ខេត្តឧត្តរមានជ័យ៖ ដោយសារតែអំណាច ឯកឧត្ដម សូរ ប្រុស សមាជិកក្រុមប្រឹក្សាខេត្តឧត្ដរមានជ័យ ជាម្ចាស់ ក្រុមហ៊ុនS2V (ឆាយណា) នាំសត្វមាន់ស្រែ ផ្ដាច់មុខពីកសិដ្ឋាន ខេត្តសុរិន ប្រទេសថៃ រាប់ម៉ឺនក្បាលក្នុងមួយថ្ងៃៗ តាមច្រកទ្វាអន្តរជាតិអូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ ដោយល្បីថា មានការឃុបឃិតគ្នាជាមួយប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ឧត្តរមានជ័យ ប្រធានការិយាល័យពេទ្យសត្វខេត្ត និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ វាយលុកទីផ្សារនៅទូទាំងប្រទេស ធ្វើអោយប្រជាកសិករចាប់អាជីពចឹញ្ចឹមមាន់ស្រែ ជាលក្ខណៈគ្រួសារក្ដី ជាកសិដ្ឋាន និងជាសមាគមន៍ អស់សង្ឃឹម ដោយសារតែការនាំចូលសត្វមាន់ប្រភេទមាន់ស្រែ ពីប្រទេសថៃមានតំលៃទាប។ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នេះ មានសេចក្ដីរាយការណ៍មកថា មាន់ប្រភេទមាន់ស្រែ ដែលក្រុមហ៊ុនរបស់ឯកឧត្ដម សូរ ប្រុស នាំចូលពីខេត្តសុរិន ប្រទេសថៃ ផ្ដាច់មុខតាមច្រកទ្វាអន្តរជាតិអូរស្មាច់ ខេត្តឧត្ដរមានជ័យ មិនក្រោមពីមួយម៉ឺនក្បាលនោះទេ ក្នុងមួយថ្ងៃៗ នេះបើយោងតាមរបាយកាណ៍ពីគយថៃ ហើយចំនួនមាន់នាំចូលទាំងអស់គឺលើសពីច្បាប់ក្រសួងកសិកម្មបានអនុញ្ញាតអោយ តែ ៤០០០ក្បាល ក្នុងមួយថ្ងៃ តែប៉ុណ្ណោះ។ ក្រៅពីការលើសលប់នេះ ក្រុមហ៊ុនបានអោយក្រុមអាជីកររកស៊ីមាន់ទាំងអស់ បងប្រាក់អោយក្រុមហ៊ុនក្នុងមួយគីឡូក្រាម៥០០រៀល អនុញ្ញាតអោយត្រឹមខេត្តសៀមរាបតែប៉ុណ្ណោះ។ ដែលមានការធានាខុសត្រូវក្នុងខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប ដោយត្រូវរូវគ្នាជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ។ ហើយជាក់ស្ដែង គឺមន្រ្ដីជំនាញចាប់ពីថ្នាក់ខេត្ត រហូតដល់ថ្នាក់ក្រសួងកសិកម្ម មិនដែលធ្វើការបង្ក្រាប បានមួយករណីនោះឡើយ អាចបញ្ជាក់បានថា មន្រ្ដីជំនាញទាំងអស់ កំពុងតែមានការឃុបឃិត និងត្រូវរ៉ូវគ្នា ជាមួយនិងឯកឧត្ដម សូរ ប្រុស សម្លាប់ប្រជាកសិករ ដែលចាប់អាជីពចិញ្ចឹមមាន់ស្រែ ក្នុងស្រុក។ តើឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកបានជ្រាបពីរឿងនេះដែរឬទេទាន.? ។ លោក សុខ ពិសិដ្ឋ ប្រធានផ្នែកទិញលក់មាន់ស្រែ របស់សមាគមន៍កសិករខ្មែរ បានលើកឡើងថា សព្វថ្ងៃនេះ ការលក់ចេញមាន់ស្រែរបស់កសិករខ្មែរ មានភាពលំបាកខ្លាំងណាស់ រហូតដល់លក់មិនចេញ តែមាន់ស្រែនាំចូលពីប្រទេសថៃមានតំលៃទាបជាង ហើយវាយលុកទីផ្សារអស់ទៅហើយ។ មាន់ស្រែកសិដ្ឋានថៃ នាំចូលតាមខេត្តឧត្ដរមានជ័យ មួយគីឡូក្រាមស្មើ ១៣០០០រៀល និងមាន់មិនគ្រប់គីឡូ តែ ៧៥០០រៀល រីឯមាន់ប្រជាកសិករចិញ្ចឹម ក្នុងមួយគីឡូ ១៥០០០រៀល ទៅ ១៧០០០រៀល ទើបលក់បាន ព្រោះការទិញវត្ថុធាតុដើម យកមកផលិតចំណី សុទ្ធតែថ្លៃទាំងអស់ ចឹងហើយមិនអាចលក់តំលៃដូចគេបានឡើយ។ បើក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មិនមានការឹតបន្តឹងការនាំចូលមាន់ពីប្រទេសជិតខាងបានទេនោះ ប្រជាកសិករ ចាប់អាជីពចិញ្ចឹមមាន់ស្រែ នឹងបោះបង់អាជីពចោលហើយ។ ជាចុងក្រោយ ពួកគាត់សូមអំពាវនាវទៅដល់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាឯកឧត្ដម វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអោយមានការឹតបន្តឹង ឬក៏ផ្អាកបណ្ដោះអាសន្ន ចចំពោះការនាំចូលមាន់ពីបររទេស។ ជុំវិញការចុះផ្សាយករណីខាងលើ សារព័ត៌មាន (គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍) ចុះផ្សាយទៅនេះ ក្នុងនាមជាព្រាបនាំសារ ជាភ្នែកជាច្រមុះ របស់រាជរដ្ឋាភិបាលកម្ពុជា និង ជាកញ្ចក់ឆ្លុះបញ្ចាំង រឿង ល្អ និង រឿងអាក្រក់ ពីសង្គម ហើយសារព័ត៌មានចុះផ្សាយទៅក្នុងន័យស្ថាបនាកែតម្រូវតែប៉ុណ្ណោះ មិនបានបង្អាប់បង្អោន ឬជាន់ពន្លិចបុគ្គលណាមួយឡើយ ហើយសារព័ត៌មានចុះផ្សាយទៅ បើសិនជាសាមីខ្លួនគិតថា ខុសត្រង់កន្លែងណាមួយដោយមិនសមរម្យនោះ សារព័ត៌មានយើងខ្ញុំរងចាំបកស្រាយបំភ្លឺឡើងវិញរៀងរាល់ម៉ោងធ្វើការ ការិយាល័យនិពន្ធ សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098 / 0886606773៕ ដោយៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា