ខេត្តបន្ទាយមានជ័យ៖ រថយន្ដដឹកដីដែលគេស្គាល់ថារថយន្ដរបស់ក្រុមហ៊ុន ចាង ហ្គិចភាវ កិនមនុស្សម្នាក់ស្លាប់ និង ម្នាក់ទៀតរងរបួសធ្ងន់ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកជាមួយម៉ូតូ ខ្ទាតអ្នកបើកបរទាំង០២នាក់ចូលក្រោមរថយន្តដឹកដីកិនពីលេីតែម្តង។ ដែលហេតុការណ៍នេះ កេីតឡេីងនៅវេលាម៉ោង០២និង២០នាទីរសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥៨ ស្ថិតក្នុងភូមិអូរនាង សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ សមត្ថកិច្ចបានអោយដឹងថា៖ ដំបូងមានគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយម៉ូតូ បណ្តាលឲ្យអ្នកបើកបរម៉ូតូទាំង០២នាក់ បានខ្ទាតចូលទៅក្រោមរថយន្តដឹកដី ម្នាក់ត្រូវរថយន្តដឹកដីកិនស្លាប់ភ្លាមៗនៅនឹងកន្លែង ។ ដោយជនរងគ្រោះមានឈ្មោះ ញាណ បូរិន ភេទប្រុស អាយុ២០ឆ្នាំ(ស្លាប់) មានទីលំនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានដឹកទៅសង្រ្គោះនៅមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត ។ សមត្ថកិច្ចបានបញ្ជាក់ថា៖ ក្រោយពីកើតហេតុកម្លាំងនគរបាលចរាចរណ៍ក្រុង បានចុះទៅពិនិត្យ និងធ្វើការវាស់វែងរួចប្រគល់សពជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ បច្ចុប្បន្ន៖ ម៉ូតូនឹងរថយន្តសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង ដើម្បីរង់ចាំធ្វើការដោះស្រាយតាមច្បាប់៕ ដោយៈ លោក ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា