រាជធានីភ្នំពេញ៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ បានបើកសវនាការប្រកាសសាលក្រមលើសំណុំរឿង «ផលិត ជួញដូរ រក្សាទុក ចាត់ចែងសម្រួលឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន» និងបទ «សមគំនិតក្នុងអំពើជួញដូរ រក្សាទុកចាត់ចែងប្រើប្រាស់ និងសម្រួលឱ្យប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់»។ ដោយចៅក្រមសម្រេចផ្តន្ទាទោសឈ្មោះ ស្រេង វីរៈ ម្ចាស់ក្លឹបម៉ៃអាមី ដាក់ពន្ធនាគារ១២ឆ្នាំ និងអ្នកពាក់ព័ន្ធចំនួន០៧នាក់ផ្សេងទៀត ក្នុងម្នាក់ៗជាប់ពន្ធនាគារពី១១ឆ្នាំ- ១០ឆ្នាំ និង៥ឆ្នាំ។ក្នុងសំណុំរឿងនេះប៉ូលីសរឹបអូសបានគ្រឿងញៀនប្រមាណតែ ១០គីឡូក្រាមប៉ុណ្ណោះ ។ តែគ្រឡេកមើលសំណុំរឿង របស់អ្នកឧកញ៉ា គិត ធាង ម្ចាស់ក្លឹបកំសាន្តរ៉ុក ឯណោះវិញ គឺសមត្ថកិច្ច បានរឹបអូសគ្រឿងញៀនរហូតដល់ ជិត៥០គីឡូក្រាម និងបានផ្តន្ទាទោស ក្នុងម្នាក់តែ១ឆ្នាំ៦ខែ ដល់៤ឆ្នាំប៉ុណ្ណោះ ។ គួររំលឹកថា៖កាលពីថ្ងៃទៅ២០ ខែមីនា ឆ្នាំ២០២០សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមនៃសំណុំរឿងព្រហ្មទណ្ឌលេខ១៣១៥ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលមានជនជាប់ចោទចំនួនចំនួន៣៤ នាក់ ត្រូវបានចោទប្រកាន់ពីបទ ចាត់ចែងអោយប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន.ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន.សមគំនិតក្នុងអំពើប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន .ដែលប្រព្រឹត្តនៅចំណុចមជ្ឃមណ្ឌលកម្សាន្តរ៉ុក ស្ថិតនៅលើមហាវិថីព្រះមុន្នីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយផ្តន្ទាទោសជនជាប់ចោទម្នាក់ៗ ដាក់ពន្ធនាគារចន្លោះពី១ឆ្នាំ៦ខែ ដល់៤ឆ្នាំ និង ពិន័យជាប្រាក់ពី ៣លានរៀល ដល់៨លានរៀល ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់ក្រសួងសុខាភិបាលនៅសណ្ឋាគារ សូហ្វីតែល កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ កន្លងមក។ បានថ្លែងសារព្រមានធ្ងន់ៗ ថាករណីឧក្រិដ្ឋកម្មនៅរ៉ក់ មិនត្រូវលើកលែងនោះទេ ទោះត្រូវជីករាប់ម៉ឺនម៉ែត្រចុះទៅក្រោមក៏ត្រូវជីកដើម្បីរកមេក្លោង ព្រោះវាបានបំផ្លាញយុវជនមិនតិចនោះទេ ។ ក្រោយពីការផ្តន្ទាទោសម្ចាស់ក្លឹបនិង អ្នកពាក់ព័ន្ធបានរយៈពេលជាង១ឆ្នាំ ក្លឹបកំសាន្តរ៉ុក ដែលជាអតីតទីតាំងចែកចាយគ្រឿងញៀនដ៏ធំនេះ ក៏បានត្រូវវ៉ៃកំទេចចោលរាបដល់ដី ក្នុងអំឡុងចុងខែឧសភា ដល់ខែមិថុនា ឆ្នាំ ២០២០ នេះ ។ ទោះជាយ៉ាងណាប្រជាជនមួយចំនួនក៏បាននាំគ្នាផ្តិតមេដៃផងដែរដើម្បី ស្នើដល់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ពិនិត្យសំណុំរឿងនេះឡើងវិញអោយបានម៉ត់ចត់ ដើម្បីអោយប្រជាជនបានអស់ចិត្ត ព្រោះថាអ្នកមាន អ្នកក្រ អ្នកតូច អ្នកធំ ត្រូវរស់នៅក្រោមច្បាប់ទាំងអស់គ្នា។ សូមបញ្ជាក់ថា ម្ចាស់ក្លឹបកំសាន្តរ៉ុក របស់អ្នកឧកញ៉ា គិត ធាង ធ្លាប់ធ្វើ កិច្ចសន្យាចំនួន២លើក រួចមកហើយដោយ បានសន្យាថា "មិនអនុញ្ញាតអោយមានការជួញដូរ ចែកចាយនិងប្រើប្រាស់គ្រឿងញៀន នៅក្នុងទីតាំងអាជីវកម្ម និងសុខចិត្តអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បិទអាជីវកម្មទាំងស្រុង និងទទួលខុសត្រូវតាមច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនព្រមទាំងច្បាប់ផ្សេងៗទៀត។ បើទោះបីជាមានការធ្វើកិច្ចសន្យាចំនួនពីរដងរួចមកហើយក៏ដោយ នៅក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ក់របស់អ្នកឧកញ៉ា គិត ធា ង នៅតែមានការជួញដូរ ចែកចាយនិងប្រើប្រាស់ញៀន រហូតដល់ថ្ងៃចាប់ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា