ខេត្តកណ្តាល៖ បន្ទាប់ពីមានការបែកធ្លាយរូបភាព ដែលបានប្រមាញ់នៅវេលាម៉ោង ១១:៤៥យប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ដោយអ្នកសារព័ត៌មាន និងបានយកទៅបង្ហោះនឹងការអត្ថាធិប្បាយផងនោះ ។ នៅព្រឹកថ្ងៃទី១២ ខែមិថុនា នេះ ក៏មានហ្វេសបុកមួយទៀត (ឈ្មោះ បុត្រានាគ) ក៏បានសរសេរ និងបង្ហោះរូបប៉ូលីសម្នាក់ ដោយបានរៀបរាប់ថា៖ ប៉ូលិសសេដ្ឋកិច្ចខេត្តកណ្តាល បើកភ្លើងខៀវ យកលុយ 15000$ ដើម្បីនាំឈើរមកស្តុបនៅឃ្លាំង ក្នុងស្រុកពញ្ញាឮ ។ ខ្លឹមសារនោះបន្តថា ថ្មីៗនេះមានសេចក្តីរាយការណ៍មួយបានប្រាប់ថានៅវេលាម៉ោង១១: ៤៥យប់ថ្ងៃទី១១ ខែមិថុនាឆ្នាំ២០២០ អ្នករកស៊ីបទល្មើសព្រៃឈើ បាននាំឈើមកទុកនៅឃ្លាំងក្នុងស្ថិតនៅភូមិតាជ័យឃុំជ្រៃលាស់ស្រុកពញាឮខេត្តកណ្តាល ។ ទាក់ទងបញ្ហានេះ លោកឧត្តមសេនីយ៍ត្រីី លី សុជាតិ ស្នងការរងទទួលផែនសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានប្រាប់សារព័ត៌មានក្នុងស្រុកថា លោកមិនបានពាក់ព័ន្ធរឿងយកលុយយកកាក់ពីម្ចាស់សិប្បកម្មដូចដែលអ្នកលេង Facebook (ឈ្មោះ បុត្រានាគ) បានបង្ហោះនោះទេ វាវាជាវាជាព័ត៌មានពិតមិន ជាព័ត៌មានក្លែងក្លាយ។ លោកបន្តថា ៖ ម្ចាស់សិប្បកម្មគេមានលិខិតអនុញ្ញាតពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទត្រឹមត្រូវ។ នៅយប់ថ្ងៃទី១២ មិថុនា នេះ គេនៅមិនទាន់ដឹងថា សាម៉ីខ្លួនដែលជាស្នងការរងទទួលផែនសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលរូបនោះ ត្រៀមប្តឹងម្ចាស់អាខោនហ្វេសបុក (ឈ្មោះបុត្រានាគ) រឺយ៉ាងណានោះទេ ? តែប្រភពពីមន្រ្តីរាជការមួយចំនួនបានបង្ហើបថា ប្រហែលលោកស្នងការរង រូបនោះមិនហ៊ានប្តឹងនោះទេ ព្រោះអាចជាប់ជំពាក់វាក់វិន ? ៕
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា