រាជធានីភ្នំពេញ៖ បើយោងតាមប្រសាសន៍ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា៖កន្លែងកម្សាន្តជាហាង ក្លឹបកម្សាន្ត ខារ៉ាអូខេ (KTV) មិនទាន់អាចអនុញ្ញាតអោយបើកដំណើរការវិញនោះទេ បើទោះបីជាកម្ពុជាគ្មានករណីឆ្លងជំងឺវីរុសកូវីដ១៩ ចំនួន ២២ថ្ងៃជាប់ៗគ្នាយ៉ាងណាក្ដីុ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានឆ្លើយតបទៅនឹងសំណួរអ្នកការសែតពីការអនុញ្ញាតអោយបើកអាជីវកម្ម KTV ថា កាលៈទេសៈនេះ ជាពេលវេលាត្រូវទប់ស្កាត់ជំងឺវីរុដកូវីដ១៩ មិនមែនជាពេលដែលត្រូវការសប្បាយនោះទេ។ លោកបញ្ជាក់ថា៖ “ខារ៉ាអូខេ អត់អាហ្នឹង ក៏អត់ងាប់ដែរ”។ លោក ម៉ម ប៊ុនហេង ក៏អំពាវនាវអោយពលរដ្ឋដែលចូលចិត្តច្រៀងកម្សាន្តសប្បាយនោះ រៀបចំកម្មវិធីច្រៀងនៅតាមផ្ទះជាលក្ខណៈគ្រួសារ ប្រសើរជាងទៅខារ៉ាអូខេ។ ដែលហាងខារ៉ាអូខេនេះ គឺទីកន្លែងកម្សាន្តងាយឆ្លងជំងឺកូវីរុសវីដ១៩ ខ្លាំងបំផុត។ បើទោះបីជារយៈពេល ២២ថ្ងៃហើយ ដែលកម្ពុជាគ្មានករណីឆ្លងថ្មីនៃកូវីដ១៩ ក៏ដោយ ប៉ុន្តែស្ថានភាពជំងឺឆ្លងរាតត្បាតនេះ គឺស្ថិតនៅក្នុងការប្រុងប្រយ័ត្នជាប់ជានិច្ចនៅឡើយ។ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង ក៏បន្តអំពាវនាវអោយប្រជាពលរដ្ឋបន្ត និងបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះការអនុវត្តវិធានអនាម័យនានា និងការរក្សាគម្លាតសុវត្ថិភាពអោយបានត្រឹមត្រូវផងដែរ ដើម្បីកុំអោយមានការចម្លងរាតត្បាតក្នុងសហគមន៍៕ ដោយៈ លោក ភូ សោភ័ណ អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា