ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
(មានវីដេអូ) រថយន្ត(ក្រុមហ៊ុនលក់ទឹកកក គិម ជី) បើកបរខ្វះការប្រុងប្រយ័ត្ន.! បានឆក់យកអាយុជីវិតឪពុកកូន០២នាក់ អតីតយុទ្ធជន ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍.!!!
Tue,02 June 2020 (Time 07:07 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1662នាក់)


ខេត្តបន្ទាយមានជ័យ៖ សោដនាថកម្ម មួយបានកើតឡើងលើក្រុមគ្រួសារយុទ្ធជនម្នាក់ដែលគួរអោយសោកសង្វេកក្រៃលែងដោយសារតែតៃកុងរថយន្តក្មេងស្ទាវម្នាក់ស៊ីឈ្នួលបើករថយន្តអោយ (ក្រុមហ៊ុនលក់ទឹកកក គិម ជី) បានក្រឡាប់រថយន្តសង្កត់ពីលើម៉ូតូ ដែលកំពុងធ្វើដំណើរបណ្តាលអោយស្លាប់មនុស្សមិនដឹងអីចំនួន០២នាក់ យ៉ាងអណោចអធ័ម។ ហេតុការណ៍នេះបានកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចស្រះដើមអំពិល ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង០៦និង២០នាទីព្រឹក នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ជនរងគ្រោះដែលស្លាប់ដោយសាររថយន្តដឹកទឹកកករបស់ក្រុមហ៊ុនគិម ជឺ គឺជាអតីតយុទ្ធជនមានឈ្មោះ ផុន សារួន ហៅ (ចាន់យ៉ន) ភេទប្រុស អាយុ៦០ឆ្នាំត្រូវជាឪពុក និងកូនប្រុសម្នាក់ឈ្មោះ ប៊ុន សារ៉ាត់ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ តាមប្រភពរបស់ប្រជាពលរដ្ឋរស់នៅកន្លែងកើតហេតុបានអោយដឹងថា៖ មុនពេលកើតហេតុគេឃើញមានម៉ូតូរបស់ជនរងគ្រោះជិះគ្នា០២នាក់ឪពុកនិងកូន បានបើបរលើផ្លូវគំនូសម៉ូតូ ក្នុងគោលដៅ ពីទិសខាងលិចទៅខាងកើត ក្នុងល្បឿនយឺតធម្មតា ចំនែករថយន្តបង្កររបស់(ក្រុមហ៊ុនលក់ទឹកកក គិម ជី) បើកបរក្នុងល្បឿនលឿន បើកបរក្នុងគោលដៅ ពីទិសខាងកើតទៅលិច (ច្រាស់ទិសគ្នា) ដោយរថយន្តនោះមានផ្ទុកទឹកកកពេញរថយន្តផងដែរ ពេលមកដល់កន្លែងកើតហេតុរថយន្តបង្ករបានឡើងវ៉ាជែងគ្នាជាមួយរថយន្តផ្សេងទៀតចំនួន០៣គ្រឿង ធ្វើឲ្យរថយន្តបង្ករមានល្បឿនលឿនពេក អ្នកបើកបរមិនអាចគ្រប់គ្រងល្បឿនបាន ក៏រ៉េចង្កូតគ្រវីគ្រវាត់សំដៅទៅរកម៉ូតូជនរងគ្រោះក្រឡាប់សង្កត់លើម៉ូតូជនរងគ្រោះទាំង០២នាក់ឪពុកកូនតែម្តង បណ្តាលអោយជនរងគ្រោះជាឪពុកបានស្លាប់នៅនិងកន្លែងកើតហេតុ រីឯជនរងគ្រោះឈ្មោះ ប៊ុន សារ៉ាត់ ត្រូវជាកូនបានស្លាប់នៅមន្ទីពេទ្យមិត្តភាពកម្ពុជា ជប៉ុនស្រុកមង្គលបូរី នៅប្រហែល០៤ម៉ោងក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ។ រថយន្តបង្កររបស់(ក្រុមហ៊ុនដឹកទឹកកក គិម ជី) ពាក់ស្លាកលេខបន្ទាយមានជ័យ 3A-1120 បើកបរដោយឈ្មោះ រឿន ឈុយ ភេទប្រុស អាយុ២៣ឆ្នាំ ជាបុគ្គលិករបស់ក្រុមហ៊ុនខាងលើ រស់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ហើយជនបង្ករឈ្មោះ រឿនឈុយ បានរងរបួសបាក់ភ្លៅខាងឆ្វេង ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យមិត្តភាពកម្ពុជា ជប៉ុន ស្រុកមង្គលបូរី ។ ចំណែករថយន្តបង្ករ និងម៉ូតូជនរងគ្រោះ ត្រូវបានកម្លាំងផ្នែកចរាចរណ៍យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រងចាំដោះស្រាយគ្នានូវពេលក្រោយ។ គួររំលឹកផងដែរថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើដ៏រន្ធត់នេះ ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ៥ បាននាំគ្នារអ៊ូរទាំថា ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ ឧស្សាហ៍ កើតឡើងជាញឹកញាប់ ឃើញភាគច្រើនគឺបង្ករឡើងដោយសារតែអ្នកបើកបរស៊ីឈ្នួលគេ គឺសុទ្ធតែក្មេងស្ទាវៗ បើកបរដោយមិនគោរពច្បាប់ចរាចរណ៍ និងមិនបានចូលរៀននៅសាលាបើកបរអោយបានត្រឹមត្រូវនោះទេ រីឯក្រុមហ៊ុនផ្សេងៗវិញ ចេះតែរើសចាប់ដាក់អោយបើកបរ ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីផលប៉ះពាល់ ដល់អាយុជីវិតអ្នកដទៃ នេះហើយជាហេតុធ្វើអោយប្រជាពលរដ្ឋមានការព្រួយបារម្ភជាខ្លាំង តួយ៉ាងដូចជាអ្នកបើកបររថយន្តអោយ(ក្រុមហ៊ុនលក់ទឹកកក គិម ជី)នេះជាដើម ។ល។ ករណីខាងលើនេះគឺជាសារមួយដែលបង្ករការភ័យខ្លាចដល់ប្រជាពលរដ្ឋផងដែរ ហេតុដូច្នេះសូមសមត្ថកិច្ចជំនាញពាក់ព័ន្ធ ជាសមត្ថកិច្ចចរាចរណ៍ផ្លូវគោក គួរយកចិត្តទុកខ្ពស់ដាក់ការអនុវត្តន៍ច្បាប់អោយបានតឹងរឹងចំពោះអ្នកបើកបរដែលប្រព្រឹត្តផ្ទាល់ និងនីតិបុគ្គល (ក្រុមហ៊ុនលក់ទឹកកក គិម ជី) ដើម្បីផ្តល់ភាពយុត្តិធម៌ ដល់ក្រុមគ្រួសារជនរងគ្រោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
766 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6078 នាក់
ខែនេះ :
21916 នាក់
3 ខែនេះ :
76535 នាក់
សរុប :
1660462 នាក់