ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ប្រជាពលរដ្ឋ ១៣គ្រួសារ នៅស្រុកដងទង់ ខេត្តកំពត សូមសំណូមពរដល់អាជ្ញាធរពន្លឿនការដោះស្រាយរឿងដីធ្លីជាមួយលោក ប្រាក់ ប៊ុយ អតីតអភិបាលរងស្រុកនេះ
Fri,12 June 2020 (Time 05:04 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 648នាក់)


ខេត្តកំពត៖ ​រឿងវិវាទដីធ្លីដ៏រ៉ាំរ៉ៃ បានអូសបន្លាយជាយូរឆ្នាំ ក្លាយជាជំងឺឈឺពើតពេញទ្រូងប្រជាជន រាប់សិបនាក់ សរុបចំនួន១៣គ្រួសារ ដែលកំពុងរស់នៅក្នុងភូមិត្រពាំងឈូក ឃុំមានរិទ្ធ ស្រុកដងទង់ ខេត្តកំពត សូមសំណូមពរដល់អាជ្ញាធរពន្លឿនការដោះស្រាយរឿងដីធ្លីជាមួយលោក ប្រាក់ ប៊ុយ អតីតអភិបាលរងស្រុកនេះ។ រឿងវិវាទដីធ្លីដ៏រ៉ាំរ៉ៃនេះដែរ ប្រជាពលរដ្ឋបាននាំគ្នាធ្ងរទាំងទឹកភ្នែក និ​ងអួលដើមក អង្វរសម្តេចតេជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី អោយជួយគាត់ជាក្រុមជនរងគ្រោះ ព្រោះតែអតីតអភិបាលរង​ស្រុកដងទង់ កំពុ​​ងបន្តធ្វើទុកបុកម្នេញ​។​ ​​តំណាងពលរដ្ឋខ្លះវ័យ​​ជិត១០០ឆ្នាំ និងខ្លះ​ទៀតវ័យជាងកន្លះរ​យ បាននិយាយទាំងទឹក​ភ្នែក​ហូរកាត់ផែនថ្ពា​ល់ដ៏ជ្រៀ​វជ្រួញ​ថា ​កា​លពីអំឡុងឆ្នាំ១៩៩៣ គ្រាដែលកម្ពុជាមិនទាន់បញ្ចប់សង្គ្រាមស៊ីវិលផងនោះ ពួកគាត់មានគ្នា ១៣គ្រួសា​រ នាំគ្នាចូលតាំងទីលំនៅក្នុងព្រៃ (ទីតាំងជម្លោះ) ដើម្បី​កា​ប់ឆ្កាទន្ទ្រាន​រា​ន​​យកដីសង់ខ្ទ​ម​ ​និងធ្វើស្រែចំការចិញ្ចឹមជីវិត ព្រមទាំងបង្កើតជាផ្លូវរទេះតូចមួយគ្រាន់ធ្វើដំណើរចេញចូលក្នុងភូមិ។ រហូតដ​ល់ឆ្នាំ១៩៩៤ ប្រជាពលរដ្ឋទាំង ១៣គ្រួសារ បានកាប់រាន​ដីបាន ២២៤,១២​៥ម៉ែត្រការ៉េ ដើម្បីរស់នៅបង្កបង្កើនផល និងត្រូវអាជ្ញាធ​របង្កើតជាភូមិឈ្មោះ «ភូមិត្រពាំងឈូក»។ ពលរដ្ឋ១៣គ្រួសារបន្តថា៖ ក្នុងឆ្នាំ១៩៩៥ អាជ្ញាធរ និង​មន្ត្រីសុរិយោដីស្រុកដងទង់ បានចុះវាស់វែង និងចេញបង្កាន់ដៃអោយពួកគាត់កាន់កាប់ដី និងជូនពួកគាត់តាមទំហំដែលពួកគាត់កាប់គាស់បាន។ លុះដល់អំឡុងឆ្នាំ២០០១ និងឆ្នាំ២០០២ ក៏លេចមុខលោក ប្រាក់ ប៊ុយ អតីតអភិបាលរងស្រុកដងទង់ អះអាងថា ដីទំហំ ២២៤,១២៥ម៉ែត្រការ៉េ ដែលប្រជាពលរដ្ឋ ១៣គ្រួសារ កាន់កាប់អាស្រ័យផលនោះ ជារបស់លោក។ នៅឆ្នាំ២០០២ លោក ខឹម ហម អតីតអភិបាលស្រុកដងទង់ ធ្លាប់ចេញសេចក្ដីសម្រេចប្រគល់ដីនោះអោយប្រជាជនធ្វើជាម្ចាស់។ ប៉ុន្តែរហូតមកដល់ពេលនេះ លោក ប្រាក់ ប៊ុយ អតីតអភិបាលស្រុកដងទង់ នៅតែបន្តប្ដឹងប្រជាពលរដ្ឋទាំង ១៣គ្រួសារទៅតុលាការ និងត្រូវតុលាការសម្រេចអោយប្រជាពលរដ្ឋចាញ់ក្ដី និងតម្រូវអោយប្រជាពលរដ្ឋចាកចេញពីដីរបស់ពួកគាត់ ដើម្បីយកដីនោះប្រគល់ជូនលោក ប្រាក់ ប៊ុយ។ សូមជម្រាបជូនថា៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីអំឡុងដើមឆ្នាំ២០១៨ ធ្លាប់បានចេញលិខិតមួយណែនាំអោយអភិបាលខេត្តកំពត ដោះស្រាយ និងចេញប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋទាំង ១៣គ្រួសារ ដើម្បីកាន់កាប់អោយស្របច្បាប់ផងដែរ។ ប៉ុន្តែរហូតមកដល់ពេលនេះ ប្រជាពលរដ្ឋនៅតែបន្តដេកចាំទាំងយប់ទាំងថ្ងៃ ដោយមិនឃើញអាជ្ញាធរខេត្តណាចុះទៅដោះស្រាយជូនពួកគាត់ឡើយ។ យោងតាមការបញ្ជាក់ ពីលោកមេភូមិត្រពាំងឈូក និងជំទប់ឃុំមានរិទ្ធ បានអះអាងដូចៗគ្នាថា ប្រជាពលរដ្ឋទាំង១៣គ្រួសារ ពិតជាបានកាប់គាស់ដីនោះ ដើម្បីរស់នៅអាស្រ័យផលតាំងពីឆ្នាំ១៩៩៣នោះមែន គឺចាប់តាំងពីតំបន់នោះនៅមានខ្មែរក្រហមនៅឡើយឯណោះ។ នៅពេលប្រជាជនចូលទៅរស់នៅក្នុងព្រៃនោះ គឺគ្មានដែលលឺឈ្មោះ ប្រាក់ ប៊ុយ ថាជាម្ចាស់ដីនោះទេ លុះដល់រាជរដ្ឋាភិបាល អភិវឌ្ឍធ្វើផ្លូវ និងដាក់ភ្លើងជូនប្រជាជនប្រើ ដីក៏ចាប់ផ្ដើមមានតម្លៃ ទើបអាជ្ញាធរមូលដ្ឋាន និងប្រជាជន ឃើញមុខលោក ប្រាក់ ប៊ុយ ទៅទាមទារដីទាំងអស់នោះពីប្រជាជន ថាដីនោះជាដីរបស់លោកទៅវិញ។ ក្រុមមន្ត្រីថ្នាក់មូលដ្ឋានភូមិ និងឃុំ បានសំណូមពរដល់ថ្នាក់លើ ជាពិសេសសម្ដេចប្រមុខរាជរដ្ឋភិបាល មេត្តាជួយប្រជាពលរដ្ឋរបស់ពួកគាត់ផង ព្រោះពួកគាត់មិនចង់ឃើញទឹកភ្នែកប្រជាជនរបស់ពួកគាត់ហូររហាមព្រោះតែ អ្នកមានអំណាចធ្វើបាបនោះទេ៕ ដោយៈ លោក ភូ សោភ័ណ អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
998 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
5906 នាក់
ខែនេះ :
19127 នាក់
3 ខែនេះ :
71025 នាក់
សរុប :
1559194 នាក់