត លោក វិជ្ជា វឌ្ឍនា អធិការរងក្រុង រួមនិង ស្រាវជ្រាវ អស់រយៈពេលជិតមួយថ្ងៃពេញ ជាផលិតផល បានរកឃើញការពិតហើយ ដោយយោងតាមចម្លើយពីប្អូនជនរងគ្រោះស្លាប់ ដែលជាជនបង្ក និងសមត្ថកិច្ចរងគ្រោះនោះ។ ដោយយោងតាមការបកស្រាយពីលោក វិជ្ជា វឌ្ឍនា អធិការរងក្រុងប៉ោយប៉ែត បានអោយដឹងនៅព្រឹកថ្ងៃ០៤ ខែឧសភា ឆ្នាំ២០២០នេះថា៖ ករណីផ្ទុះអាវុធ៤គ្រាប់នៅចំណុចផ្លូវបេតុងម្ដុំស្ទង់តាងួន បណ្តាលអោយបុរសម្នាក់ស្លាប់នោះតាមពិតគឺជា(ជនបង្ក) ដែលហេតុការណ៍នេះកើតឡើង ត្រង់ចំណុចក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រំលងអាធ្រាត្រ វេលាម៉ោង០១និង២០នាទីយប់ ឈានចូលថ្ងៃអាទិត្យ ១២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០។ លោអធិការរងបានបញ្ជាក់ថា៖ សមត្ថកិច្ចដែលជាជនរងគ្រោះមានឈ្មោះ ហឹម សុខណា ភេទប្រុស អាយុ២៩ឆ្នាំ សក្ដិ២ នៅប្រចាំផ្នែកប្រឆាំងគ្រឿងញៀន រងរបួសដៃជើងសងខាង និងផ្នែកខាងក្រោយ ពេលនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។ លោកអធិការរងក្រុងបន្តទៀតថា៖ ដើមឡើយមុនពេលកើតហេតុ ឈានដល់ការផ្ទុះអាវុធបង្កអោយម្ខាងរបួស ម្ខាងស្លាប់។ ដំបូងឡើយមានប្រុស២នាក់ ស្រីម្នាក់បានជិះម៉ូតូឌុបគ្នា ស្រាប់តែមានជនសង្ស័យមួយក្រុមមានបំណងមកស្ទាក់ ដោយមានការភ័យខ្លាច ទើបបើកម៉ូតូរត់គេចខ្លួនទៅបុកខឿនផ្លូវ បង្កអោយធ្លាក់ស្ត្រីម្នាក់ ហើយក៏បើកបន្តគេចខ្លួនទៅ នេះបើយោងតាមចម្លើយពីជនរងគ្រោះ។ លោក វិជ្ជា វឌ្ឍនា បន្តទៀតថា៖ ស្របពេលសមត្ថកិច្ចដែលរងគ្រោះ ឃើញស្ត្រីម្នាក់នោះ ក៏បានសួរនាំ រួចដឹកជូននាងទៅផ្ទះ នៅមនោរម្យ ស្រាប់តែទៅដល់ ផ្ទះបានជាប់សោរទ្វារ រួចខាងសមត្ថកិច្ចសួរនាងថា ចឹងប្អូនស្រីទៅណាទៀត បន្ទាប់នាងឆ្លើយថា ជូនខ្ញុំទៅកន្លែងដ៏ដែលវិញទៅ។ លុះដល់កន្លែងដើម ស្រាប់តែឃើញមានជនសង្ស័យបង្កមួយក្រុមស្ទុះដក(ដាវសាំមូរ៉ៃ) មកកាប់សមត្ថកិច្ចតែម្តង បម្រុងសម្លាប់ តែមិនបណ្ដាលអោយស្លាប់គ្រាន់តែរងរបួសធ្ងន់ ទើបបានកើតឡើងជាករណីផ្ទុះអាវុធគម្រាម ដើម្បីការពារខ្លួន ក្រោយពីមានការផ្ទុះអាវុធ៤គ្រាប់ ក្រុមជនបង្កនាំគ្នារត់ចែកជើងគ្នាបាត់ទៅ បន្សល់នៅជនបង្កម្នាក់រងរបួសខ្លួនចំនួន៤គ្រាប់ ពេលធ្វើការបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេលបង្អែក(ដីថ្មី)ដាច់ខ្យល់ស្លាប់នៅមន្ទីរពេទ្យ ហើយត្រូវបានសមត្ថកិច្ចក្រុងប៉ោយប៉ែត ប្រគល់ជូន ឪពុក ម្តាយ យកសពទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកៈ បើយោងតាមការសន្និដ្ឋានពីប្រភពមួយ បានសន្និដ្ឋានថា៖ រឿងករណីរហូតដល់មានការបង្ខំចិត្តផ្ទុះអាវុធចំនួន៤គ្រាប់ ហើយបង្កមានអ្នកស្លាប់និងម្ខាងសមត្ថកិច្ចរងរបួសធ្ងន់នោះ អាចជាករណីគិតទុកជាមុន ដោយរឿងគំនំុ ឬជាករណីធ្វើស៊ីប្លន់យក តែជនបង្កសូយប៉ះប៉ូលីសស្លៀកពាក់ស៊ីវិល។ ប្រភពមួយបាសន្និដ្ឋានទៀតថា៖ បើក្រុមនោះប៉ះប្រជាពលរដ្ឋធម្មតាច្បាស់ជាព្រួតគ្នាកាប់សម្លាប់យកទ្រព្យសម្បត្តិជាប់ខ្លួនជាក់ពំខានឡើយ។ ប្រភពមួយផ្សេងទៀតបានសន្និដ្ឋានថា៖ ករណីខាងលើ អាចជារឿងស្នេហាត្រីកោណ...?.?.?.?.?៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1407 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6719 នាក់
ខែនេះ :
22557 នាក់
3 ខែនេះ :
77176 នាក់
សរុប :
1661103 នាក់