ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
សម័យកូវីដ១៩.! ល្បែងជល់មាន់ និងអាប៉ោង នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បែរជាកំពុងបើកលេងយ៉ាងរលូន ដោយមិនរំខានដល់អាជ្ញាធរ មានសមត្ថកិច្ចរូបណាចុះបង្រ្កាបឡើយ..!!!
Tue,16 June 2020 (Time 03:45 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 727នាក់)


ខេត្តកំពង់ស្ពឺ៖ ទីតាំងសង្វៀនជល់មាន់និងអាប៉ោងមួយកន្លែងបើកដំណើរការលេងបាន រលូន ស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំជាំស្រងាំ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ សមត្ថកិច្ចមិនហ៊ានធ្វើការបង្រ្កាប បែរជាបណ្ដោយល្បែងស៊ីសងខុសច្បាប់បើកលេងបានយ៉ាងរំភើយទៅវិញ។ ប្រជាពលរដ្ឋរស់នៅភូមិនោះ បានដាក់ការសង្ស័យថា៖ អាជ្ញាធរ ឬសមត្ថកិច្ច នៅមូលដ្ឋានមួយចំនួនតូច អាចបានទទួលលាភសក្ការៈប្រចាំខែយ៉ាងច្រើនពីម្ចាស់បនល្បែងស៊ីសងខុសច្បាប់មួយនេះហើយមើលទៅនោះ បានជាមិនបង្ក្រាប.?។ ប្រជាពលរដ្ឋ នៅឃុំជាំស្រងាំ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ សូមសំណូមពរ ដល់លោក អភិបាលខេត្ត និងលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការខេត្តកំស្ពឺ និងលោកមេប ញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ គួរតែមានចំណាត់ការក្តៅចាត់កម្លាំងជំនាញក្រោម ឱវាទចុះត្រួតពិនិត្យ ទីតាំងសង្វៀនជល់មាន់និងអាប៉ោងខុសច្បាប់ ដែលកំពុងបើកលេងនៅភូមិឃុំខាងលើនេះ នឹងមានវិធានការចុះបង្ក្រាប ដើម្បីធានាបាននូវភូមិឃុំមានសុវត្ថិភាពទាំង៩ចំនុច។ ផ្ទុយទៅវិញ អាជ្ញាធរ ឬសមត្ថកិច្ចនៅស្រុក បរសេដ្ឋ បែជាបណ្តែតបណ្ដោយ អោយកើតមានសង្វៀនប្រជល់មាន់ និង អាប៉ោង ខុសច្បាប់នៅភូមិឃុំរបស់ខ្លួនគ្រប់គ្រោង បើកលេងភ្នាល់បានយ៉ាងរំភើយទៅវិញ។ គួរំលឹកផងដែរថា កន្លងមកនេះចម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ដល់លោកអភិបាល នៃគណៈអភិបាលរាជធានីខេត្តទាំងអស់ ឈប់អោយកើតមានបទល្មើសល្បែងសុីសងគ្រប់ប្រភេទ បើនៅមានកន្លែងណាទៀត អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋ ត្រូវចុះត្រួតពិនិត្យនិងធ្វើការបង្រ្កាបអោយខានតែបាន៕ ដោយៈ លោក ព្រីង សំឡុត អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poiperpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
990 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6302 នាក់
ខែនេះ :
22140 នាក់
3 ខែនេះ :
76759 នាក់
សរុប :
1660686 នាក់