ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
សង្វៀនជល់មាន់ និង​អាប៉ោង មួយកន្លែង បើកលេងយ៉ាងគគ្រឹកគ្រេងនៅស្រុកឈូក លោកអធិការថា៖ អត់ទាន់ដល់ម៉ោងធ្វើការ.!!!
Thu,11 June 2020 (Time 08:35 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 825នាក់)


ខេត្តកំពត៖ បើងយោងតាមការចុះផ្សាយពីសារព័ត៌មានក្នុងស្រុកជាច្រើនស្ថាប័ន បានចុះផ្សាយនាពេលថ្មីៗនេះ យ៉ាងក្តៅគគុក រឿង (សង្វៀនជល់មាន់ និងអាប៉ោង) កំពុងដំណើរការបើកលេងយ៉ាងគគ្រឹកគ្រេង ស្ថិតនៅភូមិឈើទាល​ ឃុំឈូក ស្រុកឈូក ខេត្តកំពត។ តែលោក សំរិទ្ធ សិលាវិបុល ដែលជាអធិការនគរបាល​ស្រុកឈូក​ បានថ្លែងថា រឿងនេះលោកបានដឹងហើយ តែមិនទាន់ដល់ម៉ោងលោកធ្វើការ ទើប​លោក​មិន​ចុះ​បង្រ្កាប បើយោងតាមការចុះផ្សាយសារព័ត៌មានក្នុងស្រុក។ បន្ទាប់ពីមានការឆ្លើយតបពីលោកអធិការស្រុកឈូក បែបនេះ ធ្វើឲ្យមហាជន និងសារព័ត៌មានក្នុងស្រុកជាច្រើនស្ថាប័ន បាននិងកំពុងសម្តែងនូវការខកចិត្តជាខ្លាំង ក្រោយ​ពី​បាន​លឺនូវ​ពាក្យ​សម្តី​របស់​លោកអធិការស្រុកឈូករូបនេះ ដែលគាត់ជាមន្រ្តីសាធារណៈស៊ីប្រាក់ខែរាស្រ្ត ហើយ​ធ្វើការ​គោរព​ម៉ោង​ពេល​យ៉ាងនេះ តើរកឯណាបានដូចទៅណ៎.!។ ទោះជាយ៉ាងណាក្តីក៏ដោយ​ ពលរដ្ឋសង្ឃឹមថា៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ឋ ស្នងការនគរបាលខេត្តកំពត និងមានចំណាត់ការក្តៅ ចាត់កម្លាំងជំនាញក្រោមឱវាទចុះត្រួតពិនិត្យទីតាំងសង្វៀន(ប្រជល់មាន់និងអាប៉ោង)ខុសច្បាប់ ដែលកំពុងបើកលេងនៅភូមិឈើទាល​ ឃុំឈូក ស្រុកឈូក ខេត្តកំពតមួយនេះ នឹងមានវិធានការបង្ក្រាបដើម្បីអោយភូមិឃុំមានសុវត្ថភាពទាំង៩ចំនុច ស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញទិសស្លោក ២៥រាជធានីខេត្ត នៅចំនុចទី៥ គ្មានបនល្បែងស៊ីសង ដើម្បីធានាបាននូវភូមិឃុំមានសុវត្ថិភាព។ ជុំវិញការចុះផ្សាយករណីខាងលើ សារព័ត៌មាន (គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍) ចុះផ្សាយទៅនេះ ក្នុងនាមជាព្រាបនាំសារ ជាភ្នែកជាច្រមុះ របស់រាជរដ្ឋាភិបាលកម្ពុជា និង ជាកញ្ចក់ឆ្លុះបញ្ចាំង រឿង ល្អ និង រឿងអាក្រក់ ពីសង្គម ហើយសារព័ត៌មានចុះផ្សាយទៅក្នុងន័យស្ថាបនាកែតម្រូវតែប៉ុណ្ណោះ មិនបានបង្អាប់បង្អោន ឬជាន់ពន្លិចបុគ្គលណាមួយឡើយ ហើយសារព័ត៌មានចុះផ្សាយទៅ បើសិនជាសាមីខ្លួនគិតថា ខុសត្រង់កន្លែងណាមួយដោយមិនសមរម្យនោះ សារព័ត៌មានយើងខ្ញុំរងចាំបកស្រាយបំភ្លឺឡើងវិញរៀងរាល់ម៉ោងធ្វើការ ការិយាល័យនិពន្ធ សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098 / 0886606773៕ ដោយៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
986 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6298 នាក់
ខែនេះ :
22136 នាក់
3 ខែនេះ :
76755 នាក់
សរុប :
1660682 នាក់