ខេត្តឧត្ដរមានជ័យ៖ ខណៈ(ក្រុមហ៊ុនហ្វាញ) នាំចូលមាន់ពីប្រទេសថៃច្រេីនលើសលុប តាមច្រកទ្វាអន្តរជាតិអូស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ បានធ្វើអោយប៉ះពាល់ដល់ការចិញ្ចឹមរបស់ប្រជាកសិករក្នុងស្រុក ជាលក្ខណៈគ្រួសារ ជាសមាគម និងជាសហគមន៍ជាដេីម ធ្លាក់ចុះយ៉ាងខ្លាំង។ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ តំណាងសហគមន៍ តំណាងសមាគមចិញ្ចឹមមាន់ក្នុងស្រុក នៅទូទាំងប្រទេស បានធ្វើសន្និសីទសារព័ត៌មាន នៅសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ដើម្បីទទូច សូមអំពាវនាវទៅដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម សូមបិទច្បាប់នាំចូលមាន់ទាំងស្រុងពីប្រទេសជិតខាង និងជួយទ្រទ្រង់ការចិញ្ចឹមសត្វមាន់ក្នុងស្រុកវិញ។ តំណាងប្រជាសហគមន៍ និងសមាគមចិញ្ចឹមមាន់ បានលើកឡើងថា បច្ចុប្បន្ន ការចិញ្ចឹមមាន់ក្នុងស្រុកបានហើយ បែជាមានផលវិបាក ផ្នែកទីផ្សារទៅវិញ ដោយសារតែមិនអាចប្រកួតប្រជែងតំលៃនៅលើទីផ្សារ ជាមួយនិងមាន់នាំចូលពីប្រទេសថៃបានទេ ព្រោះការនាំចូលមាន់ពីប្រទេសថៃ តាមខេត្តឧត្ដរមានជ័យ ទាំងស្របច្បាប់ និងមិនស្របច្បាប់ មានចំនួនច្រើនលើសលុប និងតំលៃថោក ទើបការផលិតមាន់ក្នុងស្រុក មិនអាចប្រគួតប្រជែងបាន ព្រោះនៅក្នុងស្រុកខ្មែរយើង ការចំណាយទៅលើចំណី ថ្នាំ និងសំភារ:ផ្សេងៗ សុទ្ធតែថ្លៃ ជាងប្រទេសជិតខាង ៕ ដោយៈ លោក វ័ន ប៊ុនរើន អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារទីស្តីការថ្មីក្រសួងសាធារណការ និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» ... (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
លោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានចង្អុរបង្ហាញ ដល់កម្លាំងក្រោមឱវាទ ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ ក្នុងសង្កាត់ផ្សារកណ្តាល.!!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
លោក ផឹង សុខេន (ហៅ ភន) និងលោកស្រី លាភ គន្ធា បុត្រាបុត្រី បានចំណាយថវិកាផ្ទាល់ខ្លួន ចំនួន ៣៥០០ ដុល្លារ បូករួមនិងថវិកាបានមកពីសប្បុរសជននានា ២ លានរៀល សម្រេចស្តារផ្លូវមួយខ្សែប្រវែង ១២ គីឡូម៉ែត្រ ក្នុងភូមិកៅបី និង ភូមិអូរស្រឡៅ ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
សម្ដេចក្រឡាហោម ស ខេង បើកពិធីប្រកាសផ្សព្វផ្សាយដាក់អោយប្រើប្រាស់ជាផ្លូវការ ផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី... (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ល្បីរាប់ឆ្នាំហើយលោក ចន្ថា មេឈ្មួញខាងរកស៊ីបទល្មើសឈើខុសច្បាប់ អាជ្ញាធរមានសម្ថតកិច្ចមិនហ៊ានធ្វើការបង្រ្កាប ព្រោះខ្លាចបាត់ប្រាក់ចំណូលរបស់ខ្លួននិងបក្សពួក.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា